- Pheakdey
- អន្តរជាតិ
អាមេរិក៖ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ហាក់កាន់តែឡើងកម្តៅថែមមួយកម្រិតទៀតហើយ ក្រោយលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធនាំចូលលើផលិតផលចិនកាន់ខ្ពស់ឡើងៗ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុថ្ងៃសុក្រ ទី១១ ខែមេសាបានបញ្ជាក់ថា សេតវិមានអាមេរិកនឹងអនុវត្តពន្ធនាំចូលលើផលិតចិនមួយចំនួនរហូតដល់អត្រា ១៤៥% ឯណោះ ដែលវាជាអត្រាដ៏ខ្ពស់បំផុតមួយបើធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតដែលត្រូវអនុវត្តពន្ធនេះក្នុងអត្រាត្រឹម ១០% នៅក្នុងរយៈពេល ៩០ចុងក្រោយនេះ។ គួរកត់សម្គាល់ថា ដើម្បីជាការឆ្លើយតបទៅនឹងច្បាប់ដំឡើងពន្ធនាំចូលថ្មីរបស់រដ្ឋបាលអាមេរិក រដ្ឋាភិបាលក៏បានសម្រេចដំឡើងពន្ធលើផលិតអាមេរិក ដែលត្រូវនាំចូលទៅក្នុងប្រទេសចិនដូចគ្នាដែរ ដោយចិនបានដំឡើងពីអត្រា ៣៤% ទៅដល់ ៨៤%។ ការឆ្លើយតបមួយទៀតនោះ គឺប្រទេសចិនបានសម្រេចដាក់ពាក្យប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) រួចហើយ ជុំវិញករណីខាងលើនេះ
April 11, 2025 - អន្តរជាតិ
ចិន៖ ប្រទេសចិនបានសម្រេចដាក់ពាក្យប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organisation) ឬហៅកាត់ថា WTO ជាផ្លូវការហើយ ជុំវិញករណីដែលសហរដ្ឋអាមេរិកដំឡើងពន្ធគយក្នុងអត្រាដ៏ខ្ពស់ចំពោះទំនិញចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា។ បើតាមអាជ្ញាធរចិនបានចោទប្រកាន់ថា ការសម្រេចដំឡើងពន្ធនាំចូលដ៏ខ្ពស់របស់សហរដ្ឋអាមេរិកគឺជារឿងដែលមិនសមហេតុផលទាល់តែសោះ ពោលគឺវាមានកម្រិតខ្ពស់ជ្រុលខ្លាំងពេក។ គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសក្នុងការដំឡើងពន្ធគយរវាងសហរដ្ឋអាមេរិកនិងចិន បានផ្ទុះឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មាចុងក្រោយនេះ ដោយចិនបានប្រកាសដំឡើងពន្ធនាំចូលលើផលិតផលអាមេរិកពីអត្រា ៣៤% ទៅដល់ ៨៤% ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីព្រឹកមិញនេះបានប្រកាសនឹងយកពន្ធនាំចូលលើផលិតផលចិនរហូតដល់កម្រិត ១២៥%ឯណោះ។ យ៉ាងណាក្តី គេនៅមិនទាន់អាចព្យាករណ៍បាននៅឡើយទេថា អង្គការពាណិជ្ជកម្មពិភពលោក
April 10, 2025 - អន្តរជាតិ
កូរ៉េខាងត្បូង៖ អតីតប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol និងភរិយាគឺលោកស្រី Kim Keon Hee នឹងចាកចេញពីលំនៅដ្ឋានប្រធានាធិបតីផ្លូវការនៅក្នុងថ្ងៃទី១១ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា។ ក្នុងការចាកចេញនេះ លោក Yoon Suk Yeol និងលោកស្រី Kim Keon Hee អាចយកតាមខ្លួនបានត្រឹមតែសត្វចិញ្ចឹមចំនួន ១១ក្បាលប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា លោក Yoon Suk Yeol និងភរិយា
April 10, 2025 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសផ្អាកអនុវត្តច្បាប់ពន្ធគយថ្មីក្នុងរយៈពេល ៩០ថ្ងៃជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា។ ការសម្រេចផ្អាកអនុវត្តច្បាប់យកពន្ធនាំចូលថ្មីនេះ គឺត្រូវបានធ្វើឡើងដើម្បីទុកពេលឱ្យតំណាងប្រទេសទាំងអស់នោះអាចមកធ្វើការចរចារជាមួយសហរដ្ឋអាមេរិកក្នុងការកំណត់អត្រាពន្ធគយជាក់លាក់ណាមួយរវាងប្រទេសពួកគេជាមួយនឹងសហរដ្ឋអាមេរិកបាន។ ដូចនេះគឺមានន័យថា ក្នុងរយៈពេល ៩០ថ្ងៃនេះ គឺសហរដ្ឋអាមេរិកនឹងគិតពន្ធនាំចូលផលិតផលពីបណ្តាប្រទេសទាំងអស់ក្នុងអត្រាត្រឹមតែ ១០% ប៉ុណ្ណោះ។ ខណៈដែរសហរដ្ឋអាមេរិកហាក់បានបន្ថយសម្ពាធលើពន្ធនាំចូលសម្រាប់ប្រទេសជាច្រើនក៏ពិតមែន តែលោក ដូណាល់ ត្រាំ មិនបានបន្ធូរដៃជាមួយប្រទេសចិនឡើយ ដោយប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ថា នឹងដំឡើងអត្រាពន្ធនាំចូលពីប្រទេសចិនរហូតដល់ ១២៥%ឯណោះ។ សូមបញ្ជាកជូនផងដែរថា ការប្រកាសដំឡើងពន្ធលើទំនិញចិនរហូតដល់អត្រា ១២៥% គឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរដ្ឋាភិបាលចិន ដែលបានប្រកាសដំឡើងពន្ធលើផលិតផលអាមេរិកពីអត្រា
April 10, 2025 - អន្តរជាតិ
អាមេរិក៖ នៅទីបំផុតច្បាប់ដំឡើងពន្ធនាំចូលសហរដ្ឋអាមេរិកថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចូលជាធរមាននៅក្នុងថ្ងៃពុធ ទី៩ ខែមេសានេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ នៅក្នុងការអនុវត្តច្បាប់ដំឡើងពន្ធនាំចូលថ្មីនោះ ក៏មានទាំងច្បាប់ដែលត្រូវអនុវត្តចំពោះផលិតផលចិនមួយចំនួន ដែលមានអត្រាខ្ពស់បំផុតរហូតដល់ ១០៤%ផងដែរ។ សូមបញ្ជាក់ជូនថា អត្រាពន្ធលើផលិតផលចិនមួយចំនួនដែលមានកម្រិតរហូតដល់ ១០៤%នេះ គឺជាអត្រាពន្ធថ្មីមួយដែលបានកើតឡើង ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ទើបសម្រេចបន្ថែមអត្រាពន្ធចំនួន ៥៤%បន្ថែមទៀតទៅលើទំនិញទូទៅរបស់ចិនកាលពីពេលថ្មីៗនេះ។ ឆ្លើយតបនឹងការដំឡើងពន្ធក្នុងអត្រាដ៏ខ្ពស់នេះ រដ្ឋាភិបាលចិនបានបង្ហាញជំហរថា នឹងតស៊ូប្រយុទ្ធប្រឆាំងជាមួយអាមេរិករហូតដល់ទីបញ្ចប់ ហើយចិននឹងមិនចុះញ៉មជាមួយនឹងនយោបាយលោក ដូណាល់ ត្រាំ ឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
April 9, 2025 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះអគារថែទាំមនុស្សចាស់ជរាមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៩ ខែមេសា។ អគារដែលជាកន្លែងកើតហេតុខាងលើនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុង Chengde ខេត្ត Hebei ភាគខាងជើងនៃប្រទេសចិន។ មូលហេតុដែលបង្កឱ្យមានអគ្គីភ័យនេះកើតឡើងគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ខណៈអាជ្ញាធរជំនាញចិនកំពុងបើកការស៊ើបអង្កេត។ ប្រភពខាងលើបានបន្តថា ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតគឺសុទ្ធតែជាមនុស្សចាស់ជរា ដែលមិនអាចរត់គេចខ្លួនបានទាន់ពេលវេលា ក្នុងអំឡុងពេលកំពុងតែមានភ្លើងឆេះនោះ។ យ៉ាងណាក្តី អត្តសញ្ញាណលម្អិតរបស់ជនរងគ្រោះម្នាក់ៗមិនត្រូវបានបង្ហាញជូនសាធារណៈនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 9, 2025 - អន្តរជាតិ
ថៃ៖ សាកសពមនុស្សចំនួន ៣នាក់បន្ថែមទៀតត្រូវបានយកចេញពីគំនរអគារបាក់បែក នៅក្នុងទីក្រុងបាងកក ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី៨ ខែមេសានេះ។ គួររម្លឹកជូនថា អគារមួយកន្លែងនេះបានដួលរលំតាំងតែពីថ្ងៃទី ២៨ ខែមីនាម្លេះ ក្រោយទីក្រុងបាងកកបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងកម្រិតដ៏ធ្ងន់ធ្ងរមួយ។ គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតបានកើនឡើងរហូតដល់ចំនួន ២១នាក់ហើយ ខណៈអ្នកកំពុងបាត់ខ្លួនវិញគឺមានចំនួន ៧៣នាក់។ គួររម្លឹកជូនថា អគារដែលបានដួលរលំទាំងស្រុងនេះគឺជាគម្រោងអគារការិយាល័យអគ្គសវនករថៃ មានកម្ពស់ ៣៤ជាន់ និងត្រូវបានសាងសង់រួចរាល់ ៣០% ហើយ។ ជុំវិញករណីបាក់អគារនេះអាជ្ញាធរក៏កំពុងការស៊ើបអង្កេតទៅលើក្រុមហ៊ុនចិន ដែលទទួលបន្ទុកសាងសង់អគារនេះផងដែរ ដ្បិតអាជ្ញាធរថៃសង្ស័យថា ការដួលរលំអគារអាចមានការពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងសំណង់គ្មានគុណភាព៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
April 8, 2025 - អន្តរជាតិ
អាមេរិក៖ សាកលវិទ្យាល័យ Harvard គ្រោងនឹងខ្ចីប្រាក់គេចំនួន ៧៥០លានដុល្លារ ដើម្បីយកមកបន្តដំណើរនៅក្នុងសាកលវិទ្យាល័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៨ ខែមេសា។ គម្រោងខ្ចីប្រាក់ដ៏ច្រើននេះបានកើតឡើងក្រោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចផ្តាច់ជំនួយទៅកាន់សាកលវិទ្យាល័យមួយនេះ ខណៈនាពេលកន្លងមកសាកលវិទ្យាល័យ Harvard ធ្លាប់បានទទួលជំនួយពីរដ្ឋាភិបាលអាមេរិកក្នុងទំហំទឹកប្រាក់ប្រមាណជា ៩ពាន់លានដុល្លារ។ ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Wall Street គឺអ្នកផ្តល់ប្រាក់កម្ចីដ៏ច្រើននេះទៅកាន់សាកលវិទ្យាល័យ Harvard ខណៈលក្ខខណ្ឌនៃប្រាក់កម្ចីនិងការសងត្រឡប់ទៅវិញយ៉ាងណានោះគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ សូមបញ្ជាក់ជូនថា សាកលវិទ្យាល័យ Harvard គឺជាសាកលវិទ្យាល័យដ៏ធំនិងល្បីល្បាញបំផុតលំដាប់ទី ៤ នៅលើពិភពលោក ហើយនាពេលកន្លងមកសាកលវិទ្យាល័យ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិកមួយនេះ
April 8, 2025 - អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ១៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែបញ្ហាព្យុះភ្លៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី៦ ខែមេសា។ ព្យុះភ្លៀងបានបន្តកើតមានឡើងជាច្រើនថ្ងៃមកហើយ និងកំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅតំបន់ភាគកណ្តលនិងភាគខាងកើតសហរដ្ឋមេរិក ក្នុងនោះមានរាប់ចាប់តាំងពីរដ្ឋ Arkansas រហូតដល់រដ្ឋ Ohio ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ បញ្ហាព្យុះភ្លៀងក៏បានធ្វើឱ្យពលរដ្ឋប្រមាណជា ១០០,០០០នាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។ ជាងនេះទៅទៀតនៅមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងតែរងផលប៉ះពាល់ដោយប្រយោល ដូចជាពិបាកធ្វើដំណើរទៅធ្វើការងារ មិនអាចប្រកបអាជីវកម្មបាន ឬប្រឈមកើតមានបញ្ហាខុសភាពផ្សេងជាច្រើន ដ្បិតព្យុះភ្លៀងនោះបានបង្កឱ្យមានជំនន់ទឹកភ្លៀងយ់ាងឆាប់រហ័សផងដែរ៕ អត្ថបទ៖ភក្តី ប្រភព៖ Channel News Asia
April 6, 2025 - អន្តរជាតិ
អាមេរិក៖ ពលរដ្ឋអាមេរិករាប់ពាន់នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកមហាសេដ្ឋី អេឡុន ម៉ាសក៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី៦ ខែមេសា។ បាតុកម្មត្រូវបានរៀបចំឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលមានអ្នកចូលរួមប្រមាណជា ១,២០០នាក់ ខណៈនៅតាមបណ្តារដ្ឋនិងក្រុងផ្សេងៗទៀតនៅទូទាំងសហរដ្ឋអាមេរិកក៏មានចលនាជួបជុំគ្នាសម្តែងការមិនពេញចំពោះយោបាយដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំផងដែរ។ តំណាងក្រុមបាតុករម្នាក់បានឱ្យដឹងថា នឹងបន្តរៀបចំការតវ៉ាឱ្យកាន់តែធំជាងនេះបន្ថែមទៀតផងដែរនៅតំបន់ National Mall ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយគេរំពឹងថាមានអ្នកចូលរួមរហូតដល់ ២០,០០០នាក់។ គួរកត់សម្គាល់ថា តាមគោលនយោបាយដឹកនាំថ្មីរបស់លោកប្រធានាធីបតី ដូណាល់ ត្រាំ ក្នុងរយៈពេលប៉ុន្មានខែមកនេះ គឺគាត់បានបញ្ហាឱ្យលុបចោលស្ថានប័នរដ្ឋជាច្រើនដើម្បីសន្សំសំចៃថវិការរដ្ឋ ដែលបង្ខំឱ្យបុគ្គលិករដ្ឋជាច្រើនត្រូវឈប់ពីការងារ លោក ដូណាល់
April 6, 2025









