- Pheakdey
- អន្តរជាតិ
មីយ៉ាន់ម៉ា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែការរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ចំនួន ៣,៤៧១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃអាទិត្យ ទី៦ ខែមេសា។ ដំណើរការនៃការរុករកអ្នកបាត់ខ្លួននៅពេលលនេះកំពុងជួបប្រទះនឹងបញ្ហាលំបាកយ៉ាងខ្លាំង ដ្បិតនៅកំបន់កើតហេតុកំពុងមានភ្លៀងយ៉ាងច្រើនជាបន្តបន្ទាប់គ្នា។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរមីយ៉ាន់ម៉ាបានរកឃើញអ្នករងរបួសសរុបចំនួន ៤,៦៧១នាក់ និងមនុស្សចំនួន ២១៤នាក់កំពុងតែបាត់ខ្លួន។ សូមបញ្ជាក់ជូនថា ហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើតឡើងតាំងតែពីចុងសប្តាហ៍មុនម្លេះ ខណៈតំបន់ដែលទទួលរងការវាយប្រហារដោយគ្រោះធម្មជាតិនោះគឺក្រុង Mandalay ដែលជាទីក្រុងធំបំផុតលំដាប់ទី ២ស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា និងមានប្រជាពលរដ្ឋកំពុងរស់នៅសរុបជាង ១,៧លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 6, 2025 - អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារមួយ ដែលបានកើតឡើងនៅក្នុងខេត្ត Samut Prakan ភាគខាងត្បូង ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី៤ ខែមេសា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាតបង់ជីវិតហើយ ហេតុការណ៍នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ២នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមប៉ូលិសថៃបានឱ្យដឹងថា ការបាញ់ប្រហារខាងលើនេះបានកើតឡើងនៅក្នុងផ្សារមួយកន្លែងឈ្មោះ Tonsai ស្ថិតនៅក្នុងតំបន់ Bang Yor ខណៈហេតុការណ៍អកុសលនេះបានកើតឡើងចំថ្ងៃបើកសម្ពោធផ្សារ Tonsai តែម្តង។ ប្រភពខាងលើបានបន្តថា មូលហេតុដែលជម្រុញឱ្យមានអ្នកបាញ់ប្រហារនេះ គឺបង្កឡើងដោយសារតែជម្លោះរវាងជំនួយការរបស់អ្នកគ្រប់គ្រងផ្សារម្នាក់ជាមួយនឹងដៃគូប្រគួតប្រជែងរបស់គេ។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថា មានឈ្មោះថា Bird ភេទប្រុស អាយុ ៣០ឆ្នាំ ហើយរូបគេបានរត់គេចខ្លួនបាត់ក្រោយបានធ្វើសកម្មភាព ខណៈរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍តាមចាប់ជនសង្ស័យកំពុងធ្វើឡើងយ៉ាងសកម្មបំផុត៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
April 4, 2025 - អន្តរជាតិ
កូរ៉េខាងត្បូង៖ តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីដកលោកប្រធានាធិបតី Yoon Suk-yeol ចេញពីដំណែងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃសុក្រ ទី៤ ខែមេសា។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងក្រោយតុលាការបានរកឃើញថា លោក Yoon Suk-yeol ពិតជាបានប្រព្រឹត្តិកំហុស ដែលអាចបង្កឱ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ប្រទេសជាតិប្រាកដមែន។ ប្រភពខាងលើបានបន្តថា ក្រោយពេលអស់ដំណែកជាប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងហើយ លោក Yoon Suk-yeol ក៏អាចប្រឈមនឹងការកាត់ទោសព្រហ្មទណ្ឌនៅក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីថ្ងៃដែលលោកត្រូវចុះចេញជាដំណែងជាផ្លូវការផងដែរ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងសម្រាសរបស់លោកប្រធានាធិបតី Yoon Suk-yeol បានកើតឡើងក្រោយពេល ដែលរូបលោកបានប្រកាសអនុវត្តច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់មួយទាំងយប់នាពេលកន្លងមក ខណៈការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះ ត្រូវបានតុលាការរកឃើញថា គឺត្រូវបានធ្វើឡើងដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកតែប៉ុណ្ណោះ
April 4, 2025 - អន្តរជាតិ
ថៃ៖ តៃវ៉ាន់បាននិយាយថា អត្រាពន្ធថ្មីរបស់អាមេរិកគឺខ្ពស់ខ្លាំងណាស់និងមិនសមហេតុផលនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា។ ការលើកឡើងនេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលទើបបង្ហាញអត្រាពន្ធនាំចូលថ្មីខ្ពស់ជាងមុនចំពោះបណ្តាប្រទេសជាច្រើន ក្នុងនោះពន្ធនាំចូលពីតៃវ៉ាន់គឺមានអាត្រារហូតដល់ ៣២%។ ប្រភពខាងលើបានបន្តថា តៃវ៉ាន់ក៏គ្រោងនឹងធ្វើការចរចារជាលក្ខណៈផ្លូវការមួយជាអាមេរិកផងដែរ ជុំវិញបញ្ហាដ៏រសើបនេះ ពោលគឺព្យាយាមស្វែងរកយន្តការបន្ថយអត្រាពន្ធនេះឱ្យចុះទាបមកវិញ។ សូមបញ្ជាក់ជូនថា កន្លងមកតៃវ៉ាន់ធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់អាមេរិក ពោលគឺទំនិញដែលតៃវ៉ាន់បានចូលនាំទៅអាមេរិកកាលពីឆ្នាំកន្លងទៅមានទំហំជាប្រាក់រហូតដល់ ១១១,៤ពាន់លានដុល្លារឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 3, 2025 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃព្រមានពីលទ្ធភាពនៃការមានភ្លៀងធ្លាក់ខ្លាំងរហូតបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅតាមបណ្តាខេត្តនៅភាគខាងត្បូងប្រទេស ហើយវាក៏អាចជាគ្រោះធម្មជាតិថ្មីមួយបន្ថែមទៀតផងដែរ ខណៈថៃទើបបានរងគ្រោះពីការរញ្ជួយក្នុងកម្រិតដ៏ធ្ងន់ធ្ងរមួយកាលពីចុងសប្តាហ៍កន្លងទៅនេះ។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយនាយកដ្ឋានឧតុនិយមថៃ និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២ ខែមេសា។ យោងតាមទៅការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមថៃបានបង្ហាញថា ភ្លៀងនឹងចាប់ផ្តើមធ្លាក់ខ្លាំងចាប់ពីថ្ងៃពុធ ទី២ រហូតដល់ថ្ងៃសុក្រ ទី៤ ខែមេសា។ ចំពោះខេត្តដែលអាចប្រឈមនឹងបញ្ហាធម្មជាតិដូចបានជម្រាបជូនខាងលើនេះមានដូចជា ខេត្ត Prachuap ខេត្ត Khiri Khan ខេត្ត Chumphon ខេត្ត Surat Thani ខេត្ត Nakhon Si Thammarat ខេត្ត Phatthalung ខេត្ត
April 2, 2025 - អន្តរជាតិ
មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ាបានរៀបចំពិធីស្មឹងស្មាតមួយនាទីនៅទូទាំងប្រទេសដើម្បីគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២ ខែមេសា។ ក្នុងរយៈពេល ៥ថ្ងៃ ក្រោយកើតមានគ្រោះអកុសលទ្រង់ទ្រាយធំនេះ តួលេខរបស់ជនរងគ្រោះនៅតែបន្តកើនឡើង ខណៈប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួននៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតបានបន្តកើនឡើងរហូតដល់ ២,៧១៩នាក់ តួលេខអ្នករងរបួសបានកើនឡើងដល់ ៤,៥០០នាក់ និងអ្នកកំពុងបាត់ខ្លួនវិញបានកើនឡើងដល់ ៤៤១នាក់។ គួរកត់សម្គាល់ថា តួលេខជនរងគ្រោះនៅតែអាចបន្តកើនឡើង ដរាបណាប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បានបិទបញ្ចប់។ សូមបញ្ជាក់ជូនថា ហេតុការណ៍រញ្ជួយដ៏គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតលំដាប់ទី ២ស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា និងមានប្រជាពលរដ្ឋកំពុងរស់នៅសរុបជាង ១,៧លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 2, 2025 - អន្តរជាតិ
ថៃ៖ ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនពីហេតុការណ៍ដួលរលំអគារដោយសាររញ្ជួយដីនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ បើទោះជាហេតុការណ៍អកុសលនេះបានកើតឡើងអស់រយៈពេលច្រើនថ្ងៃមកហើយក្តី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ ទី១ មេសានេះបានឱ្យដឹងថា អាជ្ញាធរថៃបានប្រើប្រាស់ម៉ាស៊ីនដ៏ពិសេសមួយរបស់ក្រុមយោធាអាមេរិក ដើម្បីស្កេនមើលពីទីតាំងដែលអាចមានមនុស្សកំពុងកប់ជាប់នៅក្រោមគំនរអគារដែលបានបាក់បែក។ លទ្ធផលដែលគេអាចទទួលបានពីម៉ាស៊ីនស្កេនគឺបង្ហាញថា អាចមានមនុស្សចំនួន ៧០នាក់កំពុងកប់ជាប់នៅចន្លោះអគារពីជាន់ទី ១៧ និងជាន់ទី ២១ ហើយនៅក្នុងនោះក៏មានសាកសពចំនួន ៦នាក់ផងដែរ។ យ៉ាងណាក្តី លោកស្រី Tavida Kamolvej អភិបាលរងក្រុងបាងកកបានចេញមកបញ្ជាក់ថា គេនៅមិនទាន់អាចធ្វើការសន្និដ្ឋានបានបានជាផ្លូវការនៅឡើយទេថា សញ្ញានៃមនុស្សទាំង ៧០នាក់នោះ គឺពិតក្រុមជនរងគ្រោះ ដែលកំពុងបាត់ខ្លួនមែនឬយ៉ាងណានោះ ដ្បិតនេះគ្រាន់តែជាសញ្ញាចាប់បានដោយម៉ាស៊ីនស្កេនប៉ុណ្ណោះ ខណៈក្រុមអ្នកជួយសង្គ្រោះនៅមិនទាន់អាចចូលទៅដល់ទីតាំងជាក់ស្តែងនៅឡើយទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរថៃបានរកឃើញសាកសពជនគ្រោះសរុបចំនួន ១៣នាក់
April 1, 2025 - អន្តរជាតិ
ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៣នាក់បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ននៅក្នុងប្រទេសម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១ ខែមេសា។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងរោងចក្រផលិតប្រេងនិងហ្គាស Petronas មានទីតាំងស្ថិតនៅក្នុងតំបន់ Putra Heights ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះ គឺមានជនរងគ្រោះចំនួន ៦នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់បានបណ្តាលឱ្យបំពង់បង្ហូរឧស្ម័នប្រវែងប្រមាណជា ៥០០ម៉ែត្រត្រូវផ្ទុះឆេះទាំងស្រុង ហើយអគ្គិភ័យដ៏សន្ធោសន្ធៅនោះក៏បានបង្ខំឱ្យពលរដ្ឋរស់នៅក្បែរតំបន់កើតហេតុមួយចំនួនត្រូវរត់គេចខ្លួនជាបន្ទាន់ផងដែរ។ យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 1, 2025 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយ ២លានដុល្លារទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលទើបបានរងគ្រោះដោយបញ្ហារញ្ជួយដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ABC News នៅក្នុងថ្ងៃទី១ ខែមេសា។ ទន្ទឹមនឹងការផ្តល់ប្រាក់ជំនួយសប្បុរសធម៌នេះ អាមេរិកក៏បានបញ្ជូនក្រុមអ្នកជំនាញមួយចំនួនទៅជួយដោះស្រាយបញ្ហាផ្សេងៗដែលបង្កឡើងដោយការរញ្ជួយដីនៅមីយ៉ាន់ម៉ាផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ២,០៥៦នាក់ អ្នករងរបួសបានកើនឡើងដល់ ៣,៩០០នាក់ និងមនុស្សកំពុងបាត់ខ្លួនមានចំនួន ២៧០នាក់។ សូមបញ្ជាក់ជូនផងដែរថា តួលេខជនរងគ្រោះនៅតែអាចបន្តកើនឡើង ដរាបណាប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ ABC News
April 1, 2025 - អន្តរជាតិ
មីយ៉ាន់ម៉ា៖ តួលេខជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្តកើនឡើង បើទោះជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរមួយនេះបានកើតឡើងអស់រយៈពេលជាច្រើនថ្ងៃមកហើយក្តី ខណៈប្រតិបត្តិការណ៍រុករកអ្នកកំពុងជាប់នៅក្រោមគំនរបាក់បែងនៅតែបន្តធ្វើឡើងយ៉ាងសកម្ម។ របាយការណ៍ចុងក្រោយមួយចុះផ្សាយដោយបណ្តញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី៣១ ខែមីនានេះបានបង្ហាញថា តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅមីយ៉ាន់ម៉ាបានកើនឡើងដល់ចំនួន ២,០៥៦នាក់។ ទន្ទឹមគ្នានេះតួលេខអ្នករងរបួសវិញក៏បន្តកើនឡើងផងដែរ ពោលគឺបានកើនឡើពីចំនួន ៣,៤០០នាក់ មកដល់ ៣,៩០០នាក់ ខណៈតួលេខអ្នកកំពុងបាត់ខ្លួនមានចំនួន ២៧០នាក់។ សូមបញ្ជាក់ជូនថា តួលេខជនរងគ្រោះនៅតែបន្តកើនឡើង ដរាបណាប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ ដំណឹងចុងក្រោយមួយបន្ថែមទៀតស្តីអំពីហតុការណ៍អកុសលខាងលើនេះ គឺរដ្ឋាភិបាលមីយ៉ាន់ម៉ាដឹកនាំដោយក្រុមយោធាបានប្រកាសកាន់ទុក្ខថ្នាក់ជាតិមួយសប្តាហ៍ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 31, 2025









