មនុស្សជាង ១៧០នាក់បានបាត់បង់ជីវិត និងជាង ១,២០០នាក់រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលនៃពិធីបុណ្យសង្ក្រាន្តនៅប្រទេសថៃ
- BY
- Pheakdey
- April 17, 2025
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៧១នាក់ បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងអំឡុងពេលនៃការប្រារព្ធពិធីសង្ក្រាន្តនៅទូទាំងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ដោយគិតត្រឹមយប់ថ្ងៃទី១៦ ខែមេសា។ ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតជាច្រើននាក់ហើយ ក៏នៅមានមនុស្សចំនួន ១,២០៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

ប្រភពខាងលើបានបន្តថា ទាំងតួលេខអ្នកស្លាប់និងរងរបួសខាងលើនេះអាចបន្តកើនឡើងខ្ពស់ជាងនេះ ដ្បិតការអបអរនិងធ្វើដំណើរកម្សាន្តនាឱកាសនៃពិធីបុណ្យសង្ក្រាន្តនៅក្នុងប្រទេសថៃនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ពោលគឺបន្តអាចបន្តរហូតដល់ចុងសប្តាហ៍នេះ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយសារហេតុផលចម្បងចំនួន ២ គឺការបើកបរក្នុងពេលស្រវឹង និងការបើកបរលើសល្បឿនកំណត់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






