អន្តរជាតិ

អេស្ប៉ាញនិងព័រទុយហ្គាល់ ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ក្រោយប្រឈមនឹងបញ្ហាដាច់ភ្លើងទ្រង់ទ្រាយធំ

BY
Pheakdey
April 29, 2025

ប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ បានប្រឈមនឹងបញ្ហាដាច់ភ្លើងទ្រង់ទ្រាយធំមួយកាលពីម្សិលមិញ រហូតធ្វើឱ្យអាជ្ញាធរនៃប្រទេសទាំង ២បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នទៀតផង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃអង្គារ ទី២៩ ខែមេសា។ យ៉ាងណាក្តី គិតត្រឹមពេលនេះបណ្តាញភ្លើងប្រមាណជា ៨៧%បានត្រលប់មករកភាពធម្មតាវិញហើយ។

ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងដាក់ភ្លើងនោះមានបញ្ហានិងភាពចលាចលជាច្រើនបានកើតឡើង ដូចជាចរាចរណ៍នៅតាមដងផ្លូវបានកកស្ទះដ្បិតភ្លើងសញ្ញាចរាចរណ៍លែងដំណើរការ បណ្តាញខ្សែរថភ្លើងមួយចំនួនត្រូវផ្អាកដំណើរ ខណៈនៅតាមព្រលានយន្តហោះវិញអ្នកដំណើរជាច្រើនត្រូវបង្ខំចិត្តរត់ចេញក្រៅព្រោះបារម្ភខ្លាចមានបញ្ហាអ្វីមួយកើតឡើង។ រហូតមកទល់នឹងពេលនេះអាជ្ញាធរនៃប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ នៅមិនទាន់អាចបញ្ហាពីមូលហេតុជាក់លាក់ ដែលបង្កឱ្យមានបញ្ហាដាច់ភ្លើងទ្រង់ទ្រាយធំមិនធ្លាប់មាននេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: