Pheakdey
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ របបយោធាដែលកំពុងដឹកនាំប្រទេសមីយ៉ាន់ម៉ា បានប្រកាសកាន់ទុក្ខថ្នាក់ជាតិមួយសប្តាហ៍ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតដោយសារហេតុការណ៍រញ្ជួដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៣១ ខែមីនា។ គិតត្រឹមពេលនេះចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតបានកើនឡើងរហូតដល់ជាង ១,៧០០នាក់ហើយ ខណៈតួលេខនេះអាចនឹងបន្តកើនឡើងបន្ថែមទៀតផងដែរ។ តួលេខអ្នកស្លាប់អាចបន្តកើនឡើងខ្ពស់គឺដោយហេតុការណ៍ថា គិតត្រឹមពេលនេះក៏មានពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជា ៣០០ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈគេមិនបានរំពឹងខ្ពស់ថា ពួកគេអាចមានសំណាងនៅរស់មានជីវិតនោះទេ។ សូមបញ្ជាក់ជូនថា ហេតុការណ៍រញ្ជួយដ៏គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតលំដាប់ទី ២ស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា និងមានប្រជាពលរដ្ឋកំពុងរស់នៅសរុបជាង ១,៧លាននាក់៕ អត្ថបទ៖​ ភក្តី ប្រភព៖ The Strait Time

    March 31, 2025
  • អន្តរជាតិ

    ជប៉ុន៖ ប្រទេសជប៉ុនបានបញ្ជូនក្រុមអ្នកជំនាញទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយធ្វើការវាយតម្លៃពីទំហំនៃការខូចខាត ក្រោយប្រទេសមីយ៉ាន់ម៉ាបានរងគ្រោះពីការរញ្ជួយដីក្នុងកម្រិតធ្ងន់ធ្ងរបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Japan News នៅក្នុងថ្ងៃចន្ទ ទី៣១ ខែមីនា។ ក្រៅតែពីជួយវាយតម្លៃលើទំហំនៃការខូតខាតហើយ ក្រុមអ្នកជំនាញទាំងនេះក៏នឹងវាយតម្លៃអំពីជំនួយផ្សេងៗបន្ថែមទៀត ដែលរដ្ឋាភិបាលជប៉ុនគួរផ្តល់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ។ សូមបញ្ជាក់ជូនថា ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះនូវគ្រោះរញ្ជួយដីកម្រិតធ្ងន់ចំនួន ២ដងកាលពីថ្ងៃសុក្រកន្លងទៅ ដោយគ្រោះរញ្ជួយដីទី ១ បានកើតឡើងក្នុងកម្រិត ៧,៧រ៉ិចទ័រ និងគ្រោះរញ្ជួយដីទី ២ បានកើតឡើងក្នុងកម្រិត ៦,៧រ៉ិចទ័រ ហើយបន្ទាប់មកក៏មានគ្រោះរញ្ជួយដីកម្រិតស្រាលជាច្រើនដងកើតឡើងបន្ថែមទៀតផងដែរ។ គិតត្រឹមពេលនេះ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅមីយ៉ាន់ម៉ាមានចំនួនប្រមាណជា ១,៧០០នាក់ អ្នករងរបួសមានចំនួន ៣,៤០០នាក់ និងមនុស្សកំពុងបាត់ខ្លួនមានចំនួន ៣០០នាក់៕ អត្ថបទ៖ ភក្តី

    March 31, 2025
  • អន្តរជាតិ

    ថៃ៖ ក្រុមហ៊ុនធានារ៉ាប់រងថៃប្រឈមនឹងការបង់ប្រាក់សងជំងឺចិត្តជិត ៣០លានដុល្លារ ក្រោយមានអគារមួយកន្លែង បានដួលរលំក្នុងការហេតុការណ៍រញ្ជួយដីកាលពីពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃចន្ទ ទី៣១​​ ខែមីនា។ អគារដែលបានដួលរលំទាំងស្រុងនោះ គឺជាគម្រោងអគារការិយាល័យអគ្គសវនករថៃ មានកម្ពស់ ៣៤ជាន់ និងត្រូវបានសាងសង់រួចរាល់ ៣០% ហើយ។ ប្រភពខាងលើបានបន្តថា ការសាងសង់អគារដ៏ធំមួយនេះគឺស្ថិតនៅក្រោមគម្រោងធានារ៉ាប់រងហានិភ័យគ្រប់បែបយ៉ាង (Construction All Risks) ពីសំណាក់ក្រុមហ៊ុនធំៗចំនួន ៤របស់ថៃ ដោយក្នុងនោះគឺក្រុមហ៊ុន Dhipaya Insurance មានចំណែក ៤០% ក្រុមហ៊ុន Bangkok Insurance មានចំណែក ២៥% ក្រុមហ៊ុន Southeast Insurance មានចំណែក

    March 31, 2025
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ចំនួន ១,៦៤៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី៣០ ខែមីនា។ ទន្ទឹមគ្នានេះអាជ្ញាធរមីយ៉ាន់ម៉ាកំពុងស្វែងពលរដ្ឋចំនួន ១៣៩នាក់ផ្សេងទៀត ដែលបានកប់ជាប់នៅក្រោមគំនរបាក់បែក។ ដោយឡែកចំពោះតួលេខពលរដ្ឋរងរបួសវិញគឺមានចំនួនប្រមាណជា ៣,៤០០នាក់ ដោយនៅក្នុងនោះក៏មានអ្នករងរបួសធ្ងន់ធ្ងរជាច្រើននាក់ផងដែរ។ សូមបញ្ជាក់ជូនថា គិតចាប់តាំងពីថ្ងៃសុក្រមកប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះនូវគ្រោះរញ្ជួយដីចំនួន ២ដងបន្តបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី ១ បានកើតឡើងក្នុងកម្រិត ៧,៧រ៉ិចទ័រ និងគ្រោះរញ្ជួយដីទី ២ បានកើតឡើងក្នុងកម្រិត ៦,៧រ៉ិចទ័រ ខណៈហេតុការណ៍ទាំង ២នេះបានធ្វើឱ្យអគារជាច្រើនត្រូវដួលរលំ និងបាកសង្កត់មកលើហ្វូងមនុស្ស៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    March 30, 2025
  • អន្តរជាតិ

    ចិន៖ ក្រុមវេជ្ជបណ្ឌិតចិនបានធ្វើការសាកល្បងវះកាត់ប្តូរថ្លើមជ្រូកទៅកាន់មនុស្សជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៨ ខែមីនា។ ការធ្វើតេស្តសាកល្បងនេះបានបង្ហាញថា វិស័យវេជ្ជសាស្រ្តរបស់ចិនកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំង ហើយវាក៏ជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកជំងឺដែលត្រូវធ្វើការផ្លាស់ប្តូរថ្លើមដើម្បីបន្តជីវិតរស់ផងដែរ ប្រសិនបើការវះកាត់នេះត្រូវបានគេយកទៅអនុវត្តនៅតាមន្ទីរពេទ្យជាទូទៅក្នុងពេលអនាគត។ យ៉ាង​ណាក្តី ការវះកាត់ខាងលើនេះគឺគ្រាន់តែជាការសាកល្បងជំហានដំបូងប៉ុណ្ណោះ ដោយក្រុមវេជ្ជបណ្ឌិតចិនបានប្រើប្រាស់ថ្លើមជ្រូកដែលគេបានកែប្រែហ្សែននិងបានរក្សាទុកយ៉ាងត្រឹមត្រូវក្នុងមន្ទីរពិសោធន៍ ទៅដាក់នៅក្នុងខ្លួនមនុស្សម្នាក់ ដែលខួរក្បាលរបស់គាត់បានស្លាប់បាត់ទៅហើយ។ លទ្ធផលនៃការសាកល្បងរបស់ក្រុមវេជ្ជបណ្ឌិតចិនបានបង្ហាញថា គឺវាអាចទៅរួចក្នុងការយកថ្លើម ដែលជាសរីរាង្គល្អ ១០០% ទៅជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងត្រូវការវា។ គួរបញ្ជាក់ជូនថា ក្នុងពេលបច្ចុប្បន្ននេះ ការវះកាត់ផ្តាស់ប្តូរសរីរាង្គមនុស្សមិនមែនជារឿងងាយស្រួលនិងសាមញ្ញឡើយ ដ្បិតវាត្រូវការឱ្យមានអ្នកបរិច្ចាគជាមុនសិន ខណៈជនរងគ្រោះវិញក៏ត្រូវតែមានលក្ខខណ្ឌរាងកាយមួយចំនួនដូចគ្នាទៅនឹងអ្នកបរិច្ចាគដែរ ទើបអាចអាចដាក់បញ្ចូលសរីរាង្គគេបាន ពោលគឺការវះកាត់ក្នុងទម្រង់បែបនេះអាចទៅរួចក្នុងលក្ខខណ្ឌដ៏កម្របំផុតមួយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    March 28, 2025
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ចំនួន ២៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៨ ខែមីនា។ ចំពោះជនរងគ្រោះដោយប្រយោលវិញគឺមានចំនួនប្រមាណជា ៣០,០០០នាក់ ដែលពួកគេត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់និងកំពុងស្នាក់នៅជុំគ្នាក្នុងជំរំមានសុវត្ថិភាពមួយ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញព្រៃក្នុងទំហំផ្ទៃដីប្រហែលជា ៤៥,០០០ហិកតាហើយ ខណៈឥទ្ធិពលរបស់អគ្គីភ័យហាក់នៅមិនទាន់ថយចុះនៅឡើយទេ។ គួររម្លឹកជូនថា តំបន់ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូងបានប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃក្នុងរយៈពេលជាង ១សប្តាហ៍មកហើយ ខណៈហេតុការណ៍នេះត្រូវបានអាជ្ញាធរកូរ៉េចាត់ទុកថា ជាបញ្ហាភ្លើងព្រៃដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលប្រទេសកូរ៉េខាងត្បូងមិនធ្លាប់ជួបប្រទះនោះទេ បើគិតក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 28, 2025
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានបង្ខំចិត្តហោះត្រឡប់ក្រោយទៅកាន់ព្រលានវិញជាបន្ទាន់ដោយសារតែម៉ាស៊ីនមានបញ្ហា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា។ យន្តហោះដែលបានកើតមានបញ្ហានេះគឺជាយន្តហោះប្រភេទ Airbus A320 ពោលគឺជាយន្តហោះរបស់ក្រុមហ៊ុន Airbus ដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំង។ ប្រភពខាងលើបានបន្តថា យន្តហោះដឹកអ្នកដំណើរខាងលើនេះមានជើងហោះហើរលេខ Flight AK128 និងមានទិសដៅធ្វើដំណើរចេញពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងសិនជិន នៃប្រទេសចិន ដោយមានផ្ទុកអ្នកដំណើរសរុបចំ​នួន ១៧១នាក់។ យ៉ាងណាក្តី ក្រោយចេញដំណើរបានបន្តិចស្រាប់តែម៉ាស៊ីនយន្តហោះកើតមានបញ្ហា ហើយអ្នកបើកបរក៏សម្រេចហោះត្រឡប់មកកាន់ព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួវិញជាបន្ទាន់ ខណៈហេតុការណ៍នេះមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ។ ចំពោះដំណោះស្រាយលើករណីនេះវិញ ក្រុមហ៊ុន AirAsia បានសម្រេចប្តូរទៅប្រើប្រាស់យន្តហោះផ្សេងមួយគ្រឿងទៀត ខណៈជើងហោះហើរថ្មីនោះបានធ្វើដំណើរទៅដល់គោលដៅយឺតជាងការកំណត់ទុកជាច្រើនម៉ោង៕ អត្ថបទ៖ ភក្តី

    March 27, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិ​បតីអាមេរិក ដូណាល់ ត្រាំ បានឱ្យដឹងថា​ លោកសុខចិត្តកាត់បន្ថយអត្រាពន្ធនាំចូលពីប្រទេសចិន​ ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា។ ការថ្លែងរបស់លោក ដូណាល់ ត្រាំ នៅពេលនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលការពន្យាពេលបិទបណ្តាញសង្គម TikTok នៅលើទឹកដីអាមេរិក នឹងត្រូវអស់សុពលភាពនៅក្នុងថ្ងៃទី៥ ខែមេសាខាងមុខនេះហើយ។ ដូចនេះគឺមានន័យថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៥ ខែមេសា គឺក្រុមហ៊ុន TikTok អាចពិចារណាក្នុងការស្វែងរកកិច្ចព្រមព្រៀងណាមួយជាមួយលោក ដូណាល់ ត្រាំ សារជាថ្មីម្តងទៀតបាន តែបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានបង្កើឡើងនោះទេ គឺបណ្តាញសង្គម TikTok នឹងលែងមានវត្តមាននៅសហរដ្ឋអាមេរិកទៀតហើយចាប់ពីថ្ងៃទី៥

    March 27, 2025
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ចំនួន ២៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃពុធ ទី២៦ ខែមីនា។ នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះក៏មានជនរងគ្រោះម្នាក់ជាអ្នកបើកបរឧទ្ធម្ភាគចក្រ ដែលបានស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាគចក្រក្នុងអំឡុងពេលធ្វើប្រតិបត្តិការណ៍ពន្លត់ភ្លើងឆេះព្រៃនេះផងដែរ។ ក្រៅតែពីបានសម្លាប់មនុស្សអស់ជាច្រើននាក់ហើយ បញ្ហាភ្លើងឆេះព្រៃក៏បានបង្ខំឱ្យពលរដ្ឋជាច្រើនរយនាក់ ដែលកំពុងរស់នៅក្នុងតំបន់ភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង ត្រូវធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ផងដែរ ដើម្បីរក្សាសុវត្ថិភាពពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ។ សូមបញ្ជាក់ជូនថា បញ្ហាភ្លើងឆេះព្រៃខាងលើនេះបានកើតមានឡើងអស់រយៈពេល ៥ថ្ងៃជាប់គ្នាមកហើយ ហើយវាក៏ជាបញ្ហាភ្លើងព្រៃដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលប្រទេសកូរ៉េខាងត្បូងមិនធ្លាប់ជួបប្រទះផងដែរ បើគិតក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 26, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាគ្រោងនឹងកាត់បន្ថយពន្ធនាំចូលពីអាមេរិក ដែលមានទំហំជាទឹកប្រាក់ចំនួន ២៣ពាន់លានដុល្លារ ជាថ្នូរនឹងការការពារទំនិញខ្លួនដែលត្រូវនាំចូលទៅអាមេរិកវិញមានតម្លៃសរុបជាប្រាក់ចំនួន ៦៦ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៦ ខែមីនា។ យន្តការខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលត្រូវបានរៀបចំឡើងជាផ្លូវការរវាងរដ្ឋាភិបាលនៃប្រទេសទាំង ២។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺកិច្ចព្រមព្រៀងខាងលើនេះនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២ ខែមេសានេះតទៅ​ រហូតដល់មានការចរចារជាថ្មីម្តងទៀតរវាងភាគីទាំងសងខាង។ សូមបញ្ជាក់ជូនថា ការកាត់បន្ថយតម្លៃពន្ធពីសំណាក់រដ្ឋាភិបាលនៃប្រទេសឥណ្ឌានៅពេលនេះ គឺស្មើនឹងការកាត់បន្ថយតម្លៃពន្ធចំនួន ៥៥% នៃតម្លៃពន្ធសរុប ដែលសហរដ្ឋអាមេរិកត្រូវបង់លើគ្រប់មុខទំនិញនាំចូលទៅលក់នៅក្នុងប្រទេសឥណ្ឌា ហើយវាក៏ជាកាត់បន្ថយអត្រាពន្ធក្នុងកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    March 26, 2025