អង់គ្លេស ប្រកាសកិច្ចព្រមព្រៀងផ្តល់ប្រាក់ ២ពាន់លានដុល្លារ ទៅកាន់អ៊ុយក្រែន
- BY
- Pheakdey
- March 3, 2025
អង់គ្លេស៖ ប្រទេសអង់គ្លេសបានប្រកាសអំពីកិច្ចព្រមព្រៀងផ្តល់ប្រាក់ចំនួន ១,៦ពាន់លានផោន (ជាង ២ពាន់លានដុល្លារ) ទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៣ ខែមីនា។ កិច្ចព្រមព្រៀងផ្តល់ប្រាក់ដ៏ច្រើននេះត្រូវបានប្រកាសដោយលោក Keir Starmer ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអង់គ្លេស។
លោក Keir Starmer
បើតាមលោក Keir Starmer បានបញ្ជាក់ថា ប្រាក់ជំនួយរបស់រដ្ឋាភិបាលអង់គ្លេសនេះគឺត្រូវបានផ្តល់ជូនទៅអ៊ុយក្រែនសម្រាប់ទិញមីស៊ីលការពារដែនអាកាសចំនួន ៥,០០០គ្រាប់ ដ្បិតអ៊ុយក្រែនកំពុងត្រូវការមីស៊ីលប្រភេទនេះយ៉ាងខ្លាំងដើម្បីការពារដែនដីរបស់ខ្លួន។ សូមបញ្ជាក់ជូនថា ការប្រកាសផ្តល់ប្រាក់ដ៏ច្រើនពីសំណាក់រដ្ឋាភិបាលអង់គ្លេសនៅពេលនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលរឿងរ៉ាវចម្រូងចម្រាសរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី កំពុងផ្ទុះឡើងយ៉ាងខ្លាំង ជុំវិញកិច្ចចរចារដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






