- Pheakdey
- អន្តរជាតិ
អាមេរិក៖ របាយការណ៍មួយរបស់អង្គការសហប្រជាតិជាតិ ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៤ ខែមករានេះបានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការនៅក្នុងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ការបង្ហាញនូវកាលបរិច្ឆេនេះត្រូវបានធ្វើបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាភ្លាមៗដកអាមេរិកចេញពី WHO នៅក្នុងថ្ងៃដែលរូបគាត់បានស្បថចូលកាន់ដំណែងនៅដើមសប្តាហ៍នេះ។ សម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ឃើញថា តួនាទីជាសមាជិកអង្គការសុខភាពពិភពសម្រាប់សហរដ្ឋអាមេរិកគឺមិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចឡើយ ដ្បិតអាមេរិកត្រូវបង់វិភាគទានយ៉ាងច្រើនឱ្យទៅអង្គការមួយនេះជារៀងរាល់ឆ្នាំ ខណៈប្រទេសផ្សេងៗមួយចំនួនទៀត ដូចជាចិនជាដើមមានកាតព្វកិច្ចបង់វិភាគទានតិចតួចបំផុត។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមរយៈពេល ២ឆ្នាំចុងក្រោយនេះគឺនៅក្នុងឆ្នាំ២០២៤-២០២៥ អង្គការសុខភាពពិភពលោកមានថវិកាសរុបប្រមាណជា ៦,៨ពាន់លានដុល្លារ ខណៈ ១៨%
January 24, 2025 - អន្តរជាតិ
ថៃ៖ អាជ្ញាធរក្រុងបាងកកបានសម្រេចបិទសាសារៀនអស់ជាង ២៥០កន្លែងហើយ ដោយសារតែបញ្ហាខ្យល់កខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា។ ក្នុងអំឡុងពេលនៃការបិទសាលារៀននេះ គ្រប់សិស្សានុសិស្សទាំងអស់ត្រូវប្តូរឱ្យទៅរៀនតាមប្រព័ន្ធ Online ជាបណ្តោះអាសន្នសិនរហូតដល់មានការជូនដំណឹងជាថ្មីម្តងទៀត។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានដាក់ចេញវិធានការបិទសាលារៀនជាបណ្តោះអាសន្នហើយ អាជ្ញាធរក្រុងបាងកកក៏បានចេញសេចក្តីណែនាំឱ្យពលរដ្ឋដែលមិនមានភារកិច្ចចាំបាច់គួរសម្ងំនៅក្នុងផ្ទះសិន ដើម្បីចៀសវាងបញ្ហាសុខភាពផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ សូមបញ្ជាក់ជូនថា បញ្ហាខ្យល់កខ្វក់ដែលកំពុងកើតមាននៅក្នុងទីក្រុងបាងកកនៅពេលនេះ គឺជាបញ្ហាដែលនៅក្នុងបរិយាកាសមានផ្ទុកទៅដោយកំហាប់ភាគល្អិតនិចលលើសពីកម្រិត PM 2.5៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
January 24, 2025 - អន្តរជាតិ
រុស្ស៊ី៖ បុរសជាសេដ្ឋីជនជាតិរុស្ស៊ីម្នាក់ត្រូវបានគេប្រទះឃើញទៅប្រកបមុខរបរជាអ្នកដឹកជញ្ជូនគួរឱ្យភ្ញាក់ផ្អើលជាទីបំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Celebrities News Buzz ។ ការសម្រេចទៅធ្វើការងារជាអ្នកដឹកជញ្ជូននេះគឺមិនមែនដោយសារតែគាត់ត្រូវការលុយនោះទេ តែដោយសាររូបគាត់ធុញទ្រាន់ក្នុងការស្នាក់នៅក្នុងផ្ទះយូរខ្លាំងពេកហើយចង់ចេញទៅក្រៅរកសកម្មភាពធ្វើខ្លះដើម្បីកុំឱ្យអផ្សុក។ ប្រភពខាងលើបានបន្តថា សេដ្ឋីជនជាតិរស្ស៊ីរូបនេះមានឈ្មោះថា Sergey Nochovnyy គឺជាអ្នកជំនួញដ៏មានសក្តានុពលម្នាក់ ពោលគឺរូបគាត់អាជីវកម្មជាច្រើននៅក្នុងដៃ ដែលអាចបង្កើតប្រាក់ចំណូលឱ្យគាត់បានប្រមាណជា ២លានដុល្លារនៅក្នុងមួយឆ្នាំ។ អ្វីដែលជារឿងគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ គឺគេអាចប៉ាន់ស្មានបានថា បើទោះជារូបគាត់មិនទៅធ្វើការអ្វីសោះក៏គាត់នៅតែអាចទទួលបានប្រាក់ចំណូលមិនតិចជាង ១លានដុល្លារដែរនៅក្នុងមួយឆ្នាំៗ ពីអាជីវកម្មនិងព្រទ្យសម្បត្តិដែលរូបគាត់មានស្រាប់ទៅហើយនោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Celebrities News Buzz
January 23, 2025 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកកំពុងរៀបចំបញ្ជូនកងទ័ពចំនួន ១,៥០០នាក់ទៅកាន់តំបន់ព្រំដែនម៉ិចស៊ីកូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា។ ការបញ្ជូនកងទ័ពក្នុងចំនួនដ៏ច្រើននេះត្រូវបានឡើងក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាពិសេសដើម្បីទប់ស្កាត់បញ្ហាជនអន្តោប្រវេសន៍ ដែលតែងលួចឆ្លងដែនដោយខុសច្បាប់មកកាន់ទឹកដីអាមេរិកតាមរយៈច្រកព្រំដែនម៉ិចស៊ីកូ។ ប្រភពខាងលើបានបន្តថា ការបញ្ជូនកងទ័ពក្នុងចំនួន ១,៥០០នាក់បន្ថែមទៀតទៅកាន់តំបន់ព្រំដែនម៉ិចស៊ីកូនេះត្រូវបានឡើង ស្របពេលដែលនៅពេលនេះគឺមានកងទ័ពអាមេរិកចំនួន ២,០០០នាក់រួចទៅហើយកំពុងប្រតិបត្តិការណ៍នៅទីនោះ។ គួររម្លឹកជូនថា កាលពីអាណត្តិមុន ពោលគឺនៅក្នុងចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ លោកប្រធានាធាបិតី ដូណាល់ ទ្រាំ ធ្លាប់បានបញ្ជូនកងទ័ពរហូតដល់ចំនួន ៥,០០០នាក់ឯណោះទៅកាន់តំបន់ព្រំដែនម៉ិចស៊ីកូក្នុងហេតុផលដូចគ្នានេះ គឺទប់ស្កាត់បញ្ហាជនអន្តោប្រវេសន៍៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
January 23, 2025 - អន្តរជាតិ
អាមេរិក៖ ក្រោយស្បថចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកបានមួយថ្ងៃ លោក ដូណាល់ ត្រាំ បានចេញមកធ្វើការសន្យាជាសាធារណៈថា លោកនឹងដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្មជាមួយសហភាពអ៊ឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី ២២ ខែមករា។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់បន្ថែមថា នាពេលកន្លងមកសហភាអឺរ៉ុបបានអនុវត្តគោលការពាណិជ្ជដោយមិនយុត្តិធម៌នោះទេចំពោះសហរដ្ឋអាមេរិក ហើយលោកត្រូវតែធ្វើការកែតម្រូវចំណុចខ្វះខាតទាំងនោះ។ នៅក្នុងសេចក្តីថ្លែងការចេញពីសេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានព្រមានផងដែរថា សហរដ្ឋអាមេរិកនឹងអនុវត្តច្បាប់យកពន្ធបន្ថែមលើគ្រប់មុខទំនិញនាំចូលពីប្រទេសចិនចំនួន ១០% បន្ថែមទៀត ដោយទំនងជាអាចចាប់ផ្តើមនៅដើមខែកុម្ភៈខាងមុខនេះហើយ។ គួរបញ្ជាក់ជូនថា ពន្ធនាំចូលដែលចិនត្រូវបង់លើមុខទំនិញសម្រាប់នាំចូលទៅលក់នៅអាមេរិកនាពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងអត្រាខ្ពស់មួយរួចទៅហើយ ខណៈបើអាមេរិកបន្តអនុវត្តច្បាប់ដំឡើងពន្ធ១០%បន្ថែមទៀតនោះ គឺមានន័យថា ទំនិញចិនដែលត្រូវនាំចូលទៅទឹកដីអាមេរិកនឹងត្រូវបង់ពន្ធក្នុងចន្លោះពី ១៥-៦០%
January 22, 2025 - អន្តរជាតិ
តួគី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះសណ្ឋាគារប្រណិតមួយកន្លែងនៅក្នុងប្រទេសតួគី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២២ ខែមករា។ សណ្ឋាគារដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Grand Kartal មានទីតាំងស្ថិតនៅក្នុងតំបន់រមណីយដ្ឋានជិះស្គីទឹកកក Kartalkaya ភាគខាងជើងនៃប្រទេសតួកគី។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ ហេតុការណ៍អកុសលខាងលើនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៣៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងកំពុងទទួលសេវាសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។ បើតាមអាជ្ញាធរតួគីបានឱ្យដឹងថា នៅក្នុងអំឡុងពេលមានអគ្គីភ័យកើតឡើងនោះនៅក្នុសណ្ឋាគារមានផ្ទុកភ្ញៀវសរុបចំនួន ២៣៨នាក់ ហើយគិតត្រឹមពេលនេះអាជ្ញាធរទើបអាចកំណត់អត្តសញ្ញាណជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងអគីភ័យបានចំនួនត្រឹមតែ ៥២នាក់ប៉ុណ្ណោះ។ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគេនៅមិនទាន់រកឃើញមូលហេតុច្បាស់លាស់ ដែលបង្កឱ្យមានគ្រោះថ្នាក់នេះកើតឡើងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
January 22, 2025 - អន្តរជាតិ
អាមេរិក៖ ក្រោយស្បថចូលកាន់ដំណែងជាប្រធាធិបតិអាមេរិកជាផ្លូវការភ្លាម លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាដោះស្រាយបញ្ហាសំខាន់ជាច្រើននៅអាមេរិក ដោយក្នុងនោះមានទាំងបញ្ហាជនអន្តោប្រវេសន៍ អតិផរណា អាកាសធាតុ ប្រសិទ្ធភាពរដ្ឋាភិបាល បញ្ហាសុខាភិបាលសាធារណៈ និងរួមទាំងបញ្ហាហាមឃាត់កម្មវិធី TikTok ដែលកំពុងផ្ទុះការចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២១ នេះបានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាពន្យាពេលនៃការហាមឃាត់កម្មវិធី TikTok ក្នុងរយៈពេល ៧៥ថ្ងៃបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ប្រភពខាងលើបានបន្តថា ការធ្វើអន្តរាគមន៍ពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលនេះគឺគ្រាន់តែជាការជួយសង្គ្រោះកម្មវិធី TikTok ក្នុងរយៈពេលខ្លីប៉ុណ្ណោះ
January 21, 2025 - អន្តរជាតិ
តៃវ៉ាន់៖ កោះតៃវ៉ាន់បានទទួលរងនូវគ្រោះរញ្ជួយក្នុងកម្រិតមធ្យមមួយនៅក្នុងថ្ងៃអង្គារ ទី២១ ខែមករា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Daily Mail។ បើតាមអាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិត ៦,៤រ៉ិចទ័រ ខណៈខាងអ្នកជំនាញផ្នែកភូមិសាស្ត្រអាមេរិកបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិតត្រឹមតែ ៦ រ៉ិចទ័រប៉ុណ្ណោះ។ បើទោះជាគ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិតណាក៏ដោយ ក៏គ្រោះធម្មជាតិមួយនេះបានបង្កផលប៉ះពាល់មួយចំនួនទៅកាន់កោះតៃវ៉ាន់ដែរមានដូចជា ធ្វើឱ្យខូចខាតទ្រព្យសម្បតិ្តនិងសម្ភារៈមួយចំនួនតាមផ្ទះនិងនៅតាមហាងលក់ទំនិញ ខណៈមនុស្សចំនួន ២៧នាក់បានរងរបួស ហើយនៅក្នុងនោះមានកុមារម្នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យទៀតផង។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះធ្ងន់ធ្ងររហូតដល់ត្រូវស្លាប់បាត់បង់ជីវិតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Daily Mail
January 21, 2025 - អន្តរជាតិ
ចិន៖ តុលាការចិនបានកាត់ទោសប្រហារជីវិតបុរសម្នាក់ ដែលជាជនបង្កហេតុនៅក្នុងសំណុំរឿងបើករថយន្តបំបុកហ្វូងមនុស្សទាំងកម្រោលមួយ ដែលបានកើតឡើងកាលពីថ្ងៃទី ១១ ខែវិច្ឆិកាកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃចន្ទ ទី២០ ខែមករា។ បុរសដែលត្រូវបានកាត់ទោសប្រហារជីវិតរូបនេះមានឈ្មោះថា Fan Weiqiu ជាជនជាតិចិន និងមានអាយុ ៦២ឆ្នាំ។ គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅមុខកីឡដ្ឋានមួយកន្លែងក្នុងទីក្រុង Zhuhai ភាគខាងត្បូងប្រទេសចិន ខណៈហេតុផលដែលជម្រុញឱ្យលោក Fan Weiqiu សម្រេចចិត្តបើករថយន្តយ៉ាងលឿនទៅបំបុកហ្វូងមនុស្សទាំងកម្រោលនេះគឺដោយសារតែរូបគាត់មិនសប្បាយចិត្តនិងមួរម៉ៅយ៉ាងខ្លាំង ដែលរូបគាត់ទើបលែងលះជាមួយប្រពន្ធហើយបែងចែកទ្រព្យសម្បត្តិមិនស្មើគ្នា។ នៅក្នុងហេតុការណ៍អកុសលនោះបានបណ្តាលឱ្យមានមនុស្សចំនួន ៣៥នាក់ត្រូវស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ហើយវាក៏បានក្លាយជាហេតុការណ៍មានរថយន្តបើកបំបុកមនុស្សដោយចេតនានិងបណ្តាលឱ្យមានអ្នកត្រូវស្លាប់និងរបួសច្រើនបំផុតនៅក្នុងប្រទេសចិនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
January 20, 2025 - អន្តរជាតិ
អាមេរិក៖ បណ្តាញសង្គម TikTok អាចស្តារសេវាកម្មរបស់ខ្លួននៅលើទឹកដីអាមេរិកបានឡើងវិញហើយ ក្រោយមានការជួយសម្របសម្រួលពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២០ ខែមករា។ ការជួយធ្វើអន្តរាគមន៍ពីសំណាក់លោក ដូណាល់ ត្រាំ នៅពេនេះគឺលោកបានស្នើទៅអាជ្ញាធរអាមេរិកឱ្យធ្វើការពន្យាពេលអនុវត្តច្បាប់ហាមឃាត់កម្មវិធី TikTok ដែលច្បាប់ដ៏តឹងរឹងនេះទើបត្រូវបានចូលជាធរមានកាលពីថ្ងៃម្សិលមិញ។ ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលនៃការពន្យាពេលអនុវត្តច្បាប់នេះ លោក ដូ ណាល់ត្រាំ ក៏បានស្នើឱ្យមានការចរចារឬរៀបចំកិច្ចព្រមព្រៀងថ្មីមួយរវាងរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់គាត់ជាមួយនិងក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម TikTok ផងដែរ ដើម្បីឱ្យភាគីទាំងសងខាងអាចទទួលយកបាននូវដំណោះស្រាយថ្មីនោះដូចៗគ្នា។ ក្រោយមានការជួយសម្របសម្រួលនេះខាងលើនេះ ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម TikTok ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចម្រេចរបស់លោក លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីថ្មីរបស់អាមេរិកផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
January 20, 2025









