អន្តរជាតិ

ធនាគារកណ្តាល​​បង់ក្លាដែស បានជួលក្រុមហ៊ុនគណនេយ្យលំដាប់ពិភពលោកជាច្រើនឱ្យមកធ្វើសវនកម្មជុំវិញករណី បាត់បង់ប្រាក់អស់ ១៧ពាន់លានដុល្លារ

BY
Pheakdey
January 27, 2025

បង់ក្លាដែស៖ ធនាគារកណ្តាល​​បង់ក្លាដែសបានជួលក្រុមហ៊ុនគណនេយ្យធំៗចំនួន ៣ នៅក្នុងចំណោមក្រុមហ៊ុនលំដាប់កំពូលទាំង ៤ នៅលើពិភពលោក (Big Four) ដើម្បីធ្វើសវនកម្មក្នុងធនាគារបស់ខ្លួនជុំវិញករណីបាត់ប្រាក់អស់ប្រមាណជា ១៧ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយបណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃទី ២៦​​​ ខែមករា។ ក្រុមហ៊ុនគណនេយ្យលំដាប់ពិភពលោកទាំង ៣នោះ រួមមានក្រុមហ៊ុន EY ក្រុមហ៊ុន Deloitte និងក្រុមហ៊ុន KPMG ។

ប្រភពខាងលើបានបន្តថា ករណីបាត់បង់ប្រាក់អស់ជាច្រើននេះមិនមែនកើតឡើងដោយចៃដន្យឡើយ​ តែវាជាគឺករណីពុករលួយនិងឃុបឃិតគ្នាបន្លំយកប្រាក់ ដែលបានកើតឡើងនៅក្នុងជំនាន់ដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលពេលនេះលោកស្រីត្រូវបានក្រុមប្រជាពលរដ្ឋធ្វើបាតុកម្មទម្លាក់ចេញពីដំណែង និងបានរត់គេចខ្លួនចេញពីប្រទេសបង់ក្លាដែលបាត់ហើយ។ ព័ត៌មានបឋមដែលគេអាចទទួលបាននៅពេលនេះ គឺប្រាក់ទាំង ១៧ពាន់លានដុល្លារនោះបានហូរចូលទៅក្នុងគណនីរបស់ក្រុមអ្នកជំនួញដែលជាបក្សពួករបស់លោកស្រី Sheikh Hasina ខណៈព័ត៌មានលម្អិតនៃប្រតិបត្តិការណ៍ផ្ទេរប្រាក់នឹងត្រូវបង្ហាញជាសាធារណៈក្រោយការធ្វើសវនកម្មរបស់ក្រុមហ៊ុនធំៗទាំង ៣ខាងលើ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

Share This Post: