តួលេខអ្នករងរបួសដោយសារយន្តហោះចម្បាំងកូរ៉េខាងត្បូងទម្លាក់គ្រាប់បែកខុសគោលដៅ កើនឡើងដល់ ២៩នាក់
- BY
- Pheakdey
- March 7, 2025
កូរ៉េខាងត្បូង៖ តួលេខអ្នករងរបួសក្នុងហេតុការណ៍ដែលយន្តហោះយោធាកូរ៉េខាងត្បូងទម្លាក់គ្រាប់បែកខុសគោលដៅបានបន្តកើនឡើងដល់ ២៩នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៧ ខែមីនា។ នៅក្នុងចំណោមជនរងគ្រោះទាំង ២៩នាក់នោះ គឺមានជនរងគ្រោះចំនួន ១៥នាក់ជាពលរដ្ឋស៊ីវិល និងជនរងគ្រោះចំនួន ១៤នាក់ផ្សេងទៀតគឺជាក្រុមយោធារបស់កងទ័ពជើងអាកាសកូរ៉េខាងត្បូង។

គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់នេះបានបង្កឡើងដោយយន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពជើងអាកាសកូរ៉េខាងប្រភេទ KF-16 Jets ដែលកំពុងប្រើប្រាស់ក្នុងការធ្វើសមយុទ្ធយោធានៅក្នុងតំបន់ Pocheon មានចម្ងាយប្រមាណជា ៤០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ នៅក្នុងអំឡុងពេលកំពុងធ្វើសមយុទ្ធនោះស្រាប់តែអ្នកបើកបរយន្តហោះបានចុចទម្លាក់គ្រាប់បែបខុសទិសដៅដែលបានកំណត់ ពោលគឺគ្រាប់បែបបានធ្លាក់ទៅលើតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមបញ្ជាក់ជូនផងដែរថា គ្រាប់បែបដែលបានធ្លាក់ខុសគោលដៅនោះគឺជាគ្រាប់បែបប្រភេទ Mk82 មានទង្ងន់ ២២៥គីឡូក្រាមក្នុងមួយគ្រាប់ និងមានចំនួនសរុប ៨គ្រាប់៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






