ពលរដ្ឋឥណ្ឌា ១៥នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍រត់ជាន់គ្នាពេលទៅចូលរួមពិធីបុណ្យ Hindu Festival
- BY
- Pheakdey
- January 29, 2025
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍តរត់ជាន់គ្នានៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៩ ខែមករា។ គ្រោះថ្នាក់បានកើតឡើងក្នុងទីក្រុង Prayagraj ជាទីកន្លែងដែលមានពលរដ្ឋឥណ្ឌាជាច្រើនពាន់នាក់មកជួបជុំគ្នាដើម្បីរៀបចំបុណ្យមួយតាមបែបសាសនាហិណ្ឌូ (Hindu Festival)។

ប្រភពខាងលើបានបន្តថា ក្រៅតែបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សមួយចំនួនទៀតត្រូវរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ការពិតអាជ្ញាធរបានរៀបចំកន្លែងសម្រាប់ឱ្យពលរដ្ឋអាចធ្វើការជួបជុំគ្នាបានដោយមានសុវត្ថិភាពរួចរាល់ហើយ តែជាក់ស្តែងអ្នកមកចូលរួមពិធីបុណ្យគឺមានចំនួនច្រើនលើសការកំណត់ ហើយពួកគេមិនបានធ្វើតាមការណែនាំរបស់អាជ្ញាធរឡើយ ដោយពួកបានគេព្យាយាមផ្លោះរបងចូលទៅកាន់ទីកន្លែងរៀបចំពិធី ទាំងដែរនៅក្នុងនោះមានមនុស្សច្រើនកកកុញរួចទៅហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






