Pheakdey
  • អន្តរជាតិ

    ថៃ៖ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok នឹងបោះទុនវិនិយោគជាទឹកប្រាក់ចំនួន​ ១២៦,៨ពាន់លានបាត (ជាង ៣,៧ពាន់លានដុល្លារ)​ នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហសត្បិ៍ ទី៣០ ខែមករា។ បើតាមក្រុមប្រឹក្សាវិនិយោគថៃបានបញ្ជាក់ថា ទឹកប្រាក់ដ៏ច្រើនខាងលើនេះនឹងត្រូវវិនិយោគទៅលើគម្រោងសេវាកម្មបង្ហោះទិន្នន័យ ដែលជាគម្រោងដ៏សំខាន់មួយរបស់ TikTok ផងដែរ។ គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសថៃបានទាក់ទាញក្រុមហ៊ុនធំៗជាច្រើន​ឱ្យមកធ្វើការវិនិយោគនៅក្នុងប្រទេសខ្លួន តួយ៉ាងកាលពីឆ្នាំ២០២៣ កន្លងទៅក្រុមហ៊ុន Amazon Web Services បានសម្រេចបោះទុនវិនិយោគនៅក្នុងប្រទេសថៃរយៈពេល ១៥ឆ្នាំ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ពាន់លានដុល្លារ។ មួយឆ្នាំក្រោយមកពោលគឺក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន

    January 30, 2025
  • អន្តរជាតិ

    ស៊ូដង់ខាងត្បូង៖យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេស​​​ស៊ូដង់ខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា។ យន្តហោះដែលបានជួបគ្រោះថ្នាក់អកុសលនេះគឺជាយន្តហោះដឹកប្រេង ដែលមានទិញដៅធ្វើដំណើរចេញពីតំបន់រោងចក្រផលិតប្រេងនៅក្នុងរដ្ឋ Unity ឆ្ពោះទៅកាន់ក្រុង Juba នៃប្រទេសស៊ូដង់ខាងត្បូង។ យ៉ាងណាក្តី ក្រោយចេញដំណើរបានរយៈពេលត្រឹមតែ ៣នាទីប៉ុណ្ណោះស្រាប់តែយន្តហោះបានធ្លាក់មកវិញ និងត្រូវផ្ទុះឆេះយ៉ាងឆាប់រហ័សតែម្តង ហើយតាមការសន្និដ្ឋានបឋមគឺគ្រោះថ្នាក់នេះអាចទំនងជាបានកើតឡើងដោយសារតែយន្តហោះបានផ្ទុកនូវប្រេងច្រើនលើសកម្រិត ដែលធ្វើឱ្យយន្តហោះធ្ងន់មិនអាចហោះហើរជាធម្មតាបាន។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងយន្តហោះមានផ្ទុកមនុស្សសរុបរហូតដល់ ២១នាក់ តែភ្លាមៗក្រោយយន្តហោះធ្លាក់គេបានជួយសង្គ្រោះមនុស្សម្នាក់ទាន់ពេលវេលា ខណៈនៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២០នាក់នោះគឺរួមមានពលរដ្ឋជនជាតិស៊ូដង់ខាងត្បូងចំនួន ១៥នាក់ ចិន ២នាក់ ឥណ្ឌា ១ម្នាក់ និងជនជាតិអ៊ូហ្គង់ដា ២នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC

    January 30, 2025
  • អន្តរជាតិ

    អាមេរិក៖ សេតវិមានអាមេរិកកំពុងសម្លឹងមើលផលប៉ះពាល់សន្តិសុខជាតិចំពោះវត្តមានរបស់កម្មវិធី DeepSeek របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃពុធ ទី២៩ ខែមករា។ នៅក្នុងកិច្ចពិភាក្សាវាយតម្លៃផលប៉ះពាល់របស់កម្មវិធី DeepSeek នេះ មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនក៏បានលើកឡើងអំពីបញ្ហាលួចចម្លងកម្មសិទ្ធបញ្ហាផងដែរ ដ្បិតកម្មវិធី DeepSeek របស់ចិនមានមុខងារមួយចំនួនដូចគ្នាទៅនឹងកម្មវិធីរបស់ក្រុមហ៊ុនអាមេរិកដែរ។ គួរកត់សម្គាល់ថា ក្រុមហ៊ុន DeepSeek ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីម្សិលមិញនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយនៅលើពិភពលោក ដោយក្រុមហ៊ុនបានបញ្ចេញមុខងារ Chatbot ដំណើរការដោយបច្ចេកវិទ្យា AI យ៉ាងទំនើប និងអនុញ្ញាតឱ្យគេអាចទាញយកកម្មវិធីដ៏ទំនើបបំផុតនេះទៅប្រើប្រាស់បានដោយមិនគិតថ្លៃ ឬបង់ប្រាក់តិចតួចបំផុត។ វត្តមានរបស់កម្មវិធី DeepSeek បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia ត្រូវធ្លាក់ចុះអស់ជិត ៦០០ពាន់លានដុល្លារនៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ

    January 29, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍តរត់ជាន់គ្នានៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៩ ខែមករា។ គ្រោះថ្នាក់បានកើតឡើងក្នុងទីក្រុង Prayagraj ជាទីកន្លែងដែលមានពលរដ្ឋឥណ្ឌាជាច្រើនពាន់នាក់មកជួបជុំគ្នាដើម្បីរៀបចំបុណ្យមួយតាមបែបសាសនាហិណ្ឌូ  (Hindu Festival)។ ប្រភពខាងលើបានបន្តថា ក្រៅតែបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សមួយចំនួនទៀតត្រូវរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា​ ការពិតអាជ្ញាធរបានរៀបចំកន្លែងសម្រាប់ឱ្យពលរដ្ឋអាចធ្វើការជួបជុំគ្នាបានដោយមានសុវត្ថិភាពរួចរាល់ហើយ តែជាក់ស្តែងអ្នកមកចូលរួមពិធីបុណ្យគឺមានចំនួនច្រើនលើសការកំណត់ ហើយពួកគេមិនបានធ្វើតាមការណែនាំរបស់អាជ្ញាធរឡើយ ដោយពួកបានគេព្យាយាមផ្លោះរបងចូលទៅកាន់ទីកន្លែងរៀបចំពិធី ទាំងដែរនៅក្នុងនោះមានមនុស្សច្រើនកកកុញរួចទៅហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    January 29, 2025
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់សហរដ្ឋអាមេរិកបានខាតបង់ប្រាក់អស់ ៥៨៩ពាន់លានដុល្លារក្នុងរយៈពេលយ៉ាងឆាប់រហ័ស ក្រោយក្រុមហ៊ុនបច្ចេកវិទ្យាចិនបានបញ្ចេញនូវផលិតផលថ្មី ដែលមានតម្លៃទាបនិងអាចប្រើជំនួសផលិតផលរបស់ក្រុមហ៊ុន Nvidia បាន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៨ ខែមករាបានបញ្ជាក់ថា ការខាតបង់ប្រាក់ជិត ៦០០ពាន់លានដុល្លាររបស់ក្រុមហ៊ុន Nvidia នេះ គឺជាការធ្លាក់ចុះតម្លៃភាគហ៊ុន ១៧% នៅក្នុងទីផ្សារពិភពលោក។ គួរកត់សម្គាល់ថា Nvidia គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយនៅលើពិភពលោកដែលមានផលិតផលជាច្រើនប្រភេទដូចជា បន្ទះឈីប និងកម្មវិធី (Software) សំខាន់ៗជាច្រើនសម្រាប់ប្រើប្រាស់លើការងារធំៗមួយចំនួនក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាស្រ្ត។ យ៉ាងណាក្តី ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន DeepSeek ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃបានបញ្ចេញនូវផលិតផលប្រភេទ Chatbot ថ្មីៗជាច្រើនរបស់ខ្លួន

    January 28, 2025
  • អន្តរជាតិ

    ចិន៖ ស្រ្តីជនជាតិម្នាក់បានកើតមានជំងឺដ៏ចម្លែងម្យ៉ាងដែលធ្វើឱ្យម្រាមដៃរបស់ត្រូវចុះសាច់ចេញមកដូចជាផ្កាខាត់ណាអីចឹង បន្ទាប់ពីរូបគាត់បានឆ្លងមេរោគក្នុងពេលទៅធ្វើក្រចក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅក្នុងថ្ងៃចន្ទ ទី២៧ ខែមករា។ ស្ត្រីដែលជាជនរងគ្រោះមានឈ្មោះថា Wang មានអាយុ ២២ឆ្នាំ ហើយរូបគាត់មានមានទម្លាប់ទៅធ្វើក្រចកនៅតាមហាងផ្សេងៗជាច្រើនឆ្នាំមកហើយ។ បើតាមក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ Jiangsu Provincial Hospital of Traditional Chinese Medicine ដែលស្ថិតនៅភាគខាងជើងទីក្រុងសៀងហៃ ប្រទេសចិនបានពន្យល់ថា​ ដុំសាច់ឬគេអាចថា “ឫស”​ ដែលបានកើតមាននៅលើដៃរបស់ស្រ្តីរងគ្រោះខាងលើគឺបានបង្កឡើងដោយសារមេរោគម្យ៉ាងឈ្មោះថា HPV (Human Papilloma Virus) ដែលជាទូទៅមេរោគប្រភេទនេះអាចបង្កការចម្លងតាមរយៈការរួមភេទ ឬការប្រើប្រាស់របស់មុតស្រួចរួមគ្នាជាមួយអ្នកមានមេរោគ។ យ៉ាងណាក្តី ចំពោះករណីរបស់កញ្ញា Wang

    January 27, 2025
  • អន្តរជាតិ

    បង់ក្លាដែស៖ ធនាគារកណ្តាល​​បង់ក្លាដែសបានជួលក្រុមហ៊ុនគណនេយ្យធំៗចំនួន ៣ នៅក្នុងចំណោមក្រុមហ៊ុនលំដាប់កំពូលទាំង ៤ នៅលើពិភពលោក (Big Four) ដើម្បីធ្វើសវនកម្មក្នុងធនាគារបស់ខ្លួនជុំវិញករណីបាត់ប្រាក់អស់ប្រមាណជា ១៧ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយបណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃទី ២៦​​​ ខែមករា។ ក្រុមហ៊ុនគណនេយ្យលំដាប់ពិភពលោកទាំង ៣នោះ រួមមានក្រុមហ៊ុន EY ក្រុមហ៊ុន Deloitte និងក្រុមហ៊ុន KPMG ។ ប្រភពខាងលើបានបន្តថា ករណីបាត់បង់ប្រាក់អស់ជាច្រើននេះមិនមែនកើតឡើងដោយចៃដន្យឡើយ​ តែវាជាគឺករណីពុករលួយនិងឃុបឃិតគ្នាបន្លំយកប្រាក់ ដែលបានកើតឡើងនៅក្នុងជំនាន់ដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលពេលនេះលោកស្រីត្រូវបានក្រុមប្រជាពលរដ្ឋធ្វើបាតុកម្មទម្លាក់ចេញពីដំណែង និងបានរត់គេចខ្លួនចេញពីប្រទេសបង់ក្លាដែលបាត់ហើយ។ ព័ត៌មានបឋមដែលគេអាចទទួលបាននៅពេលនេះ គឺប្រាក់ទាំង ១៧ពាន់លានដុល្លារនោះបានហូរចូលទៅក្នុងគណនីរបស់ក្រុមអ្នកជំនួញដែលជាបក្សពួករបស់លោកស្រី Sheikh

    January 27, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានពិភាក្សាជាមួយមនុស្សសំខាន់ៗជាច្រើនជុំវិញបញ្ហាទិញយកបណ្តាញសង្គម TikTok កាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈការសម្រេចចិត្តយ៉ាងណានោះនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់ទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៧ ខែមករា។ យ៉ា​ងណាក្តី ប្រភពខាងលើមិនបានបញ្ជាក់ទេថាបុគ្គលសំខាន់ៗដែលលោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយនោះគឺជាអ្នកខ្លះ។ គួររម្លឹកជូនថា បណ្តាសង្គម TikTok ធ្លាប់ត្រូវបានអាជ្ញាធរសន្តិសុខជាតិអាមេរិកសម្រេចហាមឃាត់ម្តងរួចហើយកាលពីចុងអាណត្តិរបស់អតីតប្រធានាធីបតី ចូ បៃឌិន តែក្រោយពេលដែលោក ដូណាល់ ត្រាំ បានឡើងកាន់ដំណែងភ្លាម គាត់ក៏បានធ្វើអន្តរាគមន៍ពិសេសមួយដោយអនុញ្ញាតឱ្យ TikTok អាចបន្តដំណើរការក្នុងរយៈពេល ៧៥ថ្ងៃបន្ថែមទៀត។ តាមគម្រោងគឺលោកប្រធានាធិបតី ដូណាល់

    January 27, 2025
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃបានប្រកាសដាក់ចេញវិធានបន្ទាន់មួយចំនួនដើម្បីឆ្លើយតបនឹងបញ្ហាខ្យល់កខ្វក់នៅក្នុងទីក្រុងបាងកក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថៃសៅរ៍ ទី២៥ ខែមករា។ ការសម្រេចដាក់ចេញវិធានបន្ទាន់នេះគឺត្រូវបានធ្វើឡើងក្រោយកម្រិតកំហាប់ភាគល្អិតនិចលនៅក្នុងបរិកាយបានបន្តកើតមានកាន់តែធ្ងន់ធ្ងរឡើង និងបន្តរាលដាលទៅកាន់ទីតាំងកាន់តែច្រើនកន្លែងជាងមុនផងដែរ។  ប្រភពខាងបានបន្តថា វិធានការដែលអាជ្ញាថរថៃបានសម្រេចដាក់ចេញនៅក្នុងថ្ងៃនេះរួមមាន ស្នើឱ្យក្រុមហ៊ុនឯកជនអនុញ្ញាតឱ្យក្រុមបុគ្គលិករបស់ពួកគេធ្វើការងារតាមប្រព័ន្ធ Online ជាបណ្តោះអាសន្នសិន និងអនុញ្ញាតឱ្យពលរដ្ឋអាចជិះរថយន្តក្រុងដើរដោយថាមពលអគ្គិសនីឬរថយន្តភ្លើងដោយមិនគិតថ្លៃ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នា ខណៈវិធានការនេះនឹងអាចជួយកាត់បន្ថយការបំពុលបរិយាកាសបន្ថែមទៀតតាមរយៈផ្សែងដែលត្រូវភាយចេញពីរថយន្តឬម៉ូតូរបស់ពលរដ្ឋម្នាក់។ សូមរម្លឹកជូនថា កាលពីថ្ងៃម្សិលមិញអាជ្ញាធរថៃក៏បានប្រកាសបិទសាសារៀនអស់ជាង ២៥០កន្លែងដែរ ព្រោះតែបញ្ហាខ្យល់កខ្វក់នេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    January 25, 2025
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ២២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏គួរឱ្យរន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី ២៣ ខែមករា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Pekalongan នៃខេត្ត Central Java ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានផ្តាច់យកជីវិតពលរដ្ឋស្លូតត្រង់អស់ចំនួន ២២នាក់ហើយ ហេតុការណ៍អកុសលខាងលើនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈគេមិនបានរំពឹងខ្ពស់ថាអ្នកបាត់ខ្លួនទាំងអស់នោះអាចមានសំណាងនៅរស់មានជីវិតនោះទេ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ិបានបញ្ជាក់ថា ហេតុការណ៍បាក់ដីនេះក៏បានបំផ្លាញស្ពានអស់មួយកន្លែង ធ្វើឱ្យរថយន្តមួយគ្រឿងត្រូវក្រឡាប់ និងបំផ្លាញផ្ទះប្រជាពលរដ្ឋអស់មួយចំនួនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    January 24, 2025