អន្តរជាតិ

លោក ដូណាល់ ត្រាំ សុខចិត្តកាត់បន្ថយពន្ធនាំចូលពីចិន ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន TikTok

BY
Pheakdey
March 27, 2025

អាមេរិក៖ លោកប្រធានាធិ​បតីអាមេរិក ដូណាល់ ត្រាំ បានឱ្យដឹងថា​ លោកសុខចិត្តកាត់បន្ថយអត្រាពន្ធនាំចូលពីប្រទេសចិន​ ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា។ ការថ្លែងរបស់លោក ដូណាល់ ត្រាំ នៅពេលនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលការពន្យាពេលបិទបណ្តាញសង្គម TikTok នៅលើទឹកដីអាមេរិក នឹងត្រូវអស់សុពលភាពនៅក្នុងថ្ងៃទី៥ ខែមេសាខាងមុខនេះហើយ។

ដូចនេះគឺមានន័យថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៥ ខែមេសា គឺក្រុមហ៊ុន TikTok អាចពិចារណាក្នុងការស្វែងរកកិច្ចព្រមព្រៀងណាមួយជាមួយលោក ដូណាល់ ត្រាំ សារជាថ្មីម្តងទៀតបាន តែបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានបង្កើឡើងនោះទេ គឺបណ្តាញសង្គម TikTok នឹងលែងមានវត្តមាននៅសហរដ្ឋអាមេរិកទៀតហើយចាប់ពីថ្ងៃទី៥ ខែក្រោយនេះ។ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុន TikTok នៅមិនទាន់មានការឆ្លើយតបយ៉ាងណានោះទេទៅកាន់ការថ្លែងរបស់លោក ដូណាល់ ត្រាំ ដូចខាងលើនេះ ខណៈនាពេលកន្លងមក ក្រុមហ៊ុន TikTok ធ្លាប់បានអះអាងថា សុខចិត្តឱ្យអាមេរិកបិទកម្មវិធីរបស់ខ្លួនចោល​ ក៏មិនព្រមលក់ក្រុមហ៊ុនឱ្យទៅអាមេរិកគ្រប់គ្រងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: