ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិន គ្រោងដំឡើងអាយុចូលនិវត្តន៍ប្រជាជនខ្លួនដល់ ៦៣ឆ្នាំ ដើម្បីឆ្លើយតបនឹងបញ្ហាធ្លាក់ចុះនៃចំនួនពលរដ្ឋកើតថ្មី

    BY Pheakdey March 5, 2025
    ចិន គ្រោងដំឡើងអាយុចូលនិវត្តន៍ប្រជាជនខ្លួនដល់ ៦៣ឆ្នាំ ដើម្បីឆ្លើយតបនឹងបញ្ហាធ្លាក់ចុះនៃចំនួនពលរដ្ឋកើតថ្មី

    ចិន៖ ប្រទេសចិនគ្រោងនឹងអនុម័តច្បាប់ដំឡើងអាយុចូលនិវត្តន៍ប្រជាពលរដ្ឋខ្លួនឱ្យខ្ពស់ជាងមុនចន្លោះពី ៣-៥ឆ្នាំ​ ដើម្បីឆ្លើយតបទៅនឹងបញ្ហាធ្លាក់ចុះនៃកំណើនប្រជាជន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ សេចក្តីព្រាងច្បាប់នេះត្រូវបានបង្ហាញជាសាធារណៈនៅក្នុងឯកសារផ្លូវការចំនួន ២របស់រដ្ឋាភិបាលចិននៅក្នុងថ្ងៃទី៥ ខែកុម្ភៈនេះ ខណៈការអនុម័តជាផ្លូវការអាចនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិននៅក្នុងឆ្នាំតែម្តង។

    ប្រភពខាងលើនេះបានបន្តថា គម្រោងដំឡើងអាយុចូលនិវត្តន៍ពីការងារនេះត្រូវបានបង្កើតឡើងក្រោយចំនួនពលរដ្ឋកើតថ្មីនៅក្នុងប្រទេសចិនបន្តធ្លាក់ចុះយ៉ាងខ្លាំងនិងជាច្រើនឆ្នាំជាប់ៗគ្នាគិតចាប់តាំងពីឆ្នាំ២០២១មក  ហើយចំនួនពលរដ្ឋដែលមានអាយុលើសពី ៦០ឆ្នាំវិញគឺត្រូវកើនឡើងរហូតដល់ ៤០% ឬស្នើនឹងចំនួនជាង ៤០០លាននាក់នៅក្នុងឆ្នាំ២០៣៥ ខណៈបញ្ហានេះនឹងធ្វើឱ្យខ្វះខាតចំនួនពលរដ្ឋសកម្មនៅក្នុងទីផ្សារការងារជាក់ស្តែងយ៉ាងច្រើននៅក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។

    គួរបញ្ជាក់ជូនថា ច្បាប់ដំឡើងអាយុចូលនិវត្តន៍ពីការងារដែលរដ្ឋាភិបាលចិនគ្រោងអនុម័តនោះនឹងអនុវត្តតាមលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

    ១-មនុស្សប្រុសត្រូវដំឡើងអាយុចូលនិវត្តន៍ពី ៦០ឆ្នាំ ទៅដល់ ៦៣ឆ្នាំ

    ២-ស្រ្តីបម្រើការងារដោយប្រើចំណេះដឹងត្រូវដំឡើងអាយុចូលនិវត្តន៍ពី ៥៥ឆ្នាំ ទៅ ៥៨ឆ្នាំ

    ៣-ស្រ្តីបម្រើការងារដោយប្រើកម្លាំងពលកម្មត្រូវដំឡើងអាយុចូលនិវត្តន៍ពី ៥០ឆ្នាំ ទៅ ៥៥ឆ្នាំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

    Share This Post: