ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ២០នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ភ្លើងឆេះអគារថែទាំមនុស្សចាស់ជរាមួយកន្លែងនៅប្រទេសចិន

    BY Pheakdey April 9, 2025
    មនុស្ស ២០នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ភ្លើងឆេះអគារថែទាំមនុស្សចាស់ជរាមួយកន្លែងនៅប្រទេសចិន

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះអគារថែទាំមនុស្សចាស់ជរាមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៩ ខែមេសា។ អគារដែលជាកន្លែងកើតហេតុខាងលើនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុង Chengde ខេត្ត Hebei ភាគខាងជើងនៃប្រទេសចិន។

    មូលហេតុដែលបង្កឱ្យមានអគ្គីភ័យនេះកើតឡើងគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ខណៈអាជ្ញាធរជំនាញចិនកំពុងបើកការស៊ើបអង្កេត។ ប្រភពខាងលើបានបន្តថា ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតគឺសុទ្ធតែជាមនុស្សចាស់ជរា​ ដែលមិនអាចរត់គេចខ្លួនបានទាន់ពេលវេលា ក្នុងអំឡុងពេលកំពុងតែមានភ្លើងឆេះនោះ។ យ៉ាងណាក្តី អត្តសញ្ញាណលម្អិតរបស់ជនរងគ្រោះម្នាក់ៗមិនត្រូវបានបង្ហាញជូនសាធារណៈនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: