អន្តរជាតិ

TikTok អាចស្តារសេវាកម្មរបស់ខ្លួននៅអាមេរិកបានវិញហើយ​ ក្រោយមានអន្តរាគមន៍ពីសំណាក់លោក ដូណាល់ ត្រាំ

BY
Pheakdey
January 20, 2025

អាមេរិក៖ បណ្តាញសង្គម TikTok អាចស្តារសេវាកម្មរបស់ខ្លួននៅលើទឹកដីអាមេរិកបានឡើងវិញហើយ ក្រោយមានការជួយសម្របសម្រួលពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២០ ខែមករា។ ការជួយធ្វើអន្តរាគមន៍ពីសំណាក់លោក ដូណាល់ ត្រាំ នៅពេនេះគឺលោកបានស្នើទៅអាជ្ញាធរអាមេរិកឱ្យធ្វើការពន្យាពេលអនុវត្តច្បាប់ហាមឃាត់កម្មវិធី TikTok ដែលច្បាប់ដ៏តឹងរឹងនេះទើបត្រូវបានចូលជាធរមានកាលពីថ្ងៃម្សិលមិញ។

ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលនៃការពន្យាពេលអនុវត្តច្បាប់នេះ លោក ដូ ណាល់ត្រាំ ក៏បានស្នើឱ្យមានការចរចារឬរៀបចំកិច្ចព្រមព្រៀងថ្មីមួយរវាងរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់គាត់ជាមួយនិងក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម TikTok ផងដែរ ដើម្បីឱ្យភាគីទាំងសងខាងអាចទទួលយកបាននូវដំណោះស្រាយថ្មីនោះដូចៗគ្នា។ ក្រោយមានការជួយសម្របសម្រួលនេះខាងលើនេះ ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម TikTok ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចម្រេចរបស់លោក លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីថ្មីរបស់អាមេរិកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: