- Pheakdey
- អន្តរជាតិ
ប្រេស៊ីល៖ តាមធម្មតាលោកអ្នកអាចមើលឃើញក្រុមតួអង្គវីរៈបុរស “Power Rangers” ចេញមកជួយជនរងគ្រោះឬចេញមកជួយដោះស្រាយបញ្ហាសង្គមផ្សេងៗ តែនៅក្នុងខែ្សភាពយន្តប៉ុណ្ណោះ ហើយនៅក្នុងសង្គមជាក់ស្តែងវិញគឺមានតែក្រុមកុមារមួយចំនួនប៉ុណ្ណោះដែលបានទិញឈុតសំលៀកបំពាក់ “Power Rangers” មកពាក់លេង ឬពាក់ដើម្បីថតរូបទុកជាអនុស្សាវរីយ៍។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះនៅក្នុងទីក្រុង São Paolo ប្រទេសប្រេស៊ីល គេបានប្រទះឃើញ “Power Rangers” មួយក្រុមចុះទៅបង្រ្កាបករណីចោរលួច និងការពារសន្តិសុខជូនប្រជាពលរដ្ឋបានយ៉ាងល្អ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN បានបញ្ជាក់ថា តាមការពិតក្រុម “Power Rangers” ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសប្រេស៊ីលនោះគឺជាក្រុមមន្ត្រីអនុច្បាប់របស់អាជ្ញាធរក្រុង São Paolo ដែលបានបន្លំខ្លួនទៅចូលរួមនៅក្នុងពិធីបុណ្យ Carnival ដែលតាមធម្មតានៅក្នុងពិធីបុណ្យមួយនេះតែងមានមនុស្សចូលរួមកម្សាន្តយ៉ាងច្រើនកុះករ ខណៈក្រុមជនខិលខូចមួយចំនួនក៏បានឆ្លៀតឱកាសទៅលួចយកទ្រព្យសម្បត្តិផ្សេងពីក្រុមអ្នកទៅចូលរួមពិធីបុណ្យដែរ។ ប្រភពខាងលើបានបន្តថា ក្រុម “Power Rangers” របស់អាជ្ញាធរក្រុង São Paolo បានបង្រ្កាបករណីលួចបានជាច្រើនករណី
March 4, 2025 - អន្តរជាតិ
អង់គ្លេស៖ ប្រទេសអង់គ្លេសបានប្រកាសអំពីកិច្ចព្រមព្រៀងផ្តល់ប្រាក់ចំនួន ១,៦ពាន់លានផោន (ជាង ២ពាន់លានដុល្លារ) ទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៣ ខែមីនា។ កិច្ចព្រមព្រៀងផ្តល់ប្រាក់ដ៏ច្រើននេះត្រូវបានប្រកាសដោយលោក Keir Starmer ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអង់គ្លេស។ លោក Keir Starmer បើតាមលោក Keir Starmer បានបញ្ជាក់ថា ប្រាក់ជំនួយរបស់រដ្ឋាភិបាលអង់គ្លេសនេះគឺត្រូវបានផ្តល់ជូនទៅអ៊ុយក្រែនសម្រាប់ទិញមីស៊ីលការពារដែនអាកាសចំនួន ៥,០០០គ្រាប់ ដ្បិតអ៊ុយក្រែនកំពុងត្រូវការមីស៊ីលប្រភេទនេះយ៉ាងខ្លាំងដើម្បីការពារដែនដីរបស់ខ្លួន។ សូមបញ្ជាក់ជូនថា ការប្រកាសផ្តល់ប្រាក់ដ៏ច្រើនពីសំណាក់រដ្ឋាភិបាលអង់គ្លេសនៅពេលនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលរឿងរ៉ាវចម្រូងចម្រាសរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី កំពុងផ្ទុះឡើងយ៉ាងខ្លាំង ជុំវិញកិច្ចចរចារដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៕ អត្ថបទ៖ ភក្តី
March 3, 2025 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានកម្មករឥណ្ឌាចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅដោយសារព្យុះព្រិលទឹកកក បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២ ខែមីនានេះ។ ទីតាំងដែលកំពុងរងការវាយប្រហារដោយព្យុះព្រិលទឹកកកនេះគឺតំបន់ Mana ស្ថិតនៅក្នុងរដ្ឋ Uttarakhand ភាគខាងជើងនៃប្រទេសឥណ្ឌា ពោលគឺជាតំបន់នៅជាប់ព្រំដែនជាមួយដែនដីទីបេ។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះទាំង ៧នាក់ខាងលើនេះ គឺជាកម្មករសំណង់នៅក្នុងចំណោមក្រុមកម្មករចំនួន ៥០នាក់ផ្សេងទៀត ដែលកំពុងធ្វើការងារនៅក្នុងការដ្ឋានមួយកន្លែង ខណៈអត្តសញ្ញាណលម្អិតរបស់ពួកគាត់ម្នាក់នៅមិនទាន់មានការបង្ហាញជូននៅឡើយទេ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ហេតុផលដែលធ្វើឱ្យពួកគាត់ត្រូវស្លាប់បាត់បង់ជីវិតនោះគឺដោយសារព្យុះព្រិលទឹកកកបានបោកបក់មកយ៉ាងឆាប់រហ័សបំផុតក្នុងអំឡុងពេលដែលពួកគាត់កំពុងធ្វើការងារ ទើបធ្វើឱ្យពួកគាត់មិនបានត្រៀមការពារខ្លួនហើយពួកគាត់ត្រូវកប់ជាប់នៅក្រោមទឹកកកជាច្រើនម៉ោងរហូតផុតដង្ហើមស្លាប់។ គួររម្លឹកជូនថា កាលពីឆ្នាំ២០២១កន្លងទៅ តំបន់ខាងលើនេះក៏ធ្លាប់ទទួលរងការវាយប្រហារដោយព្យុះព្រិលទឹកកកដូចគ្នាម្តងដែរ ហើយពេលនោះមានពលរដ្ឋឥណ្ឌាជាង ១០០នាក់ឯណោះដែលបានស្លាប់បាត់បង់ជីវិត៕ ប្រភព៖ The Strait Time
March 3, 2025 - អន្តរជាតិ
ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាភ្លើងឆេះព្រៃនៅក្នុងខេត្ត Iwate ភាគខាងជើងនៃប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១ ខែមីនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់បញ្ហាភ្លើងព្រៃបានបង្ខំឱ្យពលរដ្ឋជប៉ុនជាមួយពាន់នាក់ផ្សេងទៀតត្រូវធ្វើការធ្វើជម្លៀសខ្លួនជាបន្ទាន់ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញព្រៃអស់ប្រមាណជា ១,២០០ហិចតា បានឆេះបំផ្លាញអគារសាធារណៈអស់ជាង ៨០ខ្នង និងផ្ទះរបស់ប្រជាពលរដ្ឋអស់មួយចំនួនផងដែរ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា បញ្ហាភ្លើងឆេះព្រៃដែលកំពុងកើតមាននេះគឺការឆេះព្រៃក្នុងកម្រិតដ៏ធំមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ខណៈអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ១,៧០០នាក់ ដើម្បីធ្វើអន្តរាគមន៍ពន្លត់ភ្លើងដែលកំពុងតែឆេះយ៉ាងសន្ធោសន្ធៅនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 1, 2025 - អន្តរជាតិ
វៀតណាម៖ ការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាម បានសម្រេចលើកលែងថ្លៃសិក្សាសម្រាប់សិស្សានុសិស្សទាំងអស់នៅក្នុងប្រព័ន្ធសាលារដ្ឋទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃសៅរ៍ ទី១ ខែមីនា។ សេចក្តីសម្រេចលើកលែងការបង់ថ្លៃសិក្សារាប់ចាប់តាំងពីថ្នាក់មត្តេយ្យហូតដល់ថ្នាក់វិទ្យាល័យនេះ នឹងត្រូវអនុវត្តចាប់ពីខែសីហា នេះតទៅ ពោលគឺជាឆ្នាំសិក្សា២០២៥-២០២៦។ គួរបញ្ជាក់ជូនថា នាពេលកន្លងមកសិស្សានុសិស្សនៅក្នុងប្រទេសវៀតណាមទាំងអស់តម្រូវឱ្យបង់ថ្លៃសិក្សាទៅកាន់សាលារៀនរដ្ឋក្នុងកម្រិតផ្សេងៗគ្នា ដូចជានៅក្នុងកម្រិតមត្តេយសិក្សាកូនសិស្សម្នាក់ត្រូវបង់ថ្លៃសិក្សាចន្លោះពី ៥០,០០០-៥៤០,០០០ដុង (២-២១ដុល្លារ) នៅក្នុងមួយខែ នៅកម្រិតបឋមសិក្សាត្រូវបង់ថ្លៃសិក្សាចន្លោះពី ៥០,០០០-៦៥០,០០០ដុង (២-២៣ដុល្លារ) នៅក្នុងមួយខែ ខណៈនៅកម្រិតវិទ្យាល័យវិញគឺត្រូវបង់ថ្លៃសិក្សាខ្ពស់ជាងថ្នាក់បឋមបន្តិច។ បើតាមអ្នកនាំពាក្យឱ្យរដ្ឋាភិបាលវៀតណាមបានលើកឡើងថា គោលនយោបាយលុបចោលការបង់ថ្លៃសិក្សានេះត្រូវបានធ្វើឡើងក្នុងគោលបំណងជួយសម្រួលបន្ទុកក្នុងការចំណាយរបស់ប្រជាពលរដ្ឋដែលជាអាណាព្យាបាលរបស់សិស្ស ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសវៀតណាមឱ្យកាន់មានគុណភាពខ្ពស់ថែមមួយកម្រិតទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ VN Express
March 1, 2025 - អន្តរជាតិ
ចិន៖ ប្រទេសចិនទើបដាក់ឱ្យប្រើប្រាស់កម្មវិធី AI ថ្មីមួយប្រភេទ ដែលមានសមត្ថភាពខ្លាំងជាងកម្មវិធី DeepSeek ទៅទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ។ កម្មវិធីដំណើរការដោយបច្ចេវិទ្យាបញ្ញាសិប្បនិម្មិតថ្មីនេះមានឈ្មោះថា Hunyuan Turbo S ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Tencent ដែលមានមូលដ្ឋាននៅក្នុងខេត្ត Shenzhen ភាគខាងត្បូងប្រទេសចិន។ បើតាមតំណាងរបស់ក្រុមហ៊ុន Tencent បានអះអាងថា កម្មវិធី Hunyuan Turbo S មានសមត្ថភាពអាចឆ្លើយតបទៅនឹងប្រភេទសំនួរទាក់ទងនឹងគណិតវិទ្យា ចំណេះដឹងទូទៅ និងសំនួរបែបស្វែងរកហេតុផលបានឆាប់រហ័សជាងកម្មវិធី DeepSeek ទៅទៀត ពោលគឺត្រូវពេលវេលាត្រឹមតែ ១វិនាទីប៉ុណ្ណោះ។ គួររម្លឹកជូនថា
February 28, 2025 - អន្តរជាតិ
ថៃ៖ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok នឹងវិនិយោគប្រាក់ចំនួន ៨,៨ពាន់លានដុល្លារនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ គម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះត្រូវបានប្រកាសដោយលោក Helena Lersch ដែលជាអនុប្រធានគោលនយោបាយសាធារណៈរបស់ TikTok ក្នុងឱកាសដែលរូបលោកបានអញ្ជើញទៅទីក្រុងបាងកកដោយផ្ទាល់នៅក្នុងថ្ងៃសុក្រ ទី២៨ ខែកុម្ភៈនេះ។ លោក Helena Lersch បានបន្តថា តាមរយៈគម្រោងវិនិយោគដ៏ធំនេះ ក្រុមហ៊ុន ByteDance នឹងផ្តោតលើការសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យ ខណៈគម្រោងនេះនឹងត្រូវការពេលវេលារហូតដល់ ៥ឆ្នាំ។ យ៉ាងណាក្តី ពេលវេលានិងទីតាំងជាក់លាក់នៃការសាងសង់មជ្ឈមណ្ឌលសម្រាប់រក្សាទុកទិន្នន័យរបស់បណ្តាញសង្គម TikTok នៅក្នុងប្រទេសថៃនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរថៃបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោងវិនិយោគខាងលើ
February 28, 2025 - អន្តរជាតិ
ចិន៖ យុវជនដែលជាអ្នកដើរឡើងភ្នំជនជាតិចិនម្នាក់មានសំណាងនៅរស់មានជីវិតក្រោយជាប់នៅលើភ្នំទឹកកកអស់រយៈពេល ១០ថ្ងៃ ដោយការញ៉ាំថ្នាំដុសធ្មេញ ផឹកទឹកសន្សើម និងទឹកដែលបានរលាយពីព្រិលទឹកកក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ។ អ្នកឡើងភ្នំវ័យក្មេងរូបនេះមានឈ្មោះថា Sun Liang និងទើបតែមានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ។ កាលពីប៉ុន្មានសប្តាហ៍មុន យុវជន Sun Liang បានសម្រេចដើរផ្សងព្រេងនៅតំបន់ភ្នំ Qinling ស្ថិតនៅក្នុងខេត្ត Shaanxi ភាគខាងជើងប្រទេសចិនតែម្នាក់ឯង ខណៈដំណើផ្សងព្រេងនេះគឺត្រូវបានធ្វើឡើងក្នុងលក្ខណៈជាការកម្សាន្តប៉ុណ្ណោះ។ យ៉ាងណាក្តី ក្រោយធ្វើដំណើរបែប Solo Trip បានតែ ២ថ្ងៃ យុវជន Sun Liang បានវង្វេងផ្លូវនិងត្រូវជាប់នៅលើភ្នំតែម្នាក់ឯង ខណៈខាងក្រុមគ្រួសាររបស់គាត់ក៏បានរាយការណ៍ជូនអាជ្ញាធរអំពីករណីនេះដែរ
February 28, 2025 - អន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានអនុម័តថវិកាចំនួន ១ពាន់លានដុល្លារដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺផ្តាសាយបក្សី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ។ ទន្ទឹមគ្នានេះអាជ្ញាធរអាមេរិកក៏បានប្រកាសអំពីគម្រោងបង្កើនចំនួនស៊ុតដែលត្រូវនាំចូលពីក្រៅប្រទេសផងដែរ ដើម្បីដោះស្រាយបញ្ហាឡើងថ្លៃនៃតម្លៃស៊ុតក្នុងទីផ្សារអាមេរិក។ គួរកត់សម្គាល់ថា វិធានការរបស់អាជ្ញាធអាមេរិករខាងលើនេះត្រូវបានធ្វើឡើងក្រោយជំងឺផ្តាសាយបក្សីបានបន្តរាតត្បាតកាន់តែខ្លាំងឡើងៗនៅទូទាំងសហរដ្ឋអាមេរិកនៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ បើគិតចាប់តាំងពីឆ្នាំ២០២២មក អាជ្ញាធរអាមេរិកបានសម្លាប់សត្វមាន់ដែលជាប់ពាក់ព័ន្ធក្នុងករណីរាតត្បាតជំងឺផ្តាសាយបក្សីអស់ចំនួន ១៦៦លានក្បាលហើយ ខណៈនៅក្នុងឆ្នាំ២០២៤កន្លងទៅ អាជ្ញាធរអាមេរិកក៏បានរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សីទៅកាន់សត្វគោនៅតាមកសិដ្ឋានជាង ១,០០០ក្បាលផងដែរ។ ជាងនេះទៅទៀត ជំងឺផ្តាសាយបក្សីក៏បន្តចម្លងទៅកាន់ពលរដ្ឋអាមេរិកប្រមាណជា ៧០នាក់ដែរ ហើយនោះក៏មានករណីកុមារម្នាក់បានស្លាប់បាត់បង់ជីវិតទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
February 27, 2025 - អន្តរជាតិ
ជប៉ុន៖ ប្រទេសជប៉ុនកំពុងកើតមានបញ្ហាភ្លើងឆេះព្រៃក្នុងកម្រិតដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ។ តំបន់ព្រៃដែលកំពុងមានភ្លើងឆេះនេះមានទីតាំងស្ថិតនៅក្នុងក្រុង Ofunato នៃខេត្ត Iwate ភាគខាងជើងនៃប្រទេសជប៉ុន ខណៈអាជ្ញាធរជប៉ុនបានកំពុងតែប្រើប្រាស់ឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿងដើម្បីធ្វើអន្តរាគមន៍ពន្លត់ភ្លើងដ៏សន្ធោសន្ធៅនេះ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ឥទ្ធិពលរបស់បញ្ហាភ្លើងឆេះព្រៃបានបន្តរាលដាលទៅឆេះបំផ្លាញសំណង់អគារសាធារណៈអស់ចំនួន ៨៤កន្លែង និងផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនកន្លែងផងដែរ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរបានធ្វើការជម្លៀសពលរដ្ឋប្រមាណជា ៦,០០០នាក់ចេញទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
February 27, 2025









