លោក Yoon Suk Yeol និងភរិយា នឹងចាកចេញពីលំនៅដ្ឋានប្រធានាធិបតីកូរ៉េខាងត្បូងផ្លូវការ ក្នុងថ្ងៃទី១១ ដោយយកតាមខ្លួនបានត្រឹមសត្វចិញ្ចឹម ១១ក្បាល
- BY
- Pheakdey
- April 10, 2025
កូរ៉េខាងត្បូង៖ អតីតប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol និងភរិយាគឺលោកស្រី Kim Keon Hee នឹងចាកចេញពីលំនៅដ្ឋានប្រធានាធិបតីផ្លូវការនៅក្នុងថ្ងៃទី១១ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា។ ក្នុងការចាកចេញនេះ លោក Yoon Suk Yeol និងលោកស្រី Kim Keon Hee អាចយកតាមខ្លួនបានត្រឹមតែសត្វចិញ្ចឹមចំនួន ១១ក្បាលប៉ុណ្ណោះ។
ប្រភពខាងលើបានបន្តថា លោក Yoon Suk Yeol និងភរិយា ពុំមានកូននោះទេ ហើយមុនពេលចូលកាន់ដំណែងជាប្រធានាធិបតី ពួកគាត់ទាំង ២មានសត្វចិញ្ចឹមចំនួន ៧ក្បាល ដោយក្នុងនោះមានសត្វឆ្កែចំនួន ៤ក្បាល និងសត្វឆ្មាចំនួន ៣ក្បាល ហើយរហូតមកទល់នឹងពេលនេះសត្វឆ្កែនិងឆ្មាដែលពួកគាត់កំពុងចិញ្ចឹមបានកើនឡើងដល់ចំនួន ១១ក្បាល។ សូមបញ្ជាក់ជូនថា ក្នុងអំឡុងពេលកាន់ដំណែងជាប្រធានាធិបតី លោក Yoon Suk Yeol និងភរិយាត្រូវស្នាក់នៅក្នុងគេហដ្ឋានផ្លូវការមួយ នៅក្នុងតំបន់ Hannam-dong នៃ ទីក្រុងសេអ៊ូល ដែលជាទីកន្លែងសម្រាប់ស្នាក់នៅផងនិងបំពេញការងារក្នុងនាមជាប្រធានាធិបតីផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: