Pheakdey
  • អន្តរជាតិ

    បុរីវ៉ាទីកង់៖ សម្តេច​ប៉ាបហ្វ្រង់ស៊ីស (Pope François) បានសោយទិវង្គតហើយនៅក្នុងព្រះវស្សា ៨៨ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃចន្ទ ទី២១ ខែមេសា។ ដំណឹងសោយទិវង្គតរបស់សម្តេច​ប៉ាបហ្វ្រង់ស័រ ត្រូវបានប្រកាសជាសាធារណៈដោយអាជ្ញាធរបុរីវ៉ាទីកង់ ដោយទ្រង់បានសោយទិវង្គតនៅក្នុងគេហដ្ឋានរបស់ទ្រង់ ស្ថិតនៅក្នុងទីក្រុង Casa Santa Marta។ ប្រភពខាងលើបានបន្តថា សម្តេច​ប៉ាបហ្វ្រង់ស៊ីសបានសោយទិវង្គតដោយសារជំងឺរលាកសួត ខណៈមុនពេលសោយទិវង្គតនេះព្រះអង្គក៏បានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេល ៥សប្តាហ៍ដែរ។ យ៉ាងណាក្តី ជំងឺរលាកសួតរបស់ព្រះអង្គមានលក្ខណៈធ្ងន់ធ្ងរខ្លាំងមិនអាចព្យាបាលទើបនៅទីបំផុតទ្រង់នៅតែសោយទិវង្គតដោយសារជំងឺដ៏កាចសាហាវមួយនេះ។ សូមបញ្ជាក់ជូនថា  សម្តេច​ប៉ាបហ្វ្រង់ស៊ីសគឺជាប្រមុខដឹកនាំសាសនាកាតូលិកដ៏ល្បីល្បាញមួយអង្គ ខណៈទ្រង់បានបំពេញការងារបម្រើឱ្យសាសនាកាតូលិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    April 21, 2025
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុនផលិតរថយន្ត​ Volvo គ្រោងនឹងកាត់បន្ថយបុគ្គលិករហូតដល់ ៨០០នាក់ដោយសារតែឥទ្ធិពលនៃច្បាប់ដំឡើងពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី២០ ខែមេសា។ គម្រោងបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនេះអាចនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ៣ខែទៀត ដ្បិតទីផ្សារលក់រថយន្តរបស់ក្រុមហ៊ុនកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ពោលគឺក្រុមហ៊ុនមិនអាចព្យាករណ៍អំពីតម្រូវការនៃការផលិតរថយន្តសម្រាប់ដាក់លក់នៅលើទីផ្សារបានដូចពេលកន្លងមកនោះទេ។ ប្រភពខាងលើបានបន្តថា បុគ្គលិកដែលស្ថិតនៅក្នុងគម្រោងត្រូវកាត់បន្ថយនេះគឺជាក្រុមបុគ្គលិកនៅក្នុងផ្នែកផលិតរថយ​ន្ត Mack Trucks ដែលមានទីតាំងរោងចក្រស្ថិតនៅរដ្ឋ Pennsylvania  និងបុគ្គលិកនៅក្នុងផ្នែកផលិតគ្រឿងបរិក្ខារ ដែលមានទីតាំងរោងចក្រនៅក្នុងរដ្ឋ Virginia និងរដ្ឋ Maryland សហរដ្ឋអាមេរិក ខណៈក្រុមបុគ្គលិកទាំងអស់នោះអាចមានចំនួនចន្លោះពី ៥៥០-៨០០នាក់។ សូម បញ្ជាក់ជូនថា ក្រុមហ៊ុន Volvo​ Group មានក្រុមហ៊ុនបុត្រសម្ព័ន្ធសម្រាប់ផលិតរថយន្តនិងគ្រឿងបរិក្ខារជាច្រើនប្រភេទ

    April 20, 2025
  • អន្តរជាតិ

    អូស្រ្តាលី៖ យ៉ាងហោចណាស់មានមនុសចំនួន​ ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសាររលកសមុទ្រដ៏ធំមួយបានវាយប្រហារតំបន់ឆ្នេរក្បែរទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃអាទិត្យ​ ទី២០ ខែមេសា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ២នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ ខណៈប្រតិបត្តិការណ៍ស្វែងរកពួកគេកំពុងជួបការលំបាកយ៉ាងខ្លាំង ដ្បិតរលកធំៗនៅលើសមុទ្រហាក់មិនទាន់ស្ងប់នៅវិញអស់នៅឡើយទេ។ បើតាមអាជ្ញាធររដ្ឋ New South Wales បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះ គឺមានអ្នកនេសាទចំនួន ២នាក់ ដែលបានស្លាប់ក្រោយរលកបោកបក់ផ្ទប់នឹងផ្ទាំងថ្ម ក្មេងប្រុសអាយុ ១៤ឆ្នាំបានបាត់បង់ស្មារតីនិងផុតដង្ហើមពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈជនរងគ្រោះ ៣នាក់ផ្សេងទៀតបានស្លាប់ដោយសារលង់ទឹកក្រោយទឹករលកបានវាយប្រហារពួកគេក្នុងអំឡុងពេលដែលពួកគេកំពុងហែលទឹកលេង។ ប្រភពខាងលើបានបន្តថា​ ហេតុការណ៍ដែលមានរលកធំៗប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ គឺជារឿងដ៏កម្រមួយសម្រាប់តំបន់ឆ្នេរសមុទ្រខាងលើនេះ ហើយករណីនេះហាក់មិនបានកើតមាននោះទេនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖

    April 20, 2025
  • អន្តរជាតិ

    ថៃ៖ នាយករដ្ឋមន្ត្រីថៃលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអាទិត្យ ទី២០ ខែមេសា។ បើតាមលោក Jirayu Huangsub អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា​ តាមគម្រោងគឺលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ នឹងអញ្ជើញមកប្រទេសកម្ពុជានៅក្នុងថ្ងៃពុធ ទី២៣ និងថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ក្រោយទទួលបានការអញ្ជើញជាផ្លូវការពីភាគីកម្ពុជា។ ប្រភពខាងលើបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ នឹងត្រូវអញ្ជើញចូលជួបសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងអញ្ជើញធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ដាក់​ឱ្យ​ប្រើ​ប្រាស់​រូប​សញ្ញា​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​ ៧៥​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា-ថៃផងដែរ។ បន្ថែមពីនេះទៀត នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏នឹងធ្វើចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសថៃ-កម្ពុជា លើបញ្ហាសំខាន់ៗមួយចំនួនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    April 20, 2025
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុន Nvidia អាចប្រឈមនឹងការពិន័យជាប្រាក់រហូតដល់ ៥,៥ពាន់លានដុល្លារ ក្រោយអាមេរិកសម្រេចរឹតបន្តឹងការលក់បន្ទះឈីបទៅកាន់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១៨ ខែមេសា។​ បន្ទះឈីបដែលកំពុងស្ថិតនៅក្នុងការរឹតបន្តឹងនោះគឺជាបន្ទះឈីប H20 ដែលជាប្រភេទបន្ទះឈីបដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI)។ គួរកត់សម្គាល់ថា ចិនគឺជាទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nvidia ដែលមានមូលដ្ឋានៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ យ៉ាងណាក្តី ថ្មីៗនេះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសឱ្យសហរដ្ឋអាមេរិកត្រូវកាត់បន្ថយចំនួនបន្ទះឈីប ដែលត្រូវលក់ទៅកាន់ទីផ្សារប្រទេសចិន ហើយក្នុងករណីដែលក្រុមហ៊ុន Nvidia មិនគោរពតាមវិធានការនេះទេ ពោលគឺនៅបន្តលក់បន្ទះឈីបជាធម្មតាទៅកាន់ប្រទេសចិន គឺក្រុមហ៊ុនអាចនឹងរងនូវការពិន័យជាប្រាក់ប្រមាណជា ៥,៥ពាន់លានដុល្លារ។ សូមបញ្ជាក់ជូនផងដែរថា

    April 18, 2025
  • អន្តរជាតិ

    ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់បង់ជីវិតនៅក្នុងហេតុការណ៍លិចនាវា​បូមខ្សាច់មួយគ្រឿងនៅឈូងសមុទ្រភាគខាងលិចនៃប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៨ ខែមេសា។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានទាំងពលរដ្ឋចិនផងដែរ ខណៈអត្តសញ្ញាណលម្អិតរបស់ពួកគេមិនត្រូវបានបង្ហាញជាសាធារណៈឡើយ។ ប្រភពខាងលើបានបន្តថា ក្រៅពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ ហើយតាមការសន្និដ្ឋានបឋមអ្នកបាត់ខ្លួនទាំងអស់នោះក៏ទំនងជាបានស្លាប់អស់ហើយដែរ តែសាកសពរបស់ពួកគេបានអណ្តែតទៅឆ្ងាយពីតំបន់ដែលនាវាបានលិច។ បើតាមឆ្មាំសមុទ្រហ្វីលីពីនបានបញ្ជាក់ថា នាវាដែលបានលិចនោះមានឈ្មោះថា MV Hong Hai 16 មានផ្ទុកមនុស្សសរុបចំនួន ២៥នាក់ ដោយនៅក្នុងនោះមាន ១៣នាក់ជាជនជាតិហ្វីលីពីន និង ១២នាក់ទៀតជាជនជាតិចិន ហើយនាវានេះក៏មានផ្ទុកនូវប្រេងរំអិលចំនួន ២,០០០លីត្រ និងប្រេងម៉ាស៊ូតចំនួន ៣,០០០លីត្រផងដែរ៕ អត្ថបទ៖

    April 18, 2025
  • អន្តរជាតិ

    ថៃ៖ ស្ថាប័នប៉ូលិសជាតិថៃបានដាក់ឱ្យប្រើប្រាស់ ប៉ូលិស AI សម្រាប់ជួយពង្រឹងសុវត្ថិភាពក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសង្ក្រាន្តជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ១៧ ខែមេសា។ ប៉ូលិស ដែលមានទម្រង់ជាមនុស្សយន្តបំពាក់ដោយបច្ចេកវិទ្យា AI នេះ ត្រូវបានដាក់ពង្រាយនៅក្នុងខេត្ត Nakhon Pathom និងត្រូវបានគេដាក់ឈ្មោះឱ្យថា “Police Colonel Nakhonpathom Plod Phai” ឬមានន័យថា ខេត្ត Nakhon Pathom គឺមានសុវត្ថិភាព។ ប្រភពខាងលើបានបន្តថា ប៉ូលិស AI ដែលជាបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយគេបង្អស់ក្នុងពេលបច្ចុប្បន្ននេះអាចជួយសម្រួលការងារអាជ្ញាធរថៃបានយ៉ាងច្រើន ដ្បិតវាបានបំពាក់ទៅដោយកាមេរ៉ា ៣៦០ដឺក្រ អាចចាប់សម្គាល់បាននូវមុខមនុស្ស ទឹកមុខមនុស្ស

    April 18, 2025
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧១នាក់ បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងអំឡុងពេលនៃការប្រារព្ធពិធីសង្ក្រាន្តនៅទូទាំងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ដោយគិតត្រឹមយប់ថ្ងៃទី១៦ ខែមេសា។ ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតជាច្រើននាក់ហើយ ក៏នៅមានមនុស្សចំនួន ១,២០៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ ប្រភពខាងលើបានបន្តថា ទាំងតួលេខអ្នកស្លាប់និងរងរបួសខាងលើនេះអាចបន្តកើនឡើងខ្ពស់ជាងនេះ ដ្បិតការអបអរនិងធ្វើដំណើរកម្សាន្តនាឱកាសនៃពិធីបុណ្យសង្ក្រាន្តនៅក្នុងប្រទេសថៃ​នៅមិនទាន់បិទបញ្ចប់នៅឡើយទេ ពោលគឺបន្តអាចបន្តរហូតដល់ចុងសប្តាហ៍នេះ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយសារហេតុផលចម្បងចំនួន​ ២ គឺការបើកបរក្នុងពេលស្រវឹង និងការបើកបរលើសល្បឿនកំណត់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    April 17, 2025
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានប្រកាសដំឡើងពន្ធនាំចូលលើទំនិញអាមេរិកក្នុងកម្រិត ១២៤% នេះបើយោងតាមការចុះផ្សាយរបស់បណ្តញាសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃសុក្រ​ ទី១១​ ខែមេសា។ ការសម្រចដំឡើងអត្រាពន្ធនាំចូលពីសំណាក់រដ្ឋាភិបាលចិននៅពេលនេះ គឺត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលទើបប្រកាសដំឡើងពន្ធនាំចូលលើផលិតចិនក្នុងកម្រិតរហូតដល់ ១៤៥%។ ទន្ទឹមនឹងការប្រកាសដំឡើងពន្ធនាំចូលនេះប្រទេសចិនក៏បានឡើងផងដែរថា យុទ្ធសាស្រ្តដំឡើងពន្ធរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺជា “រឿងកំប្លែង” ដ្បិតយុទ្ធសាស្រ្តនេះមិនមែនជាវិធីដែលអាចជួយបង្កើនសេដ្ឋកិច្ចជាតិអាមេរិកឱ្យរីកចម្រើនប្រកបដោយចេរភាព និងសមធម៌នោះទេ។ ជាងនេះទៅទៀតរដ្ឋាភិបាលចិននៅតែរក្សាជំហរថា ចិននឹងមិនចុះញ៉មជាមួយការគំរាមគំហែងរបស់អាមេរិកឡើយ ហើយចិននឹងបន្តតទល់ជាមួយអាមេរិករហូតដល់ទីបញ្ចប់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    April 12, 2025
  • អន្តរជាតិ

    អាមេរិក៖ ការសិក្សាមួយបានបង្ហាញថា នយោបាយដំឡើងពន្ធនាំចូលរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តនៅក្នុងសហរដ្ឋអាមេរិកត្រូវបង្កើនការចំណាយក្នុងទំហំទឹកប្រាក់រហូតដល់ ១០៨ពាន់លានដុល្លារអាមេរិក​សម្រាប់នៅក្នុងឆ្នាំ២០២៥ នេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌល Centre for Automotive Research ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Ann Arbor រដ្ឋ Michigan សហរដ្ឋអាមេរិក ខណៈខ្លឹមសារទាំងស្រុងរបស់ការសិក្សាត្រូវបានបណ្តាញសារព័ត៌មាន The Strait Time យកមកចុះផ្សាយបន្តនៅក្នុងថ្ងៃសុក្រ ទី១១ ខែមេសា។ នៅក្នុងការសិក្សាគេបានវិភាគទៅលើការដំឡើងពន្ធជាទូទៅនៅក្នុងឧស្សាហកម្មផលិតយានយន្តក្នុងកម្រិត ២៥% ចំពោះគ្រឿងបង្គំសម្រាប់ផលិតរថយន្តនិងរថយន្តត្រូវនាំចូលទៅក្នុងសហរដ្ឋអាមេរិក និងចំនួនរថយន្តជាក់ស្តែង ដែលសហរដ្ឋអាមេរិកត្រូវការ។ ប្រភពខាងលើបានបន្តថា សម្រាប់រថយន្តមួយគ្រឿងដែលត្រូវនាំចូលទៅសហរដ្ឋអាមេរិកនឹងបង្កើនការចំណាយសម្រាប់ការបង់ពន្ធក្នុងទំហំទឹកប្រាក់ជាមធ្យមគឺ ៨,៦០០ ដុល្លារ​ ខណៈរថយន្តដែលដំឡើងនៅក្នុងសហរដ្ឋអាមេរិកដោយនាំចូលគ្រឿងបង្គំពីប្រទេសផ្សេងៗវិញ

    April 12, 2025