ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តៃវ៉ាន់ប្រតិកម្មថា អត្រាពន្ធថ្មីរបស់អាមេរិក គឺខ្ពស់ខ្លាំងណាស់និងមិនសមហេតុផលនោះទេ

    BY Pheakdey April 3, 2025
    តៃវ៉ាន់ប្រតិកម្មថា អត្រាពន្ធថ្មីរបស់អាមេរិក គឺខ្ពស់ខ្លាំងណាស់និងមិនសមហេតុផលនោះទេ

    ថៃ៖ តៃវ៉ាន់បាននិយាយថា អត្រាពន្ធថ្មីរបស់អាមេរិកគឺខ្ពស់ខ្លាំងណាស់និងមិនសមហេតុផលនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា។ ការលើកឡើងនេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលទើបបង្ហាញអត្រាពន្ធនាំចូលថ្មីខ្ពស់ជាងមុនចំពោះបណ្តាប្រទេសជាច្រើន ក្នុងនោះពន្ធនាំចូលពីតៃវ៉ាន់គឺមានអាត្រារហូតដល់ ៣២%។

    ប្រភពខាងលើបានបន្តថា ​តៃវ៉ាន់ក៏គ្រោងនឹងធ្វើការចរចារជាលក្ខណៈផ្លូវការមួយជាអាមេរិកផងដែរ ជុំវិញបញ្ហាដ៏រសើបនេះ ពោលគឺព្យាយាមស្វែងរកយន្តការបន្ថយអត្រាពន្ធនេះឱ្យចុះទាបមកវិញ។ សូមបញ្ជាក់ជូនថា កន្លងមកតៃវ៉ាន់ធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់អាមេរិក ពោលគឺទំនិញដែលតៃវ៉ាន់បានចូលនាំទៅអាមេរិកកាលពីឆ្នាំកន្លងទៅមានទំហំជាប្រាក់រហូតដល់ ១១១,៤ពាន់លានដុល្លារឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  The Strait Time

    Share This Post: