ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនកំពុងប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃក្នុងទំហំដ៏ធំមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ ខណៈមនុស្សម្នាក់បានបាត់បង់ជីវិត និងជាងមួយពាន់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    BY Pheakdey March 1, 2025
    ជប៉ុនកំពុងប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃក្នុងទំហំដ៏ធំមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ ខណៈមនុស្សម្នាក់បានបាត់បង់ជីវិត និងជាងមួយពាន់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    ជប៉ុន៖​ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាភ្លើងឆេះព្រៃនៅក្នុងខេត្ត Iwate ភាគខាងជើងនៃប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១ ខែមីនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លា​ប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់បញ្ហាភ្លើងព្រៃបានបង្ខំឱ្យពលរដ្ឋជប៉ុនជាមួយពាន់នាក់ផ្សេងទៀតត្រូវធ្វើការធ្វើជម្លៀសខ្លួនជាបន្ទាន់ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។

    គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញព្រៃអស់ប្រមាណជា ១,២០០ហិចតា បានឆេះបំផ្លាញអគារសាធារណៈអស់ជាង ៨០ខ្នង ​និងផ្ទះរបស់ប្រជាពលរដ្ឋអស់មួយចំនួនផងដែរ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា បញ្ហាភ្លើងឆេះព្រៃដែលកំពុងកើតមាននេះគឺការឆេះព្រៃក្នុងកម្រិតដ៏ធំមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ខណៈអាជ្ញាធរបា​នប្រើប្រាស់ក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ១,៧០០នាក់ ដើម្បីធ្វើអន្តរាគមន៍ពន្លត់ភ្លើងដែលកំពុងតែឆេះយ៉ាងសន្ធោសន្ធៅនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: