ច្បាប់ដំឡើងពន្ធនាំចូលអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ ចូលជាធរមាន ខណៈទំនិញចិនមួយចំនួនត្រូវបង់ពន្ធរហូតដល់ ១០៤%
- BY
- Pheakdey
- April 9, 2025
អាមេរិក៖ នៅទីបំផុតច្បាប់ដំឡើងពន្ធនាំចូលសហរដ្ឋអាមេរិកថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចូលជាធរមាននៅក្នុងថ្ងៃពុធ ទី៩ ខែមេសានេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ នៅក្នុងការអនុវត្តច្បាប់ដំឡើងពន្ធនាំចូលថ្មីនោះ ក៏មានទាំងច្បាប់ដែលត្រូវអនុវត្តចំពោះផលិតផលចិនមួយចំនួន ដែលមានអត្រាខ្ពស់បំផុតរហូតដល់ ១០៤%ផងដែរ។
សូមបញ្ជាក់ជូនថា អត្រាពន្ធលើផលិតផលចិនមួយចំនួនដែលមានកម្រិតរហូតដល់ ១០៤%នេះ គឺជាអត្រាពន្ធថ្មីមួយដែលបានកើតឡើង ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ទើបសម្រេចបន្ថែមអត្រាពន្ធចំនួន ៥៤%បន្ថែមទៀតទៅលើទំនិញទូទៅរបស់ចិនកាលពីពេលថ្មីៗនេះ។ ឆ្លើយតបនឹងការដំឡើងពន្ធក្នុងអត្រាដ៏ខ្ពស់នេះ រដ្ឋាភិបាលចិនបានបង្ហាញជំហរថា នឹងតស៊ូប្រយុទ្ធប្រឆាំងជាមួយអាមេរិករហូតដល់ទីបញ្ចប់ ហើយចិននឹងមិនចុះញ៉មជាមួយនឹងនយោបាយលោក ដូណាល់ ត្រាំ ឡើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: