ថៃព្រមានពីលទ្ធភាពមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ នៅតាមបណ្តាខេត្តភាគខាងត្បូងប្រទេស
- BY
- Pheakdey
- April 2, 2025
ថៃ៖ អាជ្ញាធរថៃព្រមានពីលទ្ធភាពនៃការមានភ្លៀងធ្លាក់ខ្លាំងរហូតបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅតាមបណ្តាខេត្តនៅភាគខាងត្បូងប្រទេស ហើយវាក៏អាចជាគ្រោះធម្មជាតិថ្មីមួយបន្ថែមទៀតផងដែរ ខណៈថៃទើបបានរងគ្រោះពីការរញ្ជួយក្នុងកម្រិតដ៏ធ្ងន់ធ្ងរមួយកាលពីចុងសប្តាហ៍កន្លងទៅនេះ។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយនាយកដ្ឋានឧតុនិយមថៃ និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២ ខែមេសា។

យោងតាមទៅការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមថៃបានបង្ហាញថា ភ្លៀងនឹងចាប់ផ្តើមធ្លាក់ខ្លាំងចាប់ពីថ្ងៃពុធ ទី២ រហូតដល់ថ្ងៃសុក្រ ទី៤ ខែមេសា។ ចំពោះខេត្តដែលអាចប្រឈមនឹងបញ្ហាធម្មជាតិដូចបានជម្រាបជូនខាងលើនេះមានដូចជា ខេត្ត Prachuap ខេត្ត Khiri Khan ខេត្ត Chumphon ខេត្ត Surat Thani ខេត្ត Nakhon Si Thammarat ខេត្ត Phatthalung ខេត្ត Songkhla ខេត្តPattani ខេត្ត Yala ខេត្តNarathiwat ខេត្ត Phang Nga ខេត្តKrabi ខេត្ត Trang ខេត្ត Satun ខេត្តPhetchaburi ខេត្តRanong និងខេត្ត Phuket៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






