អាមេរិកនឹងដកខ្លួនចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦
- BY
- Pheakdey
- January 24, 2025
អាមេរិក៖ របាយការណ៍មួយរបស់អង្គការសហប្រជាតិជាតិ ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៤ ខែមករានេះបានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការនៅក្នុងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ការបង្ហាញនូវកាលបរិច្ឆេនេះត្រូវបានធ្វើបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាភ្លាមៗដកអាមេរិកចេញពី WHO នៅក្នុងថ្ងៃដែលរូបគាត់បានស្បថចូលកាន់ដំណែងនៅដើមសប្តាហ៍នេះ។
សម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ឃើញថា តួនាទីជាសមាជិកអង្គការសុខភាពពិភពសម្រាប់សហរដ្ឋអាមេរិកគឺមិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចឡើយ ដ្បិតអាមេរិកត្រូវបង់វិភាគទានយ៉ាងច្រើនឱ្យទៅអង្គការមួយនេះជារៀងរាល់ឆ្នាំ ខណៈប្រទេសផ្សេងៗមួយចំនួនទៀត ដូចជាចិនជាដើមមានកាតព្វកិច្ចបង់វិភាគទានតិចតួចបំផុត។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមរយៈពេល ២ឆ្នាំចុងក្រោយនេះគឺនៅក្នុងឆ្នាំ២០២៤-២០២៥ អង្គការសុខភាពពិភពលោកមានថវិកាសរុបប្រមាណជា ៦,៨ពាន់លានដុល្លារ ខណៈ ១៨% នៃថវិកាសរុបគឺបានមកពីសហរដ្ឋអាមេរិក៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: