- Pheakdey
- អន្តរជាតិ
វៀតណាម៖ យ៉ាងយោចណាស់មានមនុស្សចំនួន ១១នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះ ហាងកាហ្វេមួយកន្លែងនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ១៩ ខែធ្នូ។ ហាងកាហ្វេមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងទីក្រុងហាណូយ និងជាអគារដែលមានកម្ពស់ ៣ជាន់។ ប្រភពខាងលើបានបន្តថា ក្រៅពីមានមនុស្សបាត់បង់ជីវិត ក្នុងនោះក៏មានមនុស្សចំនួន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈមនុស្សចំនួន ៧នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះចេញពីអគ្គីភ័យទាន់ពេលវេលា។ បើយោងតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ភ្លាមៗក្រោយកើតមានហេតុការណ៍អកុសលនេះ ប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ ដែលបានធ្វើសកម្មភាពចាក់សាំងពីលើដំបូលអគារនិងបង្កើតឱ្យមានភ្លើងឆាបឆេះឡើង បន្ទាប់ពីរូបគាត់មានជម្លោះជាមួយនិងបុគ្គលិកនៅក្នុងហាង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 19, 2024 - អន្តរជាតិ
អៀរឡង់៖ គណៈកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់បានពិន័យក្រុមហ៊ុន Meta ជាប្រាក់ចំនួន ២៥១លានអឺរ៉ូ (២៦៣លានដុល្លារ) ជុំវិញដែលក្រុមហ៊ុនបានបំពានទិន្នន័យអ្នកប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៨ ខែធ្នូ។ សូមបញ្ជាក់ថា ការបំពានទិន្នន័យអ្នកប្រើប្រាស់នៅទីនេះគឺមានន័យថា ក្រុមហ៊ុនបានលួចឬអនុញ្ញាតឱ្យមានគេលួចយកទិន្នន័យរបស់ម្ចាស់គណនីបណ្តាញសង្គមទៅប្រើប្រាស់ក្នុងគោលបំណងទាញយកផលប្រយោជន៍ផ្សេងៗដោយគ្មានការអនុញ្ញាតពីសាមីខ្លួន។ សូមរម្លឹកជូនថា សកម្មភាពបំពានទិន្នន័យរបស់អ្នកប្រើប្រាស់ពីសំណាក់ក្រុមហ៊ុន Meta ក្នុងករណីខាងលើនេះបានកើងឡើងនៅក្នុងអំឡុងខែកញ្ញា កាលពីឆ្នាំ២០១៨ កន្លងទៅ ខណៈការពិន័យខាងលើទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីនេះ ក្រោយការស៊ើបអង្កេតត្រូវបានបិទបញ្ចប់។ ប្រភពខាងលើបានបន្តថា ម្ចាស់គណនីបណ្តាញសង្គម Facebook ឬ Instagram ដែលបានរងផលប៉ះពាល់ក្នុងករណីខាងលើនេះគឺមានចំនួនសរុប ជាង ២៩លានគណនីនៅជុំវិញពិភពលោក ហើយនៅក្នុងមានគណនីអ្នកប្រើប្រាស់ប្រមាណជា ៣លានគណនីគឺជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់អឺរ៉ុប៕ អត្ថបទ៖ ភក្តី
December 18, 2024 - អន្តរជាតិ
ថៃ៖ អាកាសយានដ្ឋានអន្តរជាតិភូកេត ប្រទេសថៃ បានចេញមកធ្វើការសូមទោសជាសាធារណៈ ជុំវិញករណីដែលអាកាសយានដ្ឋានបានយករូបភាពដែលជានិមិត្តរូបរបស់ប្រទេសសិង្ហបុរីទៅដាក់តាំងនៅលើអគាររបស់ខ្លួនដោយគ្មានការអនុញ្ញាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ។ រូបភាពដែលជានិមិត្តរូបរបស់ប្រទេសសិង្ហបុរីនោះគឺរូបភាពហាងទំនិញ Peranakan ។ ប្រភពខាងលើបានបន្តថា ការចេញមកសុំទោសពីសំណាក់អាកាសយានដ្ឋាអន្តរជាតិភូកេតនៅពេនេះ គឺត្រូវបានធ្វើឡើងក្រោយក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅក្នុងប្រទេសសិង្ហបុរីជាច្រើននាក់បាននាំគ្នាធ្វើការរិះគន់ និងទាមទារឱ្យអាជ្ញាធរថៃត្រូវដករូបភាពហាងទំនិញ Peranakan នោះចេញវិញ ដ្បិតវាគឺជានិមិត្តរូបរបស់ប្រទេសសិង្ហបុរី ដែលថៃមិនអាចយកទៅប្រើប្រាស់ដូចជាកម្មសិទ្ធរបស់ខ្លួននោះទេ។ សូមបញ្ជាក់ជូនថា រូបភាពហាងទំនិញ Peranakan ខាងលើនេះត្រូវបានគេប្រទះឃើញនៅក្នុងតំបន់វប្បធម៌មួយដែលមានឈ្មោះថា “ក្រុងភូកេតចាស់” (Phuket Old Town) ដែលស្ថិតនៅក្នុងបរិវេណនៃព្រលានយន្តហោះអន្តរជាតិភូកេត៕
December 17, 2024 - អន្តរជាតិ
ស្កុតឡេន៖ ជាទូទៅពងមាន់ត្រូវបានគេចាត់ទុកជាអាហារ ដែលមានតម្លៃថោកមួយប្រភេទ ហើយការដាក់លក់នៅតាមផ្សារទំនើបវិញគឺគេតែវេចខ្ចប់ជាប្រអប់ ឬជាកញ្ចប់ ដែលមានចំនួនពងមាន់ច្រើនលើសពីមួយ ពោលគឺគេកម្រទិញពងមាន់ម្តងមួយគ្រាប់ណាស់។ យ៉ាងណាក្តី យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូបានឱ្យដឹងថា មានពងមាន់មួយគ្រាប់ត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ២០០ ផោន ឬស្មើនឹង ២៥៣ ដុល្លារឯណោះ។ មិនត្រឹមតែលក់បានថ្លៃនោះទេ ពងមាន់មួយគ្រាន់នេះថែមទាំងត្រូវបានដាក់លក់ក្នុងទម្រង់ជាការដេញថ្លៃ ដោយមនុស្សជាច្រើនព្យាយាមដេញថ្លៃទិញវាទៀតផង។ ប្រភពខាងបានបន្តថា ការពិតពងមាន់មួយគ្រាប់នេះគឺគ្រាន់តែជាពងមាន់ធម្មតាប៉ុណ្ណោះ តែវាមានលក្ខណៈពិសេសមួយគឺត្រង់ថា វាមានរាងមូល ពោលគឺមូលដូចបាល់តែម្តង ខណៈរូបរាងពិសេសនេះទៀតសោធគឺបានកើតឡើងតាមធម្មជាតិដោយពុំមានការកែច្នៃអ្វីឡើយ។ ស្រ្តីជាម្ចាស់ពងមាន់តម្លៃជាង ២៥០ដុល្លារនេះបានឱ្យដឹងថា គាត់បានទៅផ្សារទំនើបទិញពងមាន់យកមកទុកញ៉ាំជាធម្មតា ដោយពងមាន់នោះមានតម្លៃ ១,៩ផោន (២,៤០ដុល្លារ)
December 17, 2024 - អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលទឹកជំនន់នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី១៦ ខែធ្នូ។ ក្រៅតែពីបានសម្លាប់មនុស្សអស់មួយចំនួនហើយ គិតត្រឹមពេលនេះទឹកជំនន់ក៏បានជន់លិចផ្ទះប្រជាពលរដ្ឋចំនួន៤៣,៥៩៥ ខ្នងផងដែរ។ ប្រភពខាងលើបានបន្តថា ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងដល់អាយុជីវិតប្រជាពលរដ្ឋនៅពេលនេះគឺបានកើតឡើងនៅក្នុងស្រុកចំនួន ១១ នៃខេត្តចំនួន ៤ នៅតំបន់ភាគខាងត្បូងប្រទេសថៃ ដោយខេត្តទាំង ៤នោះរួមមានខេត្ត Chumphon, ខេត្តRanong, ខេត្តSurat Thani, និង ខេត្ត Nakhon Si Thammarat។ បើតាមអាជ្ញាធរថៃបានឱ្យដឹងថា ទឹកជំនន់អាចនឹងបង្កឱ្យមានបញ្ហាកាន់តែអាក្រក់ជាងនេះបន្ថែមទៀត ដ្បិតភ្លៀងនឹងបន្តធ្លាក់ជាច្រើនថ្ងៃទៀត ដែលនឹងធ្វើឱ្យកម្ពស់ទឹកជំនន់កាន់ឡើងខ្ពស់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
December 16, 2024 - អន្តរជាតិ
បារាំង៖ អាជ្ញាធរបារាំងបានជូនដំណឹងអំពីករណីមានមនុស្សជាច្រើនរយនាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះស៊ីក្លូន Chido នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៥ ខែធ្នូ។ ទីតាំងដែលកំពុងរងការគំរាមគំហែងពីគ្រោះធម្មជាតិដ៏កម្រនេះគឺ តំបន់ Kaweni ស្ថិតនៅលើដែនដីនៃ កោះ Mayotte ដែលមានចម្ងាយប្រមាណជា ៨,០០០គីឡូម៉ែត្រពីទីក្រុងប៉ារីស។ ប្រភពខាងលើបានបន្តថា ព្យុះស៊ីក្លូន Chido បានធ្វើដំណើរទៅដល់តំបន់ Kaweni តាំងតែពីយប់ថ្ងៃសុក្រម្លេះ និងបានធ្វើដំណើរក្នុងល្បឿនប្រមាណជា ២០០គីឡូម៉ែត្រនៅក្នុងមួយម៉ោង ហើយឥទ្ធិពលរបស់ព្យុះនៅពេលនេះត្រូវបានគេកត់សម្គាល់ថា វាគឺជាព្យុះដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមាននៅលើកោះ Mayotte នោះទេ បើគិតក្នុងរយៈពេល ៩០ឆ្នាំចុងក្រោយនេះ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះនៅមិនទាន់រសាត់បាត់នៅឡើយទេ ខណៈតួលេខអ្នកស្លាប់ក៏អាចបងកើនឡើងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
December 15, 2024 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសារព័ត៌មាន ABC ដែលជាបណ្តាញសារព័ត៌មានដ៏ធំមួយនៅលើពិភពលោកបានយល់ព្រមបង់ប្រាក់សងជំងឺចិត្តចំនួន ១៥លានដុល្លារឱ្យទៅលោក ដូណាល់ ត្រាំ ជុំវិញករណីដែលបណ្តាញសារព័ត៌មានមួយនេះបានចុះផ្សាយអត្ថបទមិនពិតអំពីលោក ដូណាល់ ត្រាំ នាពេលកន្លងមក។ ក្រៅតែពីត្រូវបង់ប្រាក់ឱ្យទៅម្ចាស់ដើមបណ្តឹងចំនួន ១៥លានដុល្លារហើយ ក្រុមហ៊ុនសារព័ត៌មាន ABC ក៏ត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់ចំនួន ១លានដុល្លារផ្សេងទៀតសម្រាប់ថ្លៃសេវាមេធាវីក្នុងសំណុំរឿងដ៏ចម្រូងចម្រាសនេះផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃទី១០ ខែមិនាកន្លងទៅ បណ្តាញសារព័ត៌មាន ABC ធ្លាប់បានផ្សព្វផ្សាយកិច្ចសម្ភាសន៍មួយ ដែលខ្លឹមសារនៅក្នុងកិច្ចសម្ភាសន៍នោះគឺបានបង្ហាញថា លោក ដូណាល់ ត្រាំ បានជាប់ពាក់ព័ន្ធក្នុងករណីរំលោភបំពានផ្លូវលើភេទលើយុវតីម្នាក់។ យ៉ាងណាក្តី ក្រោយពេលលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតក្លាយជាប្រធានាធីបតីកាលពីដើមខែវិច្ឆិកានេះ តុលាការអាមេរិក៏បានសម្រេចបិទបញ្ចប់សំណុំរឿងរំលោភបំពានផ្លូវភេទនេះចោល ដោយប្រកាសសាលក្រមថា លោក ដូណាល់
December 15, 2024 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់ McKinsey & Co. ត្រូវបានតុលាការអាមេរិកបង្គាប់ឱ្យបង់ប្រាក់រហូតដល់ ៦៥០លានដុល្លារ ជុំវិញករណីដែលក្រុមហ៊ុនដ៏ធំមួយនេះបានផ្តល់យុទ្ធសាស្រ្តទីផ្សារយ៉ាងល្អមួយទៅកាន់ក្រុមហ៊ុនផលិតថ្នាំដែលចម្រាញ់ចេញពីអាភៀនកាលពី ៥ឆ្នាំមុន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃសុក្រ ទី១៣ ខែធ្នូបានបញ្ជាក់ថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីឆ្នាំ ២០១៩ ម្លេះ តែយ៉ាងណាក្តីការយល់ព្រមព្រៀងគ្នាចុងក្រោយចំពោះការបង់ប្រាក់ពិន័យដ៏ច្រើនខាងលើនេះទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបានបន្តថា ក្រុមហ៊ុនដែលជាអ្នកផលិតឱសថដោយផ្ទាល់នោះគឺក្រុមហ៊ុន Purdue Pharma ហើយនាពេលកន្លងមក ក្រុមហ៊ុនផលិតឱសថមួយនេះបានដាក់លក់ថ្នាំបំបាត់ការឈឺចាប់មួយប្រភេទឈ្មោះ OxyContin នៅសហរដ្ឋអាមេរិក ដោយប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារពីក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់ McKinsey & Co.។ យុទ្ធសាស្រ្តផ្សព្វផ្សាយនិងជំរុញការលក់របស់ក្រុមហ៊ុន McKinsey & Co. ក្នុងការលក់ថ្នាំបំបាត់ការឈឺចាប់ខាងលើពិតជាមានប្រសិទ្ធភាព តែទន្ទឹមគ្នានោះវាក៏បានជួយជម្រុញនិងលើកទឹកចិត្តដល់ពលរដ្ឋអាមេរិកជាច្រើននាក់ផ្សេងទៀតឱ្យងាកទៅប្រើប្រាស់អាភៀនដោយផ្ទាល់ផងដែរ។ សូមបញ្ជាក់ជូនថា
December 14, 2024 - អន្តរជាតិ
ជប៉ុន៖ ក្រុមទន្តបណ្ឌិតជប៉ុនកំពុងធ្វើការសាកល្បងថ្នាំបណ្តុះធ្មេញឱ្យដុះឡើងវិញជាថ្មីម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៣ ខែធ្នូ។ ការធ្វើតេស្តសាកល្បងលើថ្នាំដ៏អស្ចារ្យនេះកំពុងត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Kitano ដែមានមូលដ្ឋានៅក្នុងទីក្រុងអូសាកា។ លោក Katsu Takahashi ប្រធានផ្នែកវះកាត់លើបញ្ហាមាត់ធ្មេញបានពន្យល់ថា តាមធម្មតាគឺមនុស្សត្រូវដុះធ្មេញចំនួន ២ដងក្នុងមួយជីវិតរបស់ពួកគេ ដោយធ្មេញទី១ គេតែងហៅថា ធ្មេញព្រៃឬនៅក្នុងភាសាបច្ចេកទេសគេហៅថាធ្មេញជំនាន់ទី១ និងមួយទៀតគឺធ្មេញស្រុកឬតាមភាសាបច្ចេកទេសគេហៅថាធ្មេញជំនាន់ទី ២ ខណៈតាមកត្តាធម្មជាតិគឺក្រោយធ្មេញជំនាន់ទី ២បានបាក់រួចហើយ ធ្មេញនឹងមិនអាចដុះលូតលាស់បានជាថ្មីម្តងទៀតនោះទេ។ យ៉ាងណាក្តី អ្នកជំនាញផ្នែកសុខភាពមាត់ធ្មេញរូបនេះបានបន្តថា បើទោះជាធ្មេញមិនអាចលូតលាស់ក្នុងជំនាន់ីទី ៣ តាមបែបធម្មជាតិក៏ពិតមែន តែថ្នាំដែលគេកំពុងតែធ្វើការពិសោធន៍ខាងលើនេះមានសមត្ថភាពពិសេសអាចជួយឱ្យដុំពកនៅក្រោមបញ្ចាញធ្មេញមានលទ្ធភាពក្នុងបណ្តុះធ្មេញជំនាន់ទី ៣បាន។ គិតពេលនេះគេកំពុងតាមដានលើចំណុចវិជ្ជមាននិងអវិជ្ជមានរបស់ថ្នាំបណ្តុះធ្មេញនេះយ៉ាងល្អិតល្អន់ជាបំផុត ខណៈកាលបរិច្ឆេទនៃការប្រកាសឱ្យប្រើប្រាស់ថ្នាំជាផ្លូវការគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕
December 13, 2024 - អន្តរជាតិ
ជប៉ុន៖ ទីក្រុងតូក្យូគ្រោងនឹងផ្តល់សេវាមើលថែកុមារនៅពេលថ្ងៃដោយមិនគិតថ្លៃដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋសម្រេចចិត្តយកកូនឱ្យបានច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ។ វិធានការនេះត្រូវបានដាក់ដេញដើម្បីឆ្លើយតបទៅនឹងបញ្ហាធ្លាក់ចុះនៃអត្រាកំណើត ពោលគឺចំនួនពលរដ្ឋកើតថ្មីបានបន្តធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុនក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា វិធានការផ្តល់សេវាមើលថែកុមារនៅពេលថ្ងៃដោយមិនគិតថ្លៃខាងលើនេះនឹងត្រូវអនុវត្តចំពោះគ្រប់ពលរដ្ឋទាំងអស់ដោយមិនគិតថា ពួកគេមកពីគ្រួសារដែលមានប្រាក់ចំណូលទាប ឬមកពីគ្រួសារដែលមានប្រាក់ចំណូលខ្ពស់នោះទេ ខណៈវិធានការនឹងត្រូវអនុវត្តចំពោះតែកូនទី ១ និងកូនទី ២ នៃគ្រួសារនីមួយៗតែប៉ុណ្ណោះ។ បើតាមលោកស្រី Yuriko Koike ដែលជាអភិបាលក្រុងតូក្យូបានឱ្យដឹង តាមរយៈការផ្តល់ជូនសេវាកម្មមើលថែកុមារដោយមិនគិតថ្លៃខាងលើនេះ គឺវានឹងជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋបានមួយផ្នែក ខណៈពលរដ្ឋចំនួនដែលធ្លាប់តែចំណាយពេលមើលថែកូនដោយខ្លួនឯងនោះក៏មានពេលវេលាអាចទៅធ្វើការងាររកប្រាក់មកផ្គត់ផ្គង់គ្រួសារបានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 12, 2024









