Pheakdey
  • អន្តរជាតិ

    អាមេរិក៖ ស្ថាប័នជាតិមួយរបស់សហរដ្ឋអាមេរិកគឺស្ថាប័នសេវាកម្មចំណូលផ្ទៃក្នុងអាមេរិក (US Internal Revenue Service) ឬហៅកាត់ថា IRS អាចនឹងបញ្ឈប់បុគ្គលិកចំនួន ៦,៧០០នាក់ ក្រោមគោលនយោបាយថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២១ ខែកុម្ភៈ។ បុគ្គលិកជាង​ ៦,០០០នាក់នេះគឺស្មើនឹង ៦% នៃចំនួនបុគ្គលិកសរុបរបស់ស្ថាប័នជាតិមួយនេះ។ យ៉ាងណាក្តី​ ប្រភពខាងលើមិនបានបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់នៃការបញ្ឈប់បុគ្គលិកទាំងអស់នេះនៅឡើយទេ ហើយបញ្ជីឈ្មោះបុគ្គលិកដែលស្ថិតនៅក្នុងគម្រោងត្រូវកាត់ចោលក៏មិនទាន់មានការបង្ហាញជូននៅឡើយដែរ។ គួររម្លឹកជូនថា ក្រោយពេលចូលកាន់តំណែងជាប្រធានាធីបតីអាមេរិកភ្លាម លោក ដូណាល់ ត្រាំ បានតែងតាំងលោកមហាសេដ្ឋីលំដាប់ទី ១នៅលើពិភពលោក Elon

    February 21, 2025
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ លោក Yoon Suk Yeol បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេបង្អស់ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋក្នុងអំឡុងពេលកំពុងកាន់តំណែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Abs-cbn នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២០​ ខែកុម្ភៈ។ តាមច្បាប់នៃប្រទេសកូរ៉េខាងត្បូង លោកប្រធានាធិបតីវ័យ ៦៤ឆ្នាំនេះ អាចប្រឈមនឹងការទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត ឬត្រូវកាត់ទោសប្រហារជីវិតទៀតផង ប្រសិនបើតុលាការរកឃើញថា គាត់ពិតជាបានប្រព្រឹត្តិបទល្មើសបះបោរក្បត់ជាតិ​មែននោះ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូលចម្រាសរបស់លោកប្រធានាធិបតី Yoon Suk Yeol បានផ្ទុះឡើងកាលពីថ្ងៃទី ៣ ខែធ្នូកន្លងទៅនេះ ជាពេលដែលលោកបានប្រកាសអនុវត្តច្បាប់អជ្ញាធសឹក ឬជាការដាក់ប្រទេសក្នុងគ្រាមានអាសន្នយ៉ាងបន្ទាន់បំផុតទាំងយប់ ហើយប៉ុន្មានម៉ោងក្រោយមកសភាកូរ៉េខាងត្បូងក៏បានបោះឆ្នោតដកច្បាប់នេះចេញវិញ ខណៈការសម្រេចនេះបានបង្កឱ្យមានភាពចលាចលយ៉ាងខ្លាំងនៅទូទាំងប្រទេស។ការប្រកាសអនុវត្តច្បាប់អាជ្ញាសឹករបស់លោក  Yoon Suk Yeol ត្រូវបានគេមើលឃើញថា បានធ្វើឡើងដោយផ្ទុយពីច្បាប់

    February 20, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបរិហារប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីម៉ាយឺ ហ្សេឡេនស្គី ថាជា “ជនផ្តាច់ការ” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២០​ ខែកុម្ភៈ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ក៏បានប្រាប់ទៅកាន់លោក វ៉ូឡូឌីម៉ាយឺ ហ្សេឡេនស្គី ឱ្យត្រូវប្រញាប់ធ្វើការផ្លាស់ប្តូមួយជាបន្ទាន់ដើម្បីរក្សាសន្តិភាពក្នុងប្រទេស ឬក៏ទុកបណ្តោយឱ្យបាត់បង់ប្រទេសអ៊ុយក្រែនទាំងមូល។ សេចក្តីថ្លែងការរបស់លោកប្រធានាធិបតីអាមេរិកខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុប និងជាពិសេសនោះគឺក្រុមប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ដ្បិតកាលពីជំនាន់ដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក ចូ បៃឌិន គឺក្រុមប្រទេសទាំងអស់នេះតែងជួយគាំទ្រប្រទេសអ៊ុយក្រែនខ្លាំងណាស់។​ សូមរម្លឹកជូនផងដែរថា លោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាថា

    February 20, 2025
  • អន្តរជាតិ

    ថៃ៖ ប្រទេសថៃកំពុងប្រឈមនឹងការរាតត្បាតជំងឺផ្តាសាយក្នុងកម្រិតដ៏ខ្ពស់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៩ ខែកុម្ភៈ។ គិតត្រឹមពេលនេះតួលេខអ្នកឆ្លងជំងឺផ្តាសាយនៅក្នុងប្រទេសថៃបានកើនឡើងដល់ចំនួន ១០៧,៥៧០ករណី ខណៈនៅក្នុងនោះក៏មានអ្នកស្លាប់បាត់បង់ជីវិតចំនួន ៩ករណីផងដែរ។ បើតាមក្រសួងសុខភាពសាធារណៈថៃបានបញ្ជាក់ថា ក្រុមពលរដ្ឋដែលងាយឆ្លងជំងឺផ្តាសាយខ្ពស់ជាងគេគឺកុមារដែលមានអាយុចន្លោះពី ១០ឆ្នាំ ដល់ ១៤ ឆ្នាំ យ៉ាងណាក្តីនៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៩នាក់នោះ ក៏មានជនរងគ្រោះម្នាក់ជាមនុស្សចំណាសមានអាយុ ៨៦ឆ្នាំផងដែរ។ ប្រភពខាងលើនេះបានបន្តថា ទីតាំងដែលកំពុងរងការរាតត្បាតនៃជំងឺផ្តាសាយខ្លាំងបំផុតនោះគឺមានចំនួន ១០ ដូចជា៖ ១៖ ទីក្រុងបាងកក ២៖ ខេត្ត Phayao ៣៖ ខេត្ត

    February 19, 2025
  • អន្តរជាតិ

    វៀតណាម៖ សភាវៀតណាមនៅក្នុងថ្ងៃពុធ ទី១៩ ខែកុម្ភៈ បានអនុម័តកញ្ចប់ថវិកាចំនួន ៨ពាន់លានដុល្លារដើម្បីសាងសងផ្លូវរត់ភ្លើងដោយពីផ្ទាល់ពីប្រទេសវៀតណាមទៅកាន់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តាមផែនការគឺគម្រោងសាងសងផ្លូវរត់ភ្លើងដែលមានតម្លៃដ៏មហាសាលនេះនឹងត្រូវចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ នេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០៣០។ ប្រភពខាងលើបានបន្តថា ផ្លូវរត់ភ្លើងមួយខែ្សនេះមានប្រវែង ៣៩០គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុង Haiphong ដែលជាទីក្រុងកំពុងផែដ៏មានសក្តានុពលមួយស្ថិតភាគខាងជើងប្រទេសវៀតណាម ទៅកាន់តំបន់ Hekou ដែលស្ថិតនៅក្នុងខេត្ត Yunnan នៃប្រទេសចិន។ បើតាមអ្នកនាំពាក្យឱ្យសភាវៀតណាមបានបង្ហាញសុទិដ្ឋិនិយមថា ក្រោយបញ្ចប់ការសាងសង់រួចផ្លូវរត់ភ្លើងមួយខ្សែនេះនឹងក្លាយជាមធ្យោបាយធ្វើដំណើរយ៉ាងងាយស្រួលនិងឆាប់រហ័សសម្រាប់ពលរដ្ឋចិននិងពលរដ្ឋវៀតណាម ហើយជាងនេះទៅទៀតវាក៏បានរួមចំណែកជួយជម្រុញវិស័យពាណិជ្ជកម្មនិងការដឹកជញ្ជូនរនៃប្រទេសទាំង ២ ឱ្យកាន់តែមានសក្តានុពលផងដែរ៕  អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    February 19, 2025
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះព្រិលទឹកកកដែលកំពុងកើតមានឡើងនៅក្នុងតំបន់ភាគខាងកើតនិងភាគកណ្តាល នៃសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរដ្ឋរបស់ព្យុះព្រឹលកកក៏បានបណ្តាលឱ្យពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងរងផលប៉ះដោយប្រយោលផងដែរ តួយ៉ាងពលរដ្ឋប្រមាណជា ៥០,០០០នាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់។ បើតាមអាជ្ញាធរឧតុនិយមអាមេរិកបានបញ្ជាក់ថា នៅក្នុងតំបន់ដែលកំពុងរងសម្ពាធពីបញ្ហាព្យុះព្រឹលទឹកកកខាងលើនេះ មានរដ្ឋចំនួន ២ ដែលបានរងផលប៉ះពាល់ខ្លាំងគេ គឺរដ្ឋ Montana​ និងរដ្ឋ North Dakota ដែលសីតុណ្ហភាពបានចុះត្រជាក់ដល់កម្រិត -៥១អង្សាសេ និងអមជាមួយព្រឹលធ្លាក់ក្នុងបរិមាណយ៉ាងច្រើនបំផុត។ ប្រភពខាងលើបានបន្ត នៅចំពោះមុនស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរក៏បានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់នៅតាមទីតាំងងាយរងគ្រោះមួយចំនួនផងដែរ ដើម្បីងាយស្រួលធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា​ ហើយជាលទ្ធផលនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ គឺមានពលរដ្ឋជាង ១,០០០នាក់

    February 18, 2025
  • អន្តរជាតិ

    កាណាដា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៨នាក់បានរងរបួស នៅក្នុងហេតុការណ៍មានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានក្រឡាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Toronto Pearson International Airport ដែលស្ថិតនៅក្នុងប្រទេសកាណាដា។ ប្រភពខាងលើបានបន្តថា យន្តហោះដែលបានជួបគ្រោះថ្នាក់មួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលមានទិសដៅធ្វើដំណើរចេញពីទីក្រុង Minnesota សហរដ្ឋអាមេរិក និងមានផ្ទុកអ្នកដំណើរសរុបចំនួន ៨០នាក់។ បើតាមអាជ្ញាធរអាកាសចរណ៍កាណាដាបានឱ្យដឹងថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុជាក់លាក់ដែលបង្កឱ្យយន្តហោះត្រូវជួបគ្រោះថ្នាក់ដូចនេះឡើយ តែអ្វីដែលគេបានមើលឃើញជាក់ស្តែងនោះ គឺយន្តហោះបានហោះហើរក្នុងលក្ខណៈឃ្លីងឃ្លោងនៅអំឡុងពេលកំពុងព្យាយាមធ្វើការចុះចត ហើយបន្ទាប់ពីបានរត់នៅលើព្រលានយន្តហោះបានបន្តិចក៏ត្រូវក្រឡាប់តែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    February 18, 2025
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន​ ៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែជំនន់ទឹកភ្លៀងនៅអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ។ តំបន់ដែលកំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀងក្នុងកម្រិតដ៏គ្រោះថ្នាក់នេះ​ រួមមានរដ្ឋ Kentucky និងរដ្ឋ Georgia ដែលស្ថិតនៅប៉ែកអាគ្នេយ៍ នៃសហរដ្ឋអាមេរិក។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានទាំងកុមារនិងមនុស្សវ័យចំណាស់​ ហើយហេតុផលនៃករណីស្លាប់គឺភាគច្រើនបង្កឡើងដោយសារការលង់ទឹក តែក៏មានករណីស្លាប់មួយបានកើតឡើងគួរឱ្យកត់សម្គាល់ដែរ ពោលគឺមានបុរសម្នាក់ត្រូវបានដើមឈើបាក់សង្កត់ពីលើបណ្តាលឱ្យស្លាប់ទាំងដែលរូបគាត់កំពុងដេកលក់នៅលើគ្រែយ៉ាងស្កប់ស្កល់ក្នុងពេលយប់។ ក្រៅតែពីបណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ គ្រោះធម្មជាតិនេះក៏បានបណ្តាលឱ្យពលរដ្ឋអាមេរិកជាច្រើននាក់ផ្សេងទៀតកំពុងរងផលប៉ះពាល់ដោយប្រយោលដែរ ដូចជាត្រូវជាប់នៅក្នុងផ្ទះមិនអាចចេញទៅណាបាន ពិបាកធ្វើដំណើរ ខកខានទៅធ្វើការងារ និងគ្មានភ្លើងអគ្គីសនីប្រើប្រាស់ជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖  BBC

    February 17, 2025
  • អន្តរជាតិ

    ឥណ្ឌា៖​ យ៉ាងហោចណាស់មានអ្នកដំណើរចំនួន ១៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងស្ថានីយរថភ្លើងមួយកន្លែងក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន NDTV នៅក្នុងថ្ងៃអាទិត្យ​ ទី១៦ ខែកុម្ភៈ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះ គឺរួមមានជនរងគ្រោះជាកុមារចំនួន ៥នាក់ ស្រ្តីអាយុ ៧០ឆ្នាំម្នាក់ និងក្រៅពីនេះគឺសុទ្ធតែជាក្រុមពលរដ្ឋពេញវ័យ ដែលមានអាយុចន្លោះពី ២៥ឆ្នាំ ដល់ ៤៧ឆ្នាំ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់នៅកន្លែងកើតហេតុហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១៥ផ្សេងទៀតបានរងរបួសផងដែរ ខណៈនៅក្នុងនោះមានអ្នកដំណើរចំនួន ៣នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ ប្រភពខាងលើបានបន្តថា ស្ថានីយរថភ្លើងដែលជាកន្លែងកើតហេតុខាងលើនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង New Delhi​ ហើយជើងរថយន្តភ្លើងដែលក្រុមអ្នកដំណើរសម្រុកនាំគ្នាទៅជិះនេះគឺជាជើងរថភ្លើងមានទិសដៅធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Prayagraj ដែលជាកន្លែងកំពុងមានការរៀបចំពិធីបុណ្យបែបសាសនាដ៏ធំមួយមានឈ្មោះថា ពិធីបុណ្យ Maha Kumbh។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ហេតុផលដែលនាំឱ្យមានការរត់ជាន់គ្នាគឺដោយសារអ្នកដំណើរម្នាក់ៗសុទ្ធតែប្រញាប់ទៅចូលរួមពិធីបុណ្យ Maha Kumbh ទើបធ្វើឱ្យពួកគេសម្រុករត់ចូលទៅក្នុងរងភ្លើងព្រមៗគ្នាដោយខ្លាចខកខានមិនបានចូលរួមពិធីបុណ្យ ហើយជាអកុសលក៏មានការជាន់គ្នាតែម្តង៕  

    February 16, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងជួបគ្នានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣​ ខែកុម្ភៈ។ យ៉ាងណាក្តី កាលបរិច្ឆេទជាក់លាក់នៃកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ នៅមិនទាន់មានការបង្ហាញជូននៅឡើយទេ។ ប្រភពខាងលើបានបន្តថា ការបញ្ជាក់អំពីគម្រោងនៃការរៀបចំកិច្ចពិភាក្សាខាងលើនេះត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្ទាល់តែម្តង ក្រោយពីរូបលោកបានជជែកគ្នារតាមរយៈទូរស័ព្ទដោយផ្ទាល់ជាមួយលោកប្រធានាធិបតីរុស្ស៊ី  វ្ល៉ាឌីមៀ ពូទីន។ គួរកត់សម្គាល់ថា នាពេលកន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាថា ក្រោយពេលលោកបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកភ្លាម គឺលោកនឹងជួយសម្របសម្រួលក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនភ្លាម

    February 13, 2025