អន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រកាសថា មនុស្ស៦៧នាក់បានបាត់បង់ជីវិតទាំងអស់ ក្នុងហេតុការណ៍យន្តហោះបុកគ្នាជាមួយឧទ្ធម្ភាគចក្រនៅអាមេរិក

BY
Pheakdey
January 31, 2025

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមកបញ្ជាក់ថា គ្មានអ្នកនៅរស់មានជិវិតនោះទេក្នុងហេតុការណ៍មានយន្តហោះដឹកអ្នកដំណើរបានបុកគ្នាជាមួយឧទ្ធម្ភាគចក្រហើយបានធ្លាក់ចូលទៅក្នុងទន្លេ Potomac នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន First post នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា។ គួររម្លឹកជូនថា ហេតុការគ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតរវាងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines ជាមួយនឹងឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាមេរិកនៅក្បែរអាកាសយានដ្ឋានជាតិ Ronald Reagan Washington។

សូមរំលឹកថា ក្នុងយន្តហោះដឹកអ្នកដំណើរមានផ្ទុកមនុស្សសរុបចំនួន ៦៤នាក់ ខណៈនៅក្នុងឧទ្ធម្ភាគចក្រ Black Hawk មានផ្ទុកមនុស្សចំនួន ៣នាក់។ បើទោះជាមានការបញ្ជាក់អំពីមរណៈរបស់ជនរងគ្រោះទាំងអស់នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះក៏ពិតមែន តែរហូតមកទល់នឹងពេលនេះអាជ្ញាធរអាកាសរណ៍អាមេរិកនៅមិនទាន់បញ្ជាក់ពីមូលហេតុបច្ចេកទេសដែលជម្រុញឱ្យយន្តហោះចំនួន ២គ្រឿងត្រូវបុកយ៉ាងពេញទំហឹងដូចនេះនៅឡើយទេ ហើយអត្តសញ្ញាណរបស់ជនរងគ្រោះទាំងអស់ក៏នៅមិនទាន់មានការបង្ហាញជូនដែរ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង៕

អត្ថបទ៖ ភក្តី

ប្រភព៖ First post

Share This Post: