តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកើនដល់ ៣,៤៧១នាក់ ខណៈប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងជួបការលំបាកយ៉ាងខ្លាំងដោយសារមានភ្លៀងធ្លាក់ច្រើន
- BY
- Pheakdey
- April 6, 2025
មីយ៉ាន់ម៉ា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែការរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ចំនួន ៣,៤៧១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃអាទិត្យ ទី៦ ខែមេសា។ ដំណើរការនៃការរុករកអ្នកបាត់ខ្លួននៅពេលលនេះកំពុងជួបប្រទះនឹងបញ្ហាលំបាកយ៉ាងខ្លាំង ដ្បិតនៅកំបន់កើតហេតុកំពុងមានភ្លៀងយ៉ាងច្រើនជាបន្តបន្ទាប់គ្នា។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរមីយ៉ាន់ម៉ាបានរកឃើញអ្នករងរបួសសរុបចំនួន ៤,៦៧១នាក់ និងមនុស្សចំនួន ២១៤នាក់កំពុងតែបាត់ខ្លួន។ សូមបញ្ជាក់ជូនថា ហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើតឡើងតាំងតែពីចុងសប្តាហ៍មុនម្លេះ ខណៈតំបន់ដែលទទួលរងការវាយប្រហារដោយគ្រោះធម្មជាតិនោះគឺក្រុង Mandalay ដែលជាទីក្រុងធំបំផុតលំដាប់ទី ២ស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា និងមានប្រជាពលរដ្ឋកំពុងរស់នៅសរុបជាង ១,៧លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






