Pheakdey
  • អន្តរជាតិ

    ធនាគារពិភពលោក (World Bank) ប្រកាសផ្តល់ប្រាក់ជំនួយ ១២លានដុល្លារ ទៅកាន់ប្រទេសវ៉ានូអាទូ ដែលទើបរងគ្រោះដោយបញ្ហារញ្ជួយដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៤ ខែធ្នូ។ គួរបញ្ជាក់ជូនថា វ៉ានូអាទូ គឺជាប្រទេសតូចមួយស្ថិតនៅក្នុងទ្វីបអូសេអានី ហើយគិតត្រឹមឆ្នាំ ២០២៣ ប្រទេសដែលផ្តុំឡើងដោយកោះប្រមាណជា ៨០នេះ មានប្រជាពលរដ្ឋរស់នៅសរុបជាង ៣៣ម៉ឺននាក់ប៉ុណ្ណោះ។ កាលពីថ្ងៃទី ១៨ ខែធ្នូ សប្តាហ៍កន្លងទៅ ទីក្រុង Port Vila របស់ប្រទេសវ៉ានូអាទូបានរងការវាយប្រហារដោយគ្រោះរញ្ជួយដ៏ធ្ងន់ធ្ងរមួយ ដែលបានកើតឡើងក្នុងកម្រិតរហូតដល់ ៧,៣រ៉ិចទ័រ ខណៈគ្រោះធម្មជាតិមួយនេះបានបណ្តាលឱ្យមនុស្សចំនួន ១៤នាក់ ត្រូវស្លាប់បាត់បង់ជីវិត​និងជាច្រើននាក់ផ្សេងទៀតបានរបួសធ្ងន់ធ្ងរ។

    December 24, 2024
  • អន្តរជាតិ

    ចិន៖ រដ្ឋាភិបាលចិនបានថ្លែងព្រមានថា “អាមេរិកកំពុងលេងជាមួយភ្លើងហើយ” ក្រោយអាមេរិកបន្តផ្តល់ជំនួយយោធាទៅកាន់កោះតៃវ៉ាន់យ៉ាងច្រើនបន្ថែមទៀតកាលពីចុងសប្តាហ៍កន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី ២២ ខែធ្នូ។ នៅក្នុងសេចក្តីថ្លែងការដដែលនេះ ចិនក៏បានប្រាប់ឱ្យអាមេរិកឈប់ផ្តល់អាវុធឱ្យតៃវ៉ាន់ទៀត ដ្បិតសកម្មភាពដែលអាមេរិកកំពុងធ្វើនេះ នឹងជម្រុញឱ្យមានគ្រោះថ្នាក់កាន់តែខ្លាំងនៅច្រកសមុទ្រតៃវ៉ាន់។ គួររម្លឹកជូនថា កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូនេះ លោកប្រធានាធិបតីអាមេរិក​ ចូ បៃឌិន បានចុះហត្ថលេខាអនុម័តលើកញ្ចប់ជំនួយការពារជាតិទ្រង់ទ្រាយធំមួយឱ្យទៅកោះតៃវ៉ាន់ ដោយជំនួយនោះមានទំហំទឹកប្រាក់ចំនួន ៥៧១,៣ ដុល្លារអាមេរិក ខណៈនៅក្នុងកញ្ចប់ជំនួយមានរួមបញ្ចូលទាំងការបំពាក់សេវាកម្មយោធាទំនើបៗឱ្យទៅក្រសួងការពារជាតិតៃវ៉ាន់ ការផ្តល់ការបណ្តុះបណ្តាលទៅកាន់ក្រុមយោធាតៃវ៉ាន់ និងមានអាវុធទំនើបៗមួយចំនួនផងដែរ។ យ៉ាងណាក្តី ប្រទេសចិនមិនដែលសប្បាយចិត្តជាមួយនឹងអាមេរិក្នុងការផ្តល់ជំនួយយោធាទៅកាន់កោះតៃវ៉ាន់នោះទេ​ ដ្បិតចិនតែងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន ខណៈកោះតៃវ៉ាន់តែងចិញ្ចឹមចិត្តចង់ផ្តាច់ខ្លួនធ្វើជាប្រទេសឯករាជ្យមួយដោយមានអាមេរិកជាអ្នកជួយគាំទ្រ៕  អត្ថបទ៖ ភក្តី

    December 23, 2024
  • អន្តរជាតិ

    អាមេរិក៖ លោក ដូណាល់ ត្រាំ បានប្រកាសថា​ លោកអាចនឹងទាមទារយកព្រែកជីកប៉ាណាម៉ាឱ្យអាមេរិកគ្រប់គ្រងវិញ ប្រសិនបើប្រទេសប៉ាណាម៉ាមិនមានសមត្ថភាពអាចគ្រប់គ្រងផ្លូវទឹកដ៏សំខាន់មួយនេះឱ្យបានត្រឹមត្រូវនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២២​ ខែធ្នូ។ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន លោក ដូណាល់ ត្រាំ ក៏បានរិះគន់ចំៗផងដែរថា នាពេលបច្ចុប្បន្ននេះសេវាបើកឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដែលនាវាយោធានិងនាវាដឹកជញ្ជូនទំនិញអាមេរិកត្រូវបង់ឱ្យទៅអាជ្ញាធរប៉ាណាម៉ានោះ​មានតម្លៃខ្ពស់ណាស់ ពោលគឺជាអត្រាមួយដែលលើសពីកម្រិតអាចទទួលយកបាន។ លោក ដូ ណាល់ ត្រាំ ដែលគ្រោងនឹងចូលកាន់តំណែងជាប្រធានាធីបតីអាមេរិកជាផ្លូវការនៅដើមឆ្នាំ២០២៥ខាងមុខនេះបានបញ្ជាក់បន្ថែមថា វិស័យពាណិជ្ជកម្មចិនក៏កំពុងតែជះឥទ្ធិពលទៅលើព្រែកជីកប៉ាណាម៉ាដែរ ដូចនេះអាជ្ញាធរប៉ាណាម៉ាត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ ពោលគឺត្រូវធ្វើឱ្យប្រាកដថា ព្រែកជីកប៉ាណាម៉ាស្ថិតនៅក្រោមការគ្រប់គ្រងប្រកបដោយតម្លាភាពពីសំណាក់អាជ្ញាធរនៃប្រទេសប៉ាណាម៉ា តែមិនមែនជារបស់ចិននោះទេ។ ភ្លាមៗក្រោយការប្រកាសជាសាធារណៈរបស់លោក ដូណាល់ ត្រាំ

    December 22, 2024
  • អន្តរជាតិ

    អាល់បានី៖ នាយករដ្ឋមន្ត្រីនៃប្រទេសអាល់បានីគឺលោក Edi Rama បានប្រកាសអំពីគម្រោងបិទចោលនូវកម្ម TikTok ដោយប្រើពេលយ៉ាងយូរមួយឆ្នាំទៀតគិតចាប់ពីឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២២ ខែធ្នូ។ ការថ្លែងអំពីគម្រោងបិទបណ្តាញសង្គមដ៏មានប្រជាប្រិយភាពនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល ដែលលោកនាយករដ្ឋមន្ត្រីវ័យ ៦០ឆ្នាំរូបនេបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំមួយនៅក្នុងទីក្រុង​ Tirana ដែលមានការចូលរួមពីសំណាក់ក្រុមគ្រូបង្រៀន អ្នកជំនាញផ្នែកចិត្តសាស្រ្ត និងក្រុមអាណាព្យាបាលរបស់ក្មេងៗសិស្សសាលាជាច្រើននាក់ផងដែរ។ លោក Edi Rama លោកនាយករដ្ឋមន្ត្រី Edi Rama បានបញ្ជាក់អំពីហេតុផលដែលជម្រុញឱ្យមានការបិទកម្មវិធី TikTok មិនឱ្យមានការប្រើប្រាស់នៅលើទឹកដីនៃប្រទេសអាល់បានីថា គឺដើម្បីរក្សាគុណភាពនៃការសិក្សានៅតាមប្រព័ន្ធអប់រំទូទាំងប្រទេស ជាពិសេសនោះគឺរក្សាសុវត្ថិភាពនៅតាមសាលារៀនចំពោះក្រុមសិស្សានុសិស្សវ័យក្មេងតែម្តង ដែលនាពេលកន្លងមកក្រុមអ្នកជំនាញបានរកឃើញថា​ មានពលរដ្ឋវ័យក្មេងជាច្រើនបានវក់នឹងការលេង TikTok រហូតភ្លេចផ្តោតអារម្មណ៍លើការសិក្សា ខណៈពលរដ្ឋមួយចំនួនថែមទាំងបានកើតមានបញ្ហាផ្លូវចិត្តទៀតផងបន្ទាប់ពីបានចំណាយពេលយ៉ាងច្រើនជាមួយ TikTok។ គួររម្លឹកជូនថា

    December 22, 2024
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក​ ចូ បៃឌិន បានចុះហត្ថលេខាអនុម័តលើកញ្ចប់ជំនួយការពារជាតិឱ្យទៅកោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ចំនួន ៥៧១,៣ ដុល្លារបន្ថែមទៀត នេះបើយោតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទៅ២១​​ ខែធ្នូ។ ការចុះហត្ថលេខាលើកញ្ចប់ជំនួយផ្នែកយោធានេះត្រូវបានធ្វើឡើងស្របពេលដែលលោក ចូ បៃឌិន ស្ទើរតែបញ្ចប់អាណត្តិក្នុងនាមជាប្រធាធិបតីអាមេរិកទៅហើយ ពោលគឺវាទំនងជាការចុះហត្ថលេខាចុងក្រោយរបស់គាត់ផងដែរ សម្រាប់ការផ្តល់ជំនួយទៅឱ្យកោះតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា នៅក្នុងកញ្ចប់ជំនួយយោធាដែលមានតម្លៃរហូតដល់ជាង ៥០០លានដុល្លារខាងលើនេះ  គឺមានបញ្ចូលទាំងការបំពាក់សេវាកម្មយោធាទំនើបៗឱ្យទៅក្រសួងការពារជាតិតៃវ៉ាន់ ការផ្តល់ការបណ្តុះបណ្តាលទៅកាន់ក្រុមយោធាតៃវ៉ាន់ និងមានអាវុធទំនើបៗមួយចំនួនផងដែរ។ គួរកត់សម្គាល់ថា ការសម្រេចផ្តល់ជំនួយការពារជាតិពីសំណាក់អាមេរិកទៅកាន់កោះតៃវ៉ាន់ក្នុងជាសម្ព័ន្ធមិត្តនៅពេលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសចិនបានបង្កការគំរាមគំហែងទ្រង់ទ្រាយទៅកាន់កោះតៃវ៉ាន់ជាបន្តបន្ទាប់ក្នុងរយៈជាច្រើនសប្តាហ៍ចុងក្រោយនេះ ដោយនៅក្នុងនោះមានទាំងការធ្វើសមយុទ្ធយោធាឡោមព័ន្ធកោះតៃវ៉ាន់ទាំងមូលទៀតផង៕ អត្ថបទ៖​ភក្តី ប្រភព៖ Channel News Asia

    December 21, 2024
  • អន្តរជាតិ

    ចិន៖ នៅក្នុងសប្តាហ៍នេះមានអវកាសយានិកចិនចំនួន ២នាក់បានបញ្ចប់បេសកកម្មរដើរក្នុងលំហរដោយប្រើរយៈពេលសរុបរហូតដល់ជាង ៩ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែធ្នូ។ ជាមួយនឹងរយៈពេលនៃការដើរក្នុងលំហរជាង ៩ម៉ោងខាងលើនេះ វាក៏បានក្លាយជាកំណត់ត្រាថ្មីមួយផងដែរ ពោលគឺរយៈពេលដើរក្នុងលំហរវែងជាងគេបំផុតដែលមិនធ្លាប់មាននោះទេក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក។ បើតាមទីភ្នាក់ងារអវកាសចិន (China Manned Space Agency) បានបង្ហាញចំណាប់អារម្មណ៍ជុំវិញករណីខាងលើនេះថា វាគឺជាសម្ធិផលថ្មីមួយដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកវិទ្យាសាស្រ្តចិនដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាល ហើយជោគជ័យថ្មីនេះនឹងជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងទៅកាន់វិស័យអវកាសចិនឱ្យកាន់តែរីកចម្រើនខ្លាំងជាងនេះបន្ថែមទៀតនៅពេលអនាគត។ ប្រភពខាងលើបានបន្តថា នៅក្នុងឆ្នាំ ២០៣០ ខាងមុខនេះ ចិនក៏មានគម្រោងបញ្ជូនយានអវកាសរបស់ខ្លួនជាលើកដំបូងទៅចុះចតក្នុងឋានព្រះច័ន្ទដែរ ហើយចិននឹងក្លាយជាប្រទេសទី២ ដែលអាចធ្វើរឿងនេះបានបន្ទាប់ពីសហរដ្ឋអាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖The Strait Time

    December 21, 2024
  • អន្តរជាតិ

    អាឡឺម៉ង់៖ យ៉ាងណោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍មានបុរសម្នាក់បើករថយន្តទាំងកម្រោលចូលទៅក្នុងផ្សារមួយកន្លែងនៅប្រទេសអាឡឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែធ្នូ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះក៏មានជនរងគ្រោះម្នាក់ជាកុមារម្នាក់ផងដែរ​ ខណៈទីតាំងដែលជាកន្លែងកើតហេតុគឺផ្សារនៅជាប់នឹងដងផ្លូវមួយកន្លែងក្នុងទីក្រុងប៊ែរឡាំង មានឈ្មោះថា  Christmas Market។ ក្រៅតែពីបានសម្លាប់មនុស្សយ៉ាងអាណោចអាធ័មហើយ ហេតុការណ៍នេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៦៨នាក់ផ្សេងទៀតបានរងរបួសផងដែរ ដោយនៅក្នុងនោះគឺមានជនរងគ្រោះចំនួន ១៤នាក់បានរងរបួសធ្ងន់ធ្ងរ។​ បើតាមអាជ្ញាធរអាឡឺម៉ង់បានបញ្ជាក់ថា​ ភ្លាមៗក្រោយកើតហេតុប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ដែលជាជនបង្កហេតុ មានអាយុ ៥០ឆ្នាំ មានមុខរបរជាវេជ្ជបណ្ឌិតផ្នែកចិត្តសាស្រ្ត និងជាពលរដ្ឋមានដើមកំណើតមកពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានផ្លាស់ទៅរស់នៅក្នុងប្រទេសអាឡឺម៉ង់កាលពីឆ្នាំ ២០០៦។ ​គិតត្រឹមពេលនេះជនបង្កហេតុត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ខណៈមូលហេតុដែលជម្រុញឱ្យគាត់ធ្វើរឿងដ៏ឆ្កួតលីលានេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    December 21, 2024
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon បានប្រកាសពន្យាពេលនៃការវិលត្រលប់ចូលមកធ្វើការងារនៅក្នុងការិយាល័យវិញរបស់បុគ្គលិករាប់ពាន់នាក់ព្រោះតែខ្វះកន្លែងអង្គុយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២០ ខែធ្នូ។ តាមគម្រោងគឺក្រុមបុគ្គលិកទាំងអស់នេះនឹងត្រូវចូលទៅធ្វើការងារនៅក្នុងការិយាល័យជាធម្មតាវិញគឺដើមខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ យ៉ាងណាក្តី ដោយសារតែស្ថានភាពនៅក្នុងក្រុមហ៊ុននាពេលបច្ចុប្បន្ននេះមានលក្ខណៈតូចចង្អៀត និងគ្មានកន្លែងគ្រប់គ្រាន់សម្រាប់រៀបចំជាការិយាល័យនោះ ខាងក្រុមហ៊ុនបានសម្រេចឱ្យបុគ្គលិករាប់ពាន់នាក់ត្រូវបន្តធ្វើការងារតាមប្រព័ន្ធ Online រហូតដល់ខែមីនា ឬអាចបន្តដល់ខែមេសា ឆ្នាំ២០២៥ ទម្រាំតែក្រុមហ៊ុនអាចរកកន្លែងរៀបចំការិយាល័យឱ្យពួកគេមកអង្គុយធ្វើការបាន។ គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon មានបុគ្គលិកសរុបនៅទូទាំងពិភពលោកប្រមាណជា ៣៥០,០០០នាក់ ខណៈវិធានការពន្យាពេលខាងលើនេះនឹងត្រូវអនុវត្តចំពោះការិយាល័យនៅក្នុងទីក្រុង Midtown Manhattan សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    December 20, 2024
  • អន្តរជាតិ

    អាមេរិក៖ ក្រុម Hacker របស់ប្រទេសខាងជើងបានលួចលុយគ្រីបតូអស់ចំនួន ១,៨ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤នេះ នេះបើយោងតាមរបាយការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២០ ខែធ្នូ។ របាយការណ៍ពិសេសនេះត្រូវបានស្រាវជ្រាវដោយក្រុមហ៊ុន Chainalysis ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នៅក្នុងរបាយការដដែលនេះក៏បានបង្ហាញផងដែរថា ចំនួនលុយគ្រីបតូបដែលក្រុម Hacker របស់ប្រទេសខាងជើងបានលួចនៅក្នុងឆ្នាំ២០២៤ មានការកើនឡើងយ៉ាងច្រើន ពោលវាចំនួនលុយដែលច្រើនបំផុត បើធៀបទៅនឹងចំនួនលុយដែលពួកគេបានលួចនាពេលកន្លងមក។ ប្រភពខាងលើបានបន្តថា​ នៅក្នុងឆ្នាំ២០២៤ នេះ ចំនួនលុយគ្រីបតូបដែលត្រូវបានក្រុម Hacker ទូទាំងពិភពលោកបានលួចយកគឺមានចំនួនសរុបរហូតដល់ ២,២ពាន់លានដុល្លារ ខណៈលុយចំនួន ១,៨ពាន់លានដុល្លារគឺជាស្នាដៃរបស់ក្រុម Hacker កូរ៉េខាងជើង៕

    December 20, 2024
  • អន្តរជាតិ

    នីហ្សេរីយ៉ា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នាដ៏កម្រមួយនៅក្នុងប្រទេសនីហ្សេរីយ៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian នៅក្នុងថ្ងៃសុក្រ ទី២០ ខែធ្នូ។ ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុជាង ៣០នាក់ហើយ នៅមានមនុស្សចំនួន ៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើនេះបានបន្តថា ហេតុការកាណ៍អកុសលខាងលើនេះបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែងមានឈ្មោះថា Basorun Islamic Highschool និងមានទីតាំងស្ថិតនៅក្នុងក្រុង Ibadan ដែលជាក្រុងធំបំផុតលំដាប់ទី៣ នៅក្នុងប្រទេសនីហ្សេរីយ៉ា។​ បើតាមអាជ្ញាធរនីហ្សេរីយ៉ាបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាកូនក្មេងសិស្សសាលា ហើយហេតុផលដែលនាំឱ្យមានការរត់ជាន់គ្នាគឺដោយសារតែនៅក្នុងសាលារៀនបានរៀបចំកម្មវិធីតាំងពិព័រណ៌មួយ ដែលមានក្មេងៗចូលរួមសរុបប្រមាណជា ៥,០០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Guardian

    December 20, 2024