អន្តរជាតិ

មនុស្ស ២២នាក់បានបាត់បង់ជីវិត និង ៤នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីដ៏រន្ធត់មួយនៅឥណ្ឌូណេស៊ី

BY
Pheakdey
January 24, 2025

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ២២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏គួរឱ្យរន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី ២៣ ខែមករា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Pekalongan នៃខេត្ត Central Java ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានផ្តាច់យកជីវិតពលរដ្ឋស្លូតត្រង់អស់ចំនួន ២២នាក់ហើយ ហេតុការណ៍អកុសលខាងលើនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈគេមិនបានរំពឹងខ្ពស់ថាអ្នកបាត់ខ្លួនទាំងអស់នោះអាចមានសំណាងនៅរស់មានជីវិតនោះទេ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ិបានបញ្ជាក់ថា ហេតុការណ៍បាក់ដីនេះក៏បានបំផ្លាញស្ពានអស់មួយកន្លែង ធ្វើឱ្យរថយន្តមួយគ្រឿងត្រូវក្រឡាប់ និងបំផ្លាញផ្ទះប្រជាពលរដ្ឋអស់មួយចំនួនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: