អន្តរជាតិ

ថៃណែនាំឱ្យពលរដ្ឋធ្វើការងារតាមប្រព័ន្ធ Online ជាបណ្តោះអាសន្នសិន ព្រោះតែបញ្ហាខ្យល់កខ្វក់

BY
Pheakdey
January 25, 2025

ថៃ៖ អាជ្ញាធរថៃបានប្រកាសដាក់ចេញវិធានបន្ទាន់មួយចំនួនដើម្បីឆ្លើយតបនឹងបញ្ហាខ្យល់កខ្វក់នៅក្នុងទីក្រុងបាងកក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថៃសៅរ៍ ទី២៥ ខែមករា។ ការសម្រេចដាក់ចេញវិធានបន្ទាន់នេះគឺត្រូវបានធ្វើឡើងក្រោយកម្រិតកំហាប់ភាគល្អិតនិចលនៅក្នុងបរិកាយបានបន្តកើតមានកាន់តែធ្ងន់ធ្ងរឡើង និងបន្តរាលដាលទៅកាន់ទីតាំងកាន់តែច្រើនកន្លែងជាងមុនផងដែរ។ 

ប្រភពខាងបានបន្តថា វិធានការដែលអាជ្ញាថរថៃបានសម្រេចដាក់ចេញនៅក្នុងថ្ងៃនេះរួមមាន ស្នើឱ្យក្រុមហ៊ុនឯកជនអនុញ្ញាតឱ្យក្រុមបុគ្គលិករបស់ពួកគេធ្វើការងារតាមប្រព័ន្ធ Online ជាបណ្តោះអាសន្នសិន និងអនុញ្ញាតឱ្យពលរដ្ឋអាចជិះរថយន្តក្រុងដើរដោយថាមពលអគ្គិសនីឬរថយន្តភ្លើងដោយមិនគិតថ្លៃ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នា ខណៈវិធានការនេះនឹងអាចជួយកាត់បន្ថយការបំពុលបរិយាកាសបន្ថែមទៀតតាមរយៈផ្សែងដែលត្រូវភាយចេញពីរថយន្តឬម៉ូតូរបស់ពលរដ្ឋម្នាក់។ សូមរម្លឹកជូនថា កាលពីថ្ងៃម្សិលមិញអាជ្ញាធរថៃក៏បានប្រកាសបិទសាសារៀនអស់ជាង ២៥០កន្លែងដែរ ព្រោះតែបញ្ហាខ្យល់កខ្វក់នេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: