អន្តរជាតិ

លោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយបុគ្គលសំខាន់ៗជាច្រើនជុំវិញបញ្ហាទិញយកបណ្តាញសង្គម TikTok ខណៈការសម្រេចយ៉ាងណានោះនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៣០ថ្ងៃទៀត

BY
Pheakdey
January 27, 2025

អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានពិភាក្សាជាមួយមនុស្សសំខាន់ៗជាច្រើនជុំវិញបញ្ហាទិញយកបណ្តាញសង្គម TikTok កាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈការសម្រេចចិត្តយ៉ាងណានោះនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់ទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៧ ខែមករា។ យ៉ា​ងណាក្តី ប្រភពខាងលើមិនបានបញ្ជាក់ទេថាបុគ្គលសំខាន់ៗដែលលោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយនោះគឺជាអ្នកខ្លះ។

គួររម្លឹកជូនថា បណ្តាសង្គម TikTok ធ្លាប់ត្រូវបានអាជ្ញាធរសន្តិសុខជាតិអាមេរិកសម្រេចហាមឃាត់ម្តងរួចហើយកាលពីចុងអាណត្តិរបស់អតីតប្រធានាធីបតី ចូ បៃឌិន តែក្រោយពេលដែលោក ដូណាល់ ត្រាំ បានឡើងកាន់ដំណែងភ្លាម គាត់ក៏បានធ្វើអន្តរាគមន៍ពិសេសមួយដោយអនុញ្ញាតឱ្យ TikTok អាចបន្តដំណើរការក្នុងរយៈពេល ៧៥ថ្ងៃបន្ថែមទៀត។ តាមគម្រោងគឺលោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់ឱ្យអាមេរិកមានសិទ្ធគ្រប់គ្រងលើបណ្តាញសង្គម TikTok ៥០% ដើម្បីឱ្យអាមេរិកអាចរក្សាសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋខ្លួនបាន ឬបើមិនដូចនេះទេ​ លោកក៏នឹងបន្តអនុវត្តច្បាប់ហាមឃាត់ TikTok តាមអាជ្ញាធរអាមេរិកដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: