- Pheakdey
- អន្តរជាតិ
ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានសម្រេចបិទសាលារៀនជាច្រើនជាបន្ទាន់ដោយសារតែឥទ្ធិពលរបស់ព្យុះស៊ីក្លូន Fengal នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយឥទ្ធិពលព្យុះស៊ីក្លូន Fengal នៅពេលនេះគឺរដ្ឋ Tamil Nadu ដែលស្ថិតតំបន់ប៉ែកខាងត្បូង នៃប្រទេសឥណ្ឌា។ បើយោងតាមអាជ្ញាធរឧតុនិយមឥណ្ឌាបានបញ្ជាក់ថា ព្យុះស៊ីក្លូន Fengal នឹងបោកបក់កាត់ទីក្រុងនិងទីប្រជុំជនសំខាន់ៗជាច្រើននៅក្នុងរដ្ឋ Tamil Nadu ក្នុងល្បឿនជាមធ្យមចន្លោះពី ៧០ទៅ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈឥទ្ធិពលរបស់ព្យុះនឹងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបណ្តាលឱ្យមានបញ្ហាបាក់ដីនៅតាមតំបន់មួយចំនួនផងដែរ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខការប្រឈមនឹងគ្រោះធម្មជាតិមួយនេះ អាជ្ញាធរបានសម្រេចធ្វើការជម្លៀសពលរដ្ឋប្រមាណជាជាង ៤០០នាក់ហើយ ខណៈគិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍បង្ហាញថា មានអ្នករងរបួសធ្ងន់ធ្ងរនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
November 30, 2024 - អន្តរជាតិ
ហុងកុង៖ សហគ្រិនលុយគ្រីបតូវ័យក្មេងមួយរូបបានបំពេញនូវការសន្យារបស់ខ្លួនក្នុងញ៉ាំចេញមួយផ្លែ ដែលមានតម្លៃរហូតដល់ ៦,២លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា។ សហគ្រិនរូបិយប័ណ្ណឌីជីថលរូបនេះមានឈ្មោះថា Justin Sun ជាពលរដ្ឋហុងកុង មានអាយុ ៣៤ឆ្នាំ ខណៈរូបគាត់ត្រូវបានគេព្យាករណ៍ថា មានព្រទ្យសម្បត្តិសរុបប្រមាណជាជាង ១,៤ពាន់លានដុល្លារ។ គួររម្លឹកជូនថា ចេកមួយផ្លែដែលមានតម្លៃរហូតដល់ជាង ៦លានដុល្លារនោះ មិនមែនជាផ្លែចេញធម្មតាឡើយ ពោលវាគឺជាចេកដែលត្រូវបានគេយករៀបចំដាក់លក់ក្នុងទម្រង់ជាដេញថ្លៃនៅក្នុងកម្មវិធីតាំងពិព័រណ៍បែបសិល្បៈដ៏ធំមួយរៀបចំឡើងដោយក្រុមហ៊ុន Sotheby នៅក្នុងទីក្រុងញូវយ៉កកាលពីសប្តាហ៍មុននេះ។ បើតាមលោក Justin Sun បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ឈ្នះការដេញថ្លៃក្លាយជាម្ចាស់កម្មសិទ្ធចេកគឺជាមោទកភាពមួយ ហើយការញ៉ាំចេកដ៏ថ្លៃនេះនៅក្នុងសន្និសីទសារព័ត៌មានដ៏ធំគឺជាប្រវត្តិសាស្រ្តការងារសិល្បៈដ៏អស្ចារ្យមួយផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
November 30, 2024 - អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា។ ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងនៅក្នុងតំបន់ភាគខាងត្បូងថៃនៅពេលនេះ គឺជាទំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់ជំនន់ទឹកភ្លៀងក៏បានបង្កផលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលចំពោះពលរដ្ឋចំនួន ៥៥៣,៩២១នាក់ផងដែរ ខណៈនៅក្នុងចំណោមអ្នករងផលប៉ះពាល់ទាំងអស់នោះ មានពលរដ្ឋជាង ១៣,០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន។ ប្រភពខាងលើបានបន្តថា ផលប៉ះពាល់ផ្សេងៗដែលបង្កឡើងដោយជំនន់ទឹកភ្លៀងអាចបន្តកើតមានច្រើនបន្ថែមទៀត ដ្បិតគិតត្រឹមពេលនេះបញ្ហាព្យុះភ្លៀងនៅក្នុងតំបន់កើតហេតុហាក់មិនទាន់ថយចុះឥទ្ធិពលនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 30, 2024 - អន្តរជាតិ
ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានទាញសញ្ញាព្រមានពីគ្រោះថ្នាក់បង្កឡើងដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈមួយទសវត្សចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា។ តំបន់ដែលកំពុងរងគ្រោះដោយបញ្ហាទឹកជំនន់នៅពេលនេះគឺ រដ្ឋ Kelantan ដែលស្ថិតនៅក្នុងតំបន់ Peninsular ភាគខាងជើង នៃប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ទឹកជំនន់បានបង្ខំឱ្យពលរដ្ឋម៉ាឡេស៊ីចំនួន ៦៣,២១៩នាក់ហើយ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ននិងស្ថិតនៅក្រោមការជួយទំនុកបម្រុងពីសំណាក់អាជ្ញាធរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថាមានមានជនរងគ្រោះធ្ងន់ធ្ងររហូតត្រូវស្លាប់បាត់បង់ជីវិតនោះទេ។ សូមរម្លឹកជូនថា កាលពីឆ្នាំ ២០១៤ កន្លងទៅ ពោលគឺកាលពី ១០មុន ម៉ាឡេស៊ីធ្លាប់ជួបប្រទះនឹងបញ្ហាទឹកជំនន់ធ្ងន់ធ្ងរម្តងដែរ ដោយពេលនោះមានមនុស្សរហូតដល់ជាង ២០០,០០០នាក់ ដែលបានធ្វើការជម្លៀសខ្លួនទាំងបង្ខំ៕ អត្ថបទ៖ ភក្តី
November 29, 2024 - អន្តរជាតិ
ឥណ្ឌូណេស៊ី៖ មនុស្សជាច្រើននាក់បានស្លាប់បាត់បង់ជីវិតនិងរងរបួសនៅក្នុងហេតុការណ៍បាក់ដីនៅឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី ២៨ ខែវិច្ឆិកា។ តំបន់ដែលជាកន្លែងកំពុងប្រឈមនឹងបញ្ហាធម្មជាតិប្រកបដោយគ្រោះថ្នាក់ខ្ពស់បំផុតនេះ គឺខេត្ត North Sumatra ដែលជាដែនដីកោះដ៏ធំមួយ ស្ថិតនៅប៉ែកខាងជើង នៃប្រទេសឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា គិតត្រឹមពេលនេះគេបានរកឃើញសាកសពប្រជាពលរដ្ឋចំនួន ២៧នាក់ហើយ ដែលបានស្លាប់ដោយសារតែត្រូវកប់ជាប់នៅក្រោមបំណាក់ដី ខណៈពលរដ្ឋជាង ២០នាក់ផ្សេងទៀតបានរងរបួសនិងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើបានបន្តថា បញ្ហាបាក់ដីនេះបានកើតឡើងក្រោយខេត្ត North Sumatra បានទទួលរងសម្ពាធទឹកភ្លៀងធ្លាក់ក្នុងកម្រិតដ៏ច្រើននិងជាច្រើនជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថៃចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 29, 2024 - អន្តរជាតិ
ចិន៖ ខណៈដែលអាកាសធាតុបានបន្តចុះត្រជាក់កាន់តែខ្លាំងនិងអមជាមួយព្រិលធ្លាក់យ៉ាងច្រើនផងនោះ អាជ្ញាធរចិនបានសម្រេចដាក់ចេញវិធានការមួយចំនួនដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី ២៨ ខែវិច្ឆិកា។ វិធានការដែលអាជ្ញាធរចិនបានចាក់ចេញជាបន្ទាន់នោះរួមមាន ទាញសញ្ញាអាសន្នកម្រិតទី ៤ នៅតាមទីតាំងមួយចំនួន ខណៈទីតាំងខ្លះត្រូវទាញសញ្ញាអាសន្នរហូតដល់កម្រិតទី ១ ឬកម្រិតក្រហម ដែលជាកម្រិតខ្ពស់បំផុតផងដែរ។ ប្រភពខាងលើបានបន្តថា បញ្ហាអាកាសធាតុដែលប្រទេសចិនកំពុងប្រឈមនៅពេលនេះគឺបានកើតឡើងនៅតំបន់ភាគជើងប្រទេស មានដូចជាខេត្ត Heilongjiang ខេត្ត Jilin ខេត្ត Qinghai និងខេត្ត Gansu ជាដើម ដែលសីតុណ្ហភាពបានចុះដល់កម្រិតក្រោម ១០អង្សាសេ និងមានអមដោយព្រិលធ្លាក់យ៉ាងក្រាស់ផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញថា មានគ្រោះថ្នាក់ធ្ងន់ធ្ងរបានកើតឡើងចំពោះប្រជាពលរដ្ឋនោះទេ
November 29, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ការប្រឈមជាមួយនឹងការធ្លាក់ព្រឹលក្នុងកម្រិតដ៏ច្រើនមិនធ្លាប់មានរបស់ប្រទេសកូរ៉េខាងត្បូងបានឈានចូលដល់ថ្ងៃទី២ ហើយ នេះយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី ២៨ ខែវិច្ឆិកា។ គិតត្រឹមពេលនេះព្រឹលបានធ្លាក់ស្ទើរតែគ្រប់ទីកន្លែងក្នុងទីក្រុងសេអ៊ូលហើយ ខណៈតំបន់ដែលមានព្រឹលធ្លាក់ខ្លាំងជាងគេបំផុតនោះគឺមានព្រឹលធ្លាក់ក្នុងកម្ពស់រហូតដល់ ៤០សង់ទីម៉ែត្រឯណោះ។ នៅចំពោះមុខបញ្ហាអាកាសធាតុដ៏កម្រនេះ អាជ្ញាធរអាកាសចរណ៍កូរ៉េខាងត្បូងបានសម្រេចលុបចោលជើងហោះហើរអស់ចំនួន ១៤០ជើង និងជាច្រើនជើងផ្សេងទៀតត្រូវបានពន្យាពេលផងដែរ។ ចំពោះគ្រោះថ្នាក់ដែលបានកើតឡើងទៅលើប្រជាពលរដ្ឋវិញគឺគិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះព្រឹលបណ្តាលឱ្យមានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិត និង១១នាក់បានរងរបួសផងដែរ។ គួររម្លឹកជូនថា ព្យុះព្រឹលដែលកូរ៉េខាងត្បូងកំពុងជួបប្រទះនៅពេលនេះគឺជាព្យុះព្រឹលដ៏ខ្លាំងបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេ បើគិតចាប់តាំងពីឆ្នាំ ១៩០៧ មក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
November 29, 2024 - អន្តរជាតិ
ស្រីលង្កា៖ ប្រទេសស្រីលង្កាកំពុងតែប្រឈមនឹងការវាយប្រហារដោយខ្យល់ព្យុះក្នុងកម្រិតដ៏គ្រោះថ្នាក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា។ ព្យុះដែលកំពុងបង្កគ្រោះថ្នាក់នៅក្នុងប្រទេសស្រីលង្កានៅពេលនេះគឺជាប្រភេទព្យុះស៊ីក្លូន ដែលបានបោកបក់មកពីតំបន់ភាគខាងត្បូង នៃប្រទេសឥណ្ឌា។ បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កាបានបញ្ជាក់ថា ឥទ្ធិពលរបស់ព្យុះខាងលើបានកំពុងតែបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងបង្កទៅជាទឹកជំនន់នៅតាមតំបន់សំខាន់ៗជាច្រើនផងដែរ ខណៈផ្លូវថ្នល់មួយចំនួនត្រូវបានកាត់ផ្តាច់មិនអាចដំណើរការបាន។ ចំពោះគ្រោះថ្នាក់ទៅលើប្រជាពលរដ្ឋវិញគឺតិតត្រឹមពេលនេះ មានពលរដ្ឋស្រីលង្កាចំនួន ៨នាក់ ក្នុងនោះមានក្មេងៗចំនួន ៦នាក់ផងដែរ កំពុងតែបាត់ខ្លួន ដោយពួកគេបានហូរទៅតាមកម្លាំងទឹកជំនន់ ខណៈគេមិនសង្ឃឹមខ្ពស់ថា ពួកគេអាចមានសំណាងនៅរស់មានជីវិតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 28, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ទីក្រុងសេអ៊ូ ដែលជារដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងបានប្រឈមនឹងបញ្ហាធ្លាក់ព្រិលយ៉ាងខ្លាំង ពោលគឺក្នុងកម្រិតដ៏ច្រើនមិនធ្លាប់មាននោះទេនៅក្នុងរយៈពេលជាងមួយសតវត្សចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី ២៧ ខែវិច្ឆិកា។ គួរកត់សម្គាល់ថា ព្រិលដែលបានធ្លាក់នៅប៉ែកខាងជើងទីក្រុងសេអ៊ូលកាលពីយប់កន្លងទៅនេះមានកម្ពស់រហូតដល់ ១៨សង់ទីម៉ែត្រ។ បើតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានបញ្ជាក់ថា ជាមួយនឹងកម្ពស់ ១៨សង់ទីម៉ែត្រនេះ វាគឺជាការធ្លាក់ព្រិលក្នុងកម្រិតខ្ពស់បំផុតបំបែកកំណត់ត្រាកាលពីឆ្នាំ ១៩០៧ កន្លងទៅ ពោលគឺបានកើតឡើងតាំងពីជាង ១០០ឆ្នាំមុន។ ប្រភពខាងលើនេះបានបន្តថា នៅចំពោះមុខការធ្លាក់ព្រិលក្នុងកម្រិតដ៏ខ្ពស់នេះ អាជ្ញាធរអាកាសចរណ៍កូរ៉េខាងត្បូងបានសម្រេចពន្យាពេលជើងហោះហើរជាង ២០០ជើង ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ ខណៈគិតត្រឹមពេលនេះពុំមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ផ្សេងៗដែលបានកើតឡើងចំពោះប្រជាពលរដ្ឋនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 28, 2024 - អន្តរជាតិ
អាមេរិក៖ យោងតាមការវិភាគរបស់ក្រុមសេដ្ឋវិទូនៅលើពិភពលោក ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា បានឱ្យដឹងថា ទំនិញមួយចំនួននៅក្នុងទីផ្សារសហរដ្ឋអាមេរិកនឹងត្រូវឡើងថ្លៃប្រសិនបើលោក ដូណាល់ ត្រាំ អនុវត្តផែនការដំឡើងថ្លៃពន្ធលើផលិតផលនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិចស៊ិច ដូចអ្វីដែលគាត់បានប្រកាសមែននោះ។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានចេញមកធ្វើការសន្យាជាសាធារណៈថា លោកនឹងដំឡើងពន្ធនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិចស៊ិច រហូតដល់ ២៥% ក្រោយពេលដែលលោកបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ។ ប្រភពខាងលើបានបន្តថា មុនទំនិញដែលអាចប្រឈមនឹងការឡើងថ្លៃនោះមានរាប់ចាប់តាំងពីផលិតផលសាច់ ផ្លែឈើ រហូតដល់គ្រឿងស្រវឹង ដូចជាសាច់ជ្រូក សាច់គោ ផ្លែប៊ឺរ ផ្លែស្ត្របឺរីនិងផ្លែឈើស្រស់មួយចំនួនទៀត ស្រាវីស្គី ស្រាបៀរ
November 27, 2024









