អន្តរជាតិ

ស្រ្តីចិនម្នាក់មានទម្លាប់ទៅធ្វើក្រចកតាមហាងជាប្រចាំ ស្រាប់តែឆ្លងមេរោគកើតឫសលើម្រាមដៃ

BY
Pheakdey
January 27, 2025

ចិន៖ ស្រ្តីជនជាតិម្នាក់បានកើតមានជំងឺដ៏ចម្លែងម្យ៉ាងដែលធ្វើឱ្យម្រាមដៃរបស់ត្រូវចុះសាច់ចេញមកដូចជាផ្កាខាត់ណាអីចឹង បន្ទាប់ពីរូបគាត់បានឆ្លងមេរោគក្នុងពេលទៅធ្វើក្រចក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅក្នុងថ្ងៃចន្ទ ទី២៧ ខែមករា។ ស្ត្រីដែលជាជនរងគ្រោះមានឈ្មោះថា Wang មានអាយុ ២២ឆ្នាំ ហើយរូបគាត់មានមានទម្លាប់ទៅធ្វើក្រចកនៅតាមហាងផ្សេងៗជាច្រើនឆ្នាំមកហើយ។

បើតាមក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ Jiangsu Provincial Hospital of Traditional Chinese Medicine ដែលស្ថិតនៅភាគខាងជើងទីក្រុងសៀងហៃ ប្រទេសចិនបានពន្យល់ថា​ ដុំសាច់ឬគេអាចថា “ឫស”​ ដែលបានកើតមាននៅលើដៃរបស់ស្រ្តីរងគ្រោះខាងលើគឺបានបង្កឡើងដោយសារមេរោគម្យ៉ាងឈ្មោះថា HPV (Human Papilloma Virus) ដែលជាទូទៅមេរោគប្រភេទនេះអាចបង្កការចម្លងតាមរយៈការរួមភេទ ឬការប្រើប្រាស់របស់មុតស្រួចរួមគ្នាជាមួយអ្នកមានមេរោគ។ យ៉ាងណាក្តី ចំពោះករណីរបស់កញ្ញា Wang ដែលមិនធ្លាប់មានប្រវត្តិមានដៃគូសេ្នហានោះ គឺគេអាចសន្និដ្ឋានបានថា គាត់បានឆ្លងមេរោគ​ HPV ពីហាងធ្វើក្រចក ដ្បិតរូបគាត់ជាមនុស្សដែលមានទម្លាប់ទៅធ្វើក្រចកជាប្រចាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

 

Share This Post: