- Pheakdey
- អន្តរជាតិ
ក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍បានព្រមានឱ្យអ្នកដំណើរតាមយន្តហោះទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការនាំយកដុំសាកថ្មទូរស័ព្ទតាមខ្លួន ដើម្បីចៀសវាងបញ្ហាផ្សេងៗដែលអាចកើតឡើងយថាហេតុ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post កាលពីយប់ថ្ងៃទី ៣០ ខែមករា។ តាមអ្នកជំនាញបានបញ្ជាក់ថា ដុំសាកថ្មដែលអ្នកដំណើរគួរយកតាមខ្លួនពេលធ្វើដំណើរតាមយន្តហោះ ត្រូវតែជាដុំសាកថ្មមានម៉ាកល្បីៗ និងស្ថិតនៅក្នុងលក្ខខណ្ឌល្អ ពោលគឺមិនទាន់មានបញ្ហាខុសប្រក្រតីណាមួយឡើយ។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើង ក្រោយមានករណីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានឆេះនៅក្នុងព្រលានយន្តហោះ Gimhae International Airport នៃប្រទេសកូរ៉េខាងត្បូង ខណៈករណីឆេះយន្តហោះដ៏កម្រនេះត្រូវបានគេសន្និដ្ឋានជាបឋមថា ទំនងជាបានបង្កឡើងដោយសារផ្ទុះឆេះដុំសាកថ្ម ដែលអ្នកដំណើរបានដាក់នៅកន្លែងដាក់អីវ៉ាន់នៅពីលើក្បាលរបស់ពួកគេ និងស្ថិតនៅក្រោមដំបូលនៃយន្តហោះ។ សូមរម្លឹកជូនផងដែរថា យន្តហោះដឹកអ្នកដំណើរដែលបានជួបគ្រោះថ្នាក់ឆេះខាងលើនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Busan មានទិសដៅហោះហើរចេញពីក្រុងហុងកុងឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ដោយមានផ្ទុកអ្នកដំណើរសរុបចំនួន ១៦៩នាក់ និងអ្នកបម្រើការងារលើយន្តហោះចំនួន ៧នាក់ ខណៈហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សចំនួន
January 31, 2025 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមកបញ្ជាក់ថា គ្មានអ្នកនៅរស់មានជិវិតនោះទេក្នុងហេតុការណ៍មានយន្តហោះដឹកអ្នកដំណើរបានបុកគ្នាជាមួយឧទ្ធម្ភាគចក្រហើយបានធ្លាក់ចូលទៅក្នុងទន្លេ Potomac នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន First post នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា។ គួររម្លឹកជូនថា ហេតុការគ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតរវាងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines ជាមួយនឹងឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាមេរិកនៅក្បែរអាកាសយានដ្ឋានជាតិ Ronald Reagan Washington។ សូមរំលឹកថា ក្នុងយន្តហោះដឹកអ្នកដំណើរមានផ្ទុកមនុស្សសរុបចំនួន ៦៤នាក់ ខណៈនៅក្នុងឧទ្ធម្ភាគចក្រ Black Hawk មានផ្ទុកមនុស្សចំនួន ៣នាក់។ បើទោះជាមានការបញ្ជាក់អំពីមរណៈរបស់ជនរងគ្រោះទាំងអស់នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះក៏ពិតមែន តែរហូតមកទល់នឹងពេលនេះអាជ្ញាធរអាកាសរណ៍អាមេរិកនៅមិនទាន់បញ្ជាក់ពីមូលហេតុបច្ចេកទេសដែលជម្រុញឱ្យយន្តហោះចំនួន
January 31, 2025 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុនអាមេរិក OpenAI ដែលជាក្រុមហ៊ុនគ្រប់គ្រងលើកម្មវិធី ChatGPT បាននិយាយថា ក្រុមហ៊ុនរបស់ចិនបានព្យាយាមចម្លងគំរូបច្ចេកវិទ្យា AI កម្រិតខ្ពស់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហសត្បិ៍ ទី៣០ ខែមករា។ ការចោទប្រកាន់នេះគឺសំដៅទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន DeepSeek ដែលទើបបានបញ្ចេញកម្មវិធី DeepSeek R1 ដ៏ឆ្លាតវ័យរបស់ខ្លួន និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកមកប្រើប្រាស់ដោយមិនគិតថ្លៃទៀតផង។ គួរកត់សម្គាល់ថា នៅក្នុងរយៈពេលប៉ុន្មានថៃ្ងចុងក្រោយនេះកម្មវិធី DeepSeek R1 បានធ្វើឱ្យកក្រើកវិស័យបច្ចេកវិទ្យានៅលើពិភពលោក ដ្បិតកម្មវិធីដែលគេអាចទាញយកមកប្រើប្រាស់ដោយមិនគិតថ្លៃមួយនេះ មានលក្ខណៈពិសេសដូចគ្នាទៅនឹងកម្មវិធី ChatGPT របស់អាមេរិកដែរ។ ភ្លាមៗក្រោយកម្មវិធី DeepSeek R1 បានដាក់ចូលទៅក្នុងប្រព័ន្ធ
January 30, 2025 - អន្តរជាតិ
ថៃ៖ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok នឹងបោះទុនវិនិយោគជាទឹកប្រាក់ចំនួន ១២៦,៨ពាន់លានបាត (ជាង ៣,៧ពាន់លានដុល្លារ) នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហសត្បិ៍ ទី៣០ ខែមករា។ បើតាមក្រុមប្រឹក្សាវិនិយោគថៃបានបញ្ជាក់ថា ទឹកប្រាក់ដ៏ច្រើនខាងលើនេះនឹងត្រូវវិនិយោគទៅលើគម្រោងសេវាកម្មបង្ហោះទិន្នន័យ ដែលជាគម្រោងដ៏សំខាន់មួយរបស់ TikTok ផងដែរ។ គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសថៃបានទាក់ទាញក្រុមហ៊ុនធំៗជាច្រើនឱ្យមកធ្វើការវិនិយោគនៅក្នុងប្រទេសខ្លួន តួយ៉ាងកាលពីឆ្នាំ២០២៣ កន្លងទៅក្រុមហ៊ុន Amazon Web Services បានសម្រេចបោះទុនវិនិយោគនៅក្នុងប្រទេសថៃរយៈពេល ១៥ឆ្នាំ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ពាន់លានដុល្លារ។ មួយឆ្នាំក្រោយមកពោលគឺក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន
January 30, 2025 - អន្តរជាតិ
ស៊ូដង់ខាងត្បូង៖យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសស៊ូដង់ខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា។ យន្តហោះដែលបានជួបគ្រោះថ្នាក់អកុសលនេះគឺជាយន្តហោះដឹកប្រេង ដែលមានទិញដៅធ្វើដំណើរចេញពីតំបន់រោងចក្រផលិតប្រេងនៅក្នុងរដ្ឋ Unity ឆ្ពោះទៅកាន់ក្រុង Juba នៃប្រទេសស៊ូដង់ខាងត្បូង។ យ៉ាងណាក្តី ក្រោយចេញដំណើរបានរយៈពេលត្រឹមតែ ៣នាទីប៉ុណ្ណោះស្រាប់តែយន្តហោះបានធ្លាក់មកវិញ និងត្រូវផ្ទុះឆេះយ៉ាងឆាប់រហ័សតែម្តង ហើយតាមការសន្និដ្ឋានបឋមគឺគ្រោះថ្នាក់នេះអាចទំនងជាបានកើតឡើងដោយសារតែយន្តហោះបានផ្ទុកនូវប្រេងច្រើនលើសកម្រិត ដែលធ្វើឱ្យយន្តហោះធ្ងន់មិនអាចហោះហើរជាធម្មតាបាន។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងយន្តហោះមានផ្ទុកមនុស្សសរុបរហូតដល់ ២១នាក់ តែភ្លាមៗក្រោយយន្តហោះធ្លាក់គេបានជួយសង្គ្រោះមនុស្សម្នាក់ទាន់ពេលវេលា ខណៈនៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២០នាក់នោះគឺរួមមានពលរដ្ឋជនជាតិស៊ូដង់ខាងត្បូងចំនួន ១៥នាក់ ចិន ២នាក់ ឥណ្ឌា ១ម្នាក់ និងជនជាតិអ៊ូហ្គង់ដា ២នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
January 30, 2025 - អន្តរជាតិ
អាមេរិក៖ សេតវិមានអាមេរិកកំពុងសម្លឹងមើលផលប៉ះពាល់សន្តិសុខជាតិចំពោះវត្តមានរបស់កម្មវិធី DeepSeek របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃពុធ ទី២៩ ខែមករា។ នៅក្នុងកិច្ចពិភាក្សាវាយតម្លៃផលប៉ះពាល់របស់កម្មវិធី DeepSeek នេះ មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនក៏បានលើកឡើងអំពីបញ្ហាលួចចម្លងកម្មសិទ្ធបញ្ហាផងដែរ ដ្បិតកម្មវិធី DeepSeek របស់ចិនមានមុខងារមួយចំនួនដូចគ្នាទៅនឹងកម្មវិធីរបស់ក្រុមហ៊ុនអាមេរិកដែរ។ គួរកត់សម្គាល់ថា ក្រុមហ៊ុន DeepSeek ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីម្សិលមិញនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយនៅលើពិភពលោក ដោយក្រុមហ៊ុនបានបញ្ចេញមុខងារ Chatbot ដំណើរការដោយបច្ចេកវិទ្យា AI យ៉ាងទំនើប និងអនុញ្ញាតឱ្យគេអាចទាញយកកម្មវិធីដ៏ទំនើបបំផុតនេះទៅប្រើប្រាស់បានដោយមិនគិតថ្លៃ ឬបង់ប្រាក់តិចតួចបំផុត។ វត្តមានរបស់កម្មវិធី DeepSeek បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia ត្រូវធ្លាក់ចុះអស់ជិត ៦០០ពាន់លានដុល្លារនៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ
January 29, 2025 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍តរត់ជាន់គ្នានៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៩ ខែមករា។ គ្រោះថ្នាក់បានកើតឡើងក្នុងទីក្រុង Prayagraj ជាទីកន្លែងដែលមានពលរដ្ឋឥណ្ឌាជាច្រើនពាន់នាក់មកជួបជុំគ្នាដើម្បីរៀបចំបុណ្យមួយតាមបែបសាសនាហិណ្ឌូ (Hindu Festival)។ ប្រភពខាងលើបានបន្តថា ក្រៅតែបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សមួយចំនួនទៀតត្រូវរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ការពិតអាជ្ញាធរបានរៀបចំកន្លែងសម្រាប់ឱ្យពលរដ្ឋអាចធ្វើការជួបជុំគ្នាបានដោយមានសុវត្ថិភាពរួចរាល់ហើយ តែជាក់ស្តែងអ្នកមកចូលរួមពិធីបុណ្យគឺមានចំនួនច្រើនលើសការកំណត់ ហើយពួកគេមិនបានធ្វើតាមការណែនាំរបស់អាជ្ញាធរឡើយ ដោយពួកបានគេព្យាយាមផ្លោះរបងចូលទៅកាន់ទីកន្លែងរៀបចំពិធី ទាំងដែរនៅក្នុងនោះមានមនុស្សច្រើនកកកុញរួចទៅហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
January 29, 2025 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់សហរដ្ឋអាមេរិកបានខាតបង់ប្រាក់អស់ ៥៨៩ពាន់លានដុល្លារក្នុងរយៈពេលយ៉ាងឆាប់រហ័ស ក្រោយក្រុមហ៊ុនបច្ចេកវិទ្យាចិនបានបញ្ចេញនូវផលិតផលថ្មី ដែលមានតម្លៃទាបនិងអាចប្រើជំនួសផលិតផលរបស់ក្រុមហ៊ុន Nvidia បាន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៨ ខែមករាបានបញ្ជាក់ថា ការខាតបង់ប្រាក់ជិត ៦០០ពាន់លានដុល្លាររបស់ក្រុមហ៊ុន Nvidia នេះ គឺជាការធ្លាក់ចុះតម្លៃភាគហ៊ុន ១៧% នៅក្នុងទីផ្សារពិភពលោក។ គួរកត់សម្គាល់ថា Nvidia គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយនៅលើពិភពលោកដែលមានផលិតផលជាច្រើនប្រភេទដូចជា បន្ទះឈីប និងកម្មវិធី (Software) សំខាន់ៗជាច្រើនសម្រាប់ប្រើប្រាស់លើការងារធំៗមួយចំនួនក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាស្រ្ត។ យ៉ាងណាក្តី ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន DeepSeek ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃបានបញ្ចេញនូវផលិតផលប្រភេទ Chatbot ថ្មីៗជាច្រើនរបស់ខ្លួន
January 28, 2025 - អន្តរជាតិ
ចិន៖ ស្រ្តីជនជាតិម្នាក់បានកើតមានជំងឺដ៏ចម្លែងម្យ៉ាងដែលធ្វើឱ្យម្រាមដៃរបស់ត្រូវចុះសាច់ចេញមកដូចជាផ្កាខាត់ណាអីចឹង បន្ទាប់ពីរូបគាត់បានឆ្លងមេរោគក្នុងពេលទៅធ្វើក្រចក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅក្នុងថ្ងៃចន្ទ ទី២៧ ខែមករា។ ស្ត្រីដែលជាជនរងគ្រោះមានឈ្មោះថា Wang មានអាយុ ២២ឆ្នាំ ហើយរូបគាត់មានមានទម្លាប់ទៅធ្វើក្រចកនៅតាមហាងផ្សេងៗជាច្រើនឆ្នាំមកហើយ។ បើតាមក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ Jiangsu Provincial Hospital of Traditional Chinese Medicine ដែលស្ថិតនៅភាគខាងជើងទីក្រុងសៀងហៃ ប្រទេសចិនបានពន្យល់ថា ដុំសាច់ឬគេអាចថា “ឫស” ដែលបានកើតមាននៅលើដៃរបស់ស្រ្តីរងគ្រោះខាងលើគឺបានបង្កឡើងដោយសារមេរោគម្យ៉ាងឈ្មោះថា HPV (Human Papilloma Virus) ដែលជាទូទៅមេរោគប្រភេទនេះអាចបង្កការចម្លងតាមរយៈការរួមភេទ ឬការប្រើប្រាស់របស់មុតស្រួចរួមគ្នាជាមួយអ្នកមានមេរោគ។ យ៉ាងណាក្តី ចំពោះករណីរបស់កញ្ញា Wang
January 27, 2025 - អន្តរជាតិ
បង់ក្លាដែស៖ ធនាគារកណ្តាលបង់ក្លាដែសបានជួលក្រុមហ៊ុនគណនេយ្យធំៗចំនួន ៣ នៅក្នុងចំណោមក្រុមហ៊ុនលំដាប់កំពូលទាំង ៤ នៅលើពិភពលោក (Big Four) ដើម្បីធ្វើសវនកម្មក្នុងធនាគារបស់ខ្លួនជុំវិញករណីបាត់ប្រាក់អស់ប្រមាណជា ១៧ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយបណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃទី ២៦ ខែមករា។ ក្រុមហ៊ុនគណនេយ្យលំដាប់ពិភពលោកទាំង ៣នោះ រួមមានក្រុមហ៊ុន EY ក្រុមហ៊ុន Deloitte និងក្រុមហ៊ុន KPMG ។ ប្រភពខាងលើបានបន្តថា ករណីបាត់បង់ប្រាក់អស់ជាច្រើននេះមិនមែនកើតឡើងដោយចៃដន្យឡើយ តែវាជាគឺករណីពុករលួយនិងឃុបឃិតគ្នាបន្លំយកប្រាក់ ដែលបានកើតឡើងនៅក្នុងជំនាន់ដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលពេលនេះលោកស្រីត្រូវបានក្រុមប្រជាពលរដ្ឋធ្វើបាតុកម្មទម្លាក់ចេញពីដំណែង និងបានរត់គេចខ្លួនចេញពីប្រទេសបង់ក្លាដែលបាត់ហើយ។ ព័ត៌មានបឋមដែលគេអាចទទួលបាននៅពេលនេះ គឺប្រាក់ទាំង ១៧ពាន់លានដុល្លារនោះបានហូរចូលទៅក្នុងគណនីរបស់ក្រុមអ្នកជំនួញដែលជាបក្សពួករបស់លោកស្រី Sheikh
January 27, 2025









