- Pheakdey
- អន្តរជាតិ
ចិន៖ ប្រទេសចិននឹងក្លាយជាអ្នកផលិតរថយន្តអាចហោះបាន (Flying Car) ដ៏ធំដំបូងគេបង្អស់នៅលើពិភពលោកក្នុងឆ្នាំ២០២៦ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១០ ខែមីនា។ គួរកត់សម្គាល់ថា បើទោះជាក្នុងពេលបច្ចុប្បន្ននេះមានប្រទេសមួយចំនួនមានសមត្ថភាពអាចផលិតប្រភេទរថយន្តអាចហោះបានក៏ពិតមែន តែបរិមាណនៃការផលិតនោះមានចំនួនតិចតួចបំផុត ពោលគឺវាមិនមែនជាឧស្សាហកម្មទ្រង់ទ្រាយធំ ដូចការផលិតរថយន្តទូទៅនោះទេ។ យ៉ាងណាក្តី ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Xpeng ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong នៃប្រទេសចិនបានបង្ហាញផែនការយ៉ាងលម្អិតថា នៅត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២៦ ក្រុមហ៊ុននឹងផលិតរថយន្តអាចហោះបានក្នុងចំនួនរហូតដល់ ១០,០០០គ្រឿង ដែលវានឹងក្លាយជាឧស្សាហកម្មផលិតរថយន្តប្រភេទនេះធំដំបូងគេបង្អស់នៅលើពិភពលោកផងដែរ។ បើតាមលោក He Xiaopeng ដែលជាប្រធាននិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Xpeng បានបញ្ជាក់ថា រថយន្តអាចហោះបានម៉ូដែលដំបូងគេរបស់ក្រុមហ៊ុន Xpeng នឹងត្រូវរចនាឡើងក្នុងទម្រង់ជារថយន្តវែង មានកង់ចំនួន
March 10, 2025 - អន្តរជាតិ
ចិន៖ ប្រទេសចិនបានសម្រេចដាក់បញ្ចូលវគ្គសិក្សាអំពីបញ្ញាសិប្បនិម្មិត (AI) នៅតាមសាលាបឋមសិក្សានិងមធ្យមសិក្សា ដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យាដ៏ទំនើបនេះទៅកាន់ពលរដ្ឋជំនាន់ក្រោយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែមីនា។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះអាជ្ញាធរចិនបានសម្រេចដាក់បញ្ចូលវគ្គសិក្សាពិសេសនេះនៅតាមសាកលវិទ្យាល័យរួចហើយនិងបានដាក់ចេញផែនការផ្សេងៗជាច្រើន ដើម្បីលើកកម្ពស់វិស័យនេះនៅក្នុងចំណោមសាធារណជនទូទៅផងដែរ។ បើគណៈកម្មការអប់រំក្រុងប៉េកាំងបានបញ្ជាក់ថា គម្រោងដាក់បញ្ចូលវគ្គសិក្សាអំពីបញ្ញាសិប្បនិម្មិត (AI) នៅតាមសាលាបឋមសិក្សានិងមធ្យមសិក្សានឹងត្រូវចាប់ផ្តើមនៅក្នុងឆ្នាំសិក្សាថ្មីនេះហើយ ពោលគឺចាប់ផ្តើមពីដើមខែសីហា ឆ្នាំ២០២៥នេះតទៅ ហើយវគ្គសិក្សានឹងត្រូវបែងចែកក្នុងទម្រង់ខុសៗគ្នាអាស្រ័យទៅតាមកម្រិតសិក្សារបស់សិស្ស ខណៈសិស្សម្នាក់ៗនឹងត្រូវចូលរៀនវគ្គសិក្សាពិសេសនេះយ៉ាងតិចបំផុត ៨ម៉ោងក្នុងមួយឆ្នាំសិក្សារបស់ពួកគេ។ សូមបញ្ជាក់ថា វិធានការរបស់អាជ្ញាធរចិនដូចបានជម្រាបជូនខាងលើនេះ ត្រូវបានធ្វើឡើងក្រោយចិនបានធ្វើឱ្យកក្រើកវិស័យបច្ចេកនៅលើពិភពលោកតាមរយៈការដាក់ឱ្យប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត DeepSeek ដែលមានសមត្ថភាពយ៉ាងល្អបំផុត ហើយចិនក៏មានមហិច្ឆតាចង់គ្រប់គ្រងវិស័យបច្ចេកវិទ្យាមួយនេះនៅលើពិភពលោកផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 10, 2025 - អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិត និង ១៣នាក់បានរងរបួសនៅក្នុងការវាយប្រហារចំនួន ២ដងនៅតំបន់ភាគខាងត្បូងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែមីនា។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺជាមន្ត្រីស្ម័គ្រចិត្តរបស់អាជ្ញាធរថៃ ដែលកំពុងបំពេញការងារជាអ្នកយាមការិយាល័យមួយកន្លែង ខណៈនៅក្នុងចំណោមអ្នករងរបួសវិញភាគច្រើនក៏ជាមន្ត្រីរបស់អាជ្ញាធរថៃដែរ ហើយក្នុងនោះក៏មានទាំងពលរដ្ឋស៊ីវិលចំនួន ៤នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ការវាយប្រហារខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងទម្រង់ជាការគប់គ្រាប់បែកឬគប់គ្រឿងផ្ទុះផ្សេងៗទៅកាន់ហ្វូងមនុស្ស ហើយត្រូវបានបង្កឡើងដោយក្រុមអ្នកកាន់សាសនាឥស្លាមជ្រុលនិយមមួយក្រុម ដែលមានទំនោរប្រឆាំងនឹងអាជ្ញាធរថៃ។ គួររម្លឹកជូនផងដែរថា បញ្ហាចម្រូងចម្រាសរវាងក្រុមអ្នកកាន់សាសនាឥស្លាមជ្រុលនិយមជាមួយនិងអាជ្ញាធរថៃនៅក្រុង Sungai Kolok ដែលជាតំបន់ព្រំដែនរវាងប្រទេសម៉ាឡេស៊ី-ថៃ បានចាប់ផ្តើមកើតឡើងតាំងតែពីឆ្នាំ២០០៤ម្លេះ ហើយនៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ការវាយប្រហារក្នុងទម្រង់ផ្សេងៗបានកើតមានឡើងជារឿយៗ និងបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតសរុបជាង ៧,០០០នាក់ផងដែរ៕ អត្ថបទ៖
March 10, 2025 - អន្តរជាតិ
កូរ៉េខាងត្បូង៖ តួលេខអ្នករងរបួសក្នុងហេតុការណ៍ដែលយន្តហោះយោធាកូរ៉េខាងត្បូងទម្លាក់គ្រាប់បែកខុសគោលដៅបានបន្តកើនឡើងដល់ ២៩នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៧ ខែមីនា។ នៅក្នុងចំណោមជនរងគ្រោះទាំង ២៩នាក់នោះ គឺមានជនរងគ្រោះចំនួន ១៥នាក់ជាពលរដ្ឋស៊ីវិល និងជនរងគ្រោះចំនួន ១៤នាក់ផ្សេងទៀតគឺជាក្រុមយោធារបស់កងទ័ពជើងអាកាសកូរ៉េខាងត្បូង។ គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់នេះបានបង្កឡើងដោយយន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពជើងអាកាសកូរ៉េខាងប្រភេទ KF-16 Jets ដែលកំពុងប្រើប្រាស់ក្នុងការធ្វើសមយុទ្ធយោធានៅក្នុងតំបន់ Pocheon មានចម្ងាយប្រមាណជា ៤០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ នៅក្នុងអំឡុងពេលកំពុងធ្វើសមយុទ្ធនោះស្រាប់តែអ្នកបើកបរយន្តហោះបានចុចទម្លាក់គ្រាប់បែបខុសទិសដៅដែលបានកំណត់ ពោលគឺគ្រាប់បែបបានធ្លាក់ទៅលើតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមបញ្ជាក់ជូនផងដែរថា គ្រាប់បែបដែលបានធ្លាក់ខុសគោលដៅនោះគឺជាគ្រាប់បែបប្រភេទ Mk82 មានទង្ងន់ ២២៥គីឡូក្រាមក្នុងមួយគ្រាប់ និងមានចំនួនសរុប ៨គ្រាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
March 7, 2025 - អន្តរជាតិ
អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលីបានណែនាំឱ្យពលរដ្ឋរាប់ពាន់នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិន ដើម្បីរក្សាសុវត្ថិភាពពីព្យុះស៊ីក្លូនត្រូពិច Alfred នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៧ ខែមីនា។ ទីតាំងដែលកំពុងរងនូវការគំរាមគំហែងដោយព្យុះស៊ីក្លូនត្រូពិច Alfred នៅពេលនេះ គឺតំបន់មាត់សមុទ្រនៅចន្លោះរដ្ឋ Queensland និងរដ្ឋ New South Wales ដែលស្ថិតនៅភាគខាងត្បូងប្រទេសអូស្រ្តាលី។ បើតាមទីភ្នាក់ងារឧតុនិយមអូស្រ្តាលីបានបញ្ជាក់ថា ព្យុះស៊ីក្លូនត្រូពិច Alfred នឹងបង្ហាញឥទ្ធិយ៉ាងខ្លាំងបំផុតនៅក្នុងថ្ងៃទី៨ ខែមីនាខាងមុននេះ ពោលគឺចំថ្ងៃដែលពិភពលោកត្រូវប្រារព្ធទិវាសិទ្ធនារីអន្តរជាតិតែម្តង។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះព្យុះស៊ីក្លូនត្រូពិច Alfred បានជះឥទ្ធិពលអាក្រក់បណ្តើរៗហើយ ដូចជាបានបង្កឱ្យមានខ្យល់បោកបក់ក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង មានភ្លៀងធ្លាក់ច្រើន ខណៈពលរដ្ឋច្រើនគ្រួសារកំពុងតែរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។ យ៉ាងណាក្តី នៅមិនទាន់មានរបាយការណ៍បង្ហាញថា
March 7, 2025 - អន្តរជាតិ
អាមេរិក៖ ប៉ូលិសអាមេរិកទើបបំបែកសំណុំរឿងចោរលួចពេជ្រដ៏កម្រមួយ ដែលចោរបានធ្វើសកម្មភាពលេបពេជ្រចូលទៅក្នុងពោះហើយគេចខ្លួនចេញពីហាងលក់គ្រឿងអលង្ការដោយសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា។ ករណីចោរកម្មដ៏ចម្លែកនេះបានកើតឡើងនៅក្នុងហាងលក់គ្រឿងអលង្ការ Tiffany ស្ថិតនៅក្នុងរដ្ឋ Florida កាលពីថ្ងៃទី ២៦ ខែកុម្ភៈកន្លងទៅនេះ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា បុរសជាចោរលួចមានឈ្មោះថា Jaythan Gilder អាយុ ៣២ឆ្នាំ ហើយនៅក្នុងថ្ងៃកើតហេតុនោះគាត់បានបន្លំខ្លួនធ្វើជាអ្នកដំណាងឱ្យកីឡាបាល់បោះម្នាក់មកពីក្រុមបាល់បោះ Orlando Magic នៃក្របខណ្ឌ NBA ដើម្បីដើរចូលទៅក្នុងហាង និងដើរមើលគ្រឿងអលង្ការប្រណិតៗជាច្រើនឈុត។ ក្នុងអំឡុងពេលដើរមើលគ្រឿងអលង្ការនោះលោក Jaythan Gilder បានលេបក្រវិលពេជ្រមួយគូ ដែលមានតម្លៃ ៧៧ម៉ឺនដុល្លារចូលទៅក្នុងពោះរបស់គាត់ ហើយក៏បានគេចខ្លួនយ៉ាងលឿនចេញពីហាង។យ៉ាងណាក្តី សកម្មភាពនិងផ្លាកលេខរថយន្តរបស់គាត់ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងហាង
March 6, 2025 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យន្តហោះចម្បាំងមួយគ្រឿងរបស់យោធាកូរ៉េខាងត្បូងបានច្រឡំទម្លាក់គ្រាប់បែកដោយអចេតនាទៅលើផ្ទះប្រជាពលរដ្ឋនិងបណ្តាលឱ្យមានមនុស្សចំនួន ១៥នាក់បានរងរបួស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា។ នៅក្នុងចំណោមជនរងគ្រោះទាំង ១៥នាក់នោះ គឺមានជនរងគ្រោះចំនួន ២នាក់ បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើបានបន្តថា យន្តហោះចម្បាំងខាងលើនេះ គឺជាយន្តហោះប្រភេទ KF-16 Jets របស់កងទ័ពជើងអាកាសកូរ៉េខាងត្បូង ដែលកំពុងប្រើប្រាស់ក្នុងការធ្វើសមយុទ្ធយោធានៅក្នុងតំបន់ Pocheon ដែលមានចម្ងាយប្រមាណជា ៤០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្នុងអំឡុងពេលកំពុងធ្វើសមយុទ្ធនោះស្រាប់តែអ្នកបើកបរយន្តហោះចម្បាំងច្រឡំចុចទម្លាក់គ្រាប់បែកប្រភេទ Mk82 ដែលមានទង្ងន់ ២២៥គីឡូក្រាមចំនួន ៨គ្រាប់ទៅកាន់តំបន់ដែលមានប្រជាពលរដ្ឋកំពុងរស់នៅ ហើយហេតុការណ៍នេះបានធ្វើឱ្យផ្ទះជាច្រើនខ្នង និងព្រះវិហារមួយកន្លែងបានរងនូវការខូតខាតយ៉ាងខ្លាំង ខណៈពលរដ្ឋចំនួន ១៥នាក់រងរបួស៕ អត្ថបទ៖ ភក្តី
March 6, 2025 - អន្តរជាតិ
ចិន៖ ប្រទេសចិនគ្រោងនឹងអនុម័តច្បាប់ដំឡើងអាយុចូលនិវត្តន៍ប្រជាពលរដ្ឋខ្លួនឱ្យខ្ពស់ជាងមុនចន្លោះពី ៣-៥ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងបញ្ហាធ្លាក់ចុះនៃកំណើនប្រជាជន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ សេចក្តីព្រាងច្បាប់នេះត្រូវបានបង្ហាញជាសាធារណៈនៅក្នុងឯកសារផ្លូវការចំនួន ២របស់រដ្ឋាភិបាលចិននៅក្នុងថ្ងៃទី៥ ខែកុម្ភៈនេះ ខណៈការអនុម័តជាផ្លូវការអាចនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិននៅក្នុងឆ្នាំតែម្តង។ ប្រភពខាងលើនេះបានបន្តថា គម្រោងដំឡើងអាយុចូលនិវត្តន៍ពីការងារនេះត្រូវបានបង្កើតឡើងក្រោយចំនួនពលរដ្ឋកើតថ្មីនៅក្នុងប្រទេសចិនបន្តធ្លាក់ចុះយ៉ាងខ្លាំងនិងជាច្រើនឆ្នាំជាប់ៗគ្នាគិតចាប់តាំងពីឆ្នាំ២០២១មក ហើយចំនួនពលរដ្ឋដែលមានអាយុលើសពី ៦០ឆ្នាំវិញគឺត្រូវកើនឡើងរហូតដល់ ៤០% ឬស្នើនឹងចំនួនជាង ៤០០លាននាក់នៅក្នុងឆ្នាំ២០៣៥ ខណៈបញ្ហានេះនឹងធ្វើឱ្យខ្វះខាតចំនួនពលរដ្ឋសកម្មនៅក្នុងទីផ្សារការងារជាក់ស្តែងយ៉ាងច្រើននៅក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ គួរបញ្ជាក់ជូនថា ច្បាប់ដំឡើងអាយុចូលនិវត្តន៍ពីការងារដែលរដ្ឋាភិបាលចិនគ្រោងអនុម័តនោះនឹងអនុវត្តតាមលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖ ១-មនុស្សប្រុសត្រូវដំឡើងអាយុចូលនិវត្តន៍ពី ៦០ឆ្នាំ ទៅដល់ ៦៣ឆ្នាំ ២-ស្រ្តីបម្រើការងារដោយប្រើចំណេះដឹងត្រូវដំឡើងអាយុចូលនិវត្តន៍ពី ៥៥ឆ្នាំ ទៅ ៥៨ឆ្នាំ ៣-ស្រ្តីបម្រើការងារដោយប្រើកម្លាំងពលកម្មត្រូវដំឡើងអាយុចូលនិវត្តន៍ពី ៥០ឆ្នាំ ទៅ ៥៥ឆ្នាំ៕
March 5, 2025 - អន្តរជាតិ
ចិន៖ ច្បាប់ដំឡើងពន្ធលើផលិតផលអាមេរិកពីចំនួន ១០-១៥% របស់អាជ្ញាធរចិនបានចូលជាធរមាននៅក្នុងថ្ងៃទី៤ ខែមីនានេះហើយ ខណៈច្បាប់នេះត្រូវបានមើលឃើញថា គឺជាការសងសឹកយ៉ាងឆាប់រហ័សមួយទៅកាន់រដ្ឋបាលរបស់ ដូណាល់ ត្រាំ ដែលសម្រេចដំឡើងពន្ធលើផលិតចិនរហូតដល់ ២៥%ពីលើអត្រាពន្ធចាស់។ ស្របពេលដែលច្បាប់ដំឡើងពន្ធនេះចូលជាធរមាន រដ្ឋាភិបាលចិនក៏បានប្រកាសដាក់ក្រុមហ៊ុនធំៗចំនួន ២៥របស់អាមេរិកចូលក្នុងបញ្ជីជាក្រុមហ៊ុនត្រូវតាមដាននិងស៊ើបអង្កេតផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែមីនានេះបានបញ្ជាក់បន្ថែមថា នៅក្នុងចំណោមក្រុមហ៊ុនអាមេរិកទាំង ២៥នោះ មានក្រុមហ៊ុនចំនួន ១០គឺជាក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងករណីលក់គ្រឿងសព្វាវុធទៅកាន់កោះតៃវ៉ាន់។ សូមបញ្ជាក់ជូនថា ច្បាប់ដំឡើងអាត្រាពន្ធ ១៥%ពីសំណាក់អាជ្ញាធរចិននឹងអនុវត្តចំពោះផលិតអាមេរិកមួយចំនួនដូចជា សាច់មាន់ ស្រូវសាលី ពោត និងកប្បាស ខណៈច្បាប់ដំឡើងអត្រាពន្ធចំនួន ១០% នឹងត្រូវអនុវត្តចំពោះផលិតផលដូចជា
March 4, 2025 - អន្តរជាតិ
អាមេរិក៖ TikTok បានក្លាយជាប្រព័ន្ធផ្សព្វផ្សាយដ៏មានសក្តានុពលមួយនៅលើពិភពក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ និងបានជួយឱ្យក្រុមអ្នកលក់ Online មួយចំនួនទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ពួកគេយ៉ាងខ្លាំង តាមរយៈការ Live លក់ផលិតផលផ្សេងៗនៅលើបណ្តាញសង្គមមួយនេះ។ យោងតាមរបាយការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៤ ខែមីនានេះបានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ១ត្រីមាសប៉ុណ្ណោះកាលពីឆ្នាំ២០២៣ កន្លងទៅ TikTok បានជួយបង្កើតការលក់ក្នុងទំហំទឹកប្រាក់រហូតដល់ ១,៧ពាន់លានដុល្លារ។ ប្រភពខាងលើបានបញ្ជាក់ថា ការលក់ដែលមានទំហំទឹកប្រាក់រហូតដល់ ១,៧ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ ៣ខែនេះ ជាការលក់នៅជុំវិញពិភពលោក ខណៈនៅក្នុងនោះការលក់ប្រមាណជា ៤០០លានដុល្លារ គឺជាលក់នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នៅក្នុងពាក្យបណ្តឹងមួយទៅកាន់តុលាការអាមេរិកកាលពីពេលថ្មីៗនេះបង្ហាញថា នៅត្រឹមឆ្នាំ២០២៧ខាងមុខនេះ បណ្តាញសង្គម TikTok
March 4, 2025









