នៅសុខៗបាក់ស្ពានមួយកន្លែងក្នុងប្រទេសថៃ បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង ៣នាក់ រងរបួស
- BY
- Pheakdey
- March 19, 2025
ថៃ៖ យ៉ាងហោចណាស់ពលរដ្ឋថៃម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃពុធ ទី១៩ ខែមីនា។ ស្ពានមួយកន្លែងនេះ គឺជាស្ពានបេតុង ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Narathiwat ភាគខាងត្បូង ប្រទេសថៃ។
ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ សូមបញ្ជាក់ជូនថា ជនរងគ្រោះទាំងអស់ដែលបានស្លាប់ និងរងរបួស គឺសុទ្ធតែជាអ្នកដំណើរ ដែលកំពុងធ្វើដំណើរឆ្លងកាត់ស្ពានក្នុងអំឡុងពេល ដែលស្ពានបានបាក់នោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand
- Share This Post: