អន្តរជាតិ

ក្រឡាប់យន្តហោះមួយគ្រឿងនៅកាណាដា អំឡុងពេលចុះចត បណ្តាលឱ្យមនុស្ស ១៨នាក់បានរងរបួស

BY
Pheakdey
February 18, 2025

កាណាដា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៨នាក់បានរងរបួស នៅក្នុងហេតុការណ៍មានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានក្រឡាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Toronto Pearson International Airport ដែលស្ថិតនៅក្នុងប្រទេសកាណាដា។

ប្រភពខាងលើបានបន្តថា យន្តហោះដែលបានជួបគ្រោះថ្នាក់មួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលមានទិសដៅធ្វើដំណើរចេញពីទីក្រុង Minnesota សហរដ្ឋអាមេរិក និងមានផ្ទុកអ្នកដំណើរសរុបចំនួន ៨០នាក់។ បើតាមអាជ្ញាធរអាកាសចរណ៍កាណាដាបានឱ្យដឹងថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុជាក់លាក់ដែលបង្កឱ្យយន្តហោះត្រូវជួបគ្រោះថ្នាក់ដូចនេះឡើយ តែអ្វីដែលគេបានមើលឃើញជាក់ស្តែងនោះ គឺយន្តហោះបានហោះហើរក្នុងលក្ខណៈឃ្លីងឃ្លោងនៅអំឡុងពេលកំពុងព្យាយាមធ្វើការចុះចត ហើយបន្ទាប់ពីបានរត់នៅលើព្រលានយន្តហោះបានបន្តិចក៏ត្រូវក្រឡាប់តែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: