- Pheakdey
- អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា។ គិតត្រឹមពេលនេះគ្រោះថ្នាក់ដែលបានបង្កឡើងដោយអគ្គីភ័យទ្រង់ទ្រាយធំមួយនេះហាក់មិនទាន់ថយចុះទាល់តែសោះ បើទោះជាភ្លើងបានចាប់ផ្តើមឆេះអស់រយៈពេល ៣ថ្ងៃមកហើយក្តី។ បើតាមអាជ្ញាធរអាមេរិកបានឱ្យដឹងថា ទំហំព្រៃដែលត្រូវបានឆេះបំផ្លាញបានកើនឡើងពីទំហំ ១,១៨២ហិចតាកាលពីថ្ងៃម្សិលមិញ មកដល់ទំហំ ៤,៨៥៦ ហិចតាហើយដោយគិតត្រឹមពេលចុះផ្សាយនេះ។ ដោយចំឡែកចំពោះតួលេខពលរដ្ឋដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ននោះក៏មានការកើនឡើងផងដែរ ពោលគឺបានកើនឡើងពីចំនួន ៣០,០០០នាក់កាលពីថ្ងៃម្សិលមិញ មកដល់ចំនួនជាង ១០០,០០០នាក់ដោយគិតត្រឹមថ្ងៃទី ៩ ខែមករានេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
January 9, 2025 - អន្តរជាតិ
វៀតណាម៖ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរវៀតណាមបានប្រកាសផ្តល់ប្រាក់រង្វាន់យ៉ាងច្រើនទៅកាន់ប្រជាពលរដ្ឋរូបណា ដែលបានរាយការណ៍អំពីករណីមានអ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍នៅលើដងផ្លូវ ដូចជាការបើកបរក្នុងពេលមានភ្លើងក្រហម ឬប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរជាដើម។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៨ ខែមករា បានបញ្ជាក់ថា ប្រាក់រង្វាន់ដែលអាជ្ញាធរវៀតណាមនឹងផ្តល់ជូននោះគឺមានចំនួន ៥លានដុង ឬស្មើនឹង ១៩៦ ដុល្លារ។ ប្រភពខាងលើបានបន្តថា ចំពោះវិធីសាស្រ្តក្នុងការរាយការណ៍អំពីករណីបទល្មើសចរាចរណ៍ខាងលើនេះគឺពលរដ្ឋត្រូវប្រើប្រាស់ទូរស័ព្ទឬកាមេរ៉ាផ្សេងៗដើម្បីថតឱ្យជាប់សកម្មភាពបទល្មើសទាំងនោះសម្រាប់ទុកជាភស្តុតាង ខណៈអាជ្ញាធរនឹងរក្សាការសម្ងាត់ចំពោះអ្នកដែលបានរាយការណ៍ផងដែរ ដើម្បីរក្សាសុវត្ថិភាពជូនពួកគេ។ សូមបញ្ជាក់ជូនថា នៅដើមឆ្នាំ ២០២៥ នេះអាជ្ញាធរវៀតណាមបានប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍យ៉ាងខ្លាំង ដោយអាជ្ញាធរបានសម្រេចដំឡើងថ្លៃផាកពិន័យចំពោះម៉ូតូដែលបានបើកពេលមានភ្លើងក្រហមរហូតដល់ ៦លានដុង (២៣៦ដុល្លារ) ខណៈរថយន្តដែលបើកបរពេលមានភ្លើងក្រហមត្រូវពិន័យរហូតដល់ ២០លានដុង (៧៨៧ដុល្លារ)៕ អត្ថបទ៖
January 8, 2025 - អន្តរជាតិ
សហរដ្ឋអាមេរិក៖ ផ្នែកជាច្រើននៅក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កំពុងរងការការគំរាមគំហែងយ៉ាងខ្លាំងពីបញ្ហាភ្លើងឆេះព្រៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី៨ ខែមករា។ គិតត្រឹមពេលនេះបញ្ហាភ្លើងព្រៃដែលបានផ្តើមកើតមានតាំងតែពីថ្ងៃម្សិលមិញ បានឆេះបំផ្លាញព្រៃអស់ប្រមាណជា ១,១៨២ហិចតាហើយ។ បើតាមអាជ្ញាធរអាមេរិកបានឱ្យដឹងថា ដើម្បីរក្សាសុវត្ថិភាពប្រជាពលរដ្ឋអាជ្ញាធរបានសម្រេចធ្វើការជម្លៀសពលរដ្ឋជាង ៣០,០០០នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិន ខណៈពលរដ្ឋជាង ២៥,០០០ផ្សេងទៀតកំពុងរងផលប៉ះពាល់ដោយប្រយោលផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
January 8, 2025 - អន្តរជាតិ
ចិន៖ តួលេខអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីតំបន់ជើងភ្នំហិម៉ាឡៃបានកើនឡើងដល់ចំនួន ១២៦នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី៨ ខែមករា។ ចំពោះតួលេខអ្នករងរបួសវិញ គឺគិតត្រឹមពេលនេះមានចំនួន ១៨៨នាក់ ហើយនៅក្នុងនោះគឺមានមួយចំនួនបានរងរបួសធ្ងន់ធ្ងរផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះក៏បានជួយសង្គ្រោះពលរដ្ឋ ដែលជាប់នៅក្រោមគំនរបាក់បែកបានចំនួន ៤០០នាក់ ខណៈមានពលរដ្ឋចំនួន ៣០,០០០នាក់ត្រូវបង្ខំចិត្តផ្លាស់ប្តូរទីលំនៅផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃអង្គារ ទី៧ ខែមករា ម្សិលមិញនេះ តំបន់ទីបេ នៃប្រទេសចិន ដែលមានចម្ងាយប្រមាណជា ៨០គីឡូម៉ែត្រពីភាគខាងជើងនៃភ្នំ Everest បានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ ខណៈការរញ្ជួយក៏បានរាលដាលដល់ប្រទេសមួយចំនួននៅក្បែរតំបន់នោះផងដែរ ដូចជាប្រទេសនេប៉ាល់ ប៊ូតង់
January 8, 2025 - អន្តរជាតិ
តៃវ៉ាន់៖ នាយកដ្ឋានផ្សេងៗរបស់រដ្ឋាភិបាលតៃវ៉ាន់បានទទួលរងការវាយប្រហារតាមអ៊ឺនធឺណិតពីសំណាក់កងកម្លាំងអ៊ីនធឺណិតចិនចំនួន ២,៤លានដងក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័៍ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៦ ខែមករា។ សូមបញ្ជាក់ថា តួលេខនៃការវាយប្រហារចំនួន ២,៤លានដងក្នុងមួយថ្ងៃខាងលើនេះ គឺជាតួលេខគិតជាមធ្យម ដែលបានមកពីការចែកចំនួននៃការវាយប្រហារសរុបពេញមួយឆ្នាំនៅក្នុងឆ្នាំ២០២៤ កន្លងទៅ។ បើតាមការិយាល័យសន្តិសុខជាតិតៃវ៉ាន់បានបញ្ជាក់ថា តាមរយៈតួលេខនៃការប្រហារតាមអ៊ីនធឺណិតចំនួន ២,៤ដងក្នុងមួយថ្ងៃនេះ គឺមានន័យថា ចិនបានបន្ថែមការវាយប្រហារតាមអ៊ីនធឺណិតមកលើប្រព័ន្ធរដ្ឋបាលតៃវ៉ាន់ទ្វេរដង បើធៀបទៅនឹងឆ្នាំកន្លងទៅ ដ្បិតកាលពីឆ្នាំ ២០២៣ ចំនួននៃការវាយប្រហារតាមអ៊ីនធឺណិតគិតជាមធ្យមប្រចាំថ្ងៃគឺមានចំនួនត្រឹមតែ ១,២លានដងតែប៉ុណ្ណោះ។ យ៉ាងណាក្តី ប្រភពខាងលើមិនបានបញ្ជាក់ទេថា ការវាយប្រហារតាមអ៊ីនធឺណិតពីសំណាក់កងកម្លាំងចិននេះ បានជួយឱ្យចិនទទួលបានផលប្រយោជន៍អ្វីខ្លះ ឬបានបង្កផលប៉ះពាល់អ្វីខ្លះចំពោះប្រព័ន្ធរដ្ឋាភិបាលតៃវ៉ាន់នោះទេ ដោយអាជ្ញាធរតៃវ៉ាន់បានអះអាងត្រឹមថា តៃវ៉ាន់មានប្រព័ន្ធការពារសុវត្ថិភាពអ៊ីនធឺណិតយ៉ាងរឹងមាំសម្រាប់រារាំងការវាយប្រហាររបស់ចិន៕ អត្ថបទ៖ ភក្តី
January 6, 2025 - អន្តរជាតិ
ជប៉ុន៖ ត្រីធូណាគឺជាអាហារដ៏ពេញនិយមមួយប្រភេទនៅក្នុងប្រទេសជប៉ុន ហើយតាមធម្មតានៅក្នុងទីផ្សារនៃប្រទេសជប៉ុន ត្រីទឹកប្រៃដែលគេអាចហាន់យកសាច់វាមកទទួលទានទាំងស្រស់ដោយមិនចាំបាច់ចម្អិននេះ ត្រូវបានគេដាក់ក្នុងតម្លៃចន្លោះពីខ្ទង់ ៤០ដុល្លារ រហូតដល់ ១៩០ដុល្លារក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមគុណភាពនិងប្រភេទផ្សេងៗគ្នារបស់ត្រី។ យ៉ាងណាក្តី យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃចន្ទ ទី៦ ខែមករាបានឱ្យដឹងថា មានត្រីធូណាមួយក្បាលត្រូវបានដាក់លក់នៅជប៉ុនក្នុងតម្លៃរហូតដល់ជាង ១,៣លានដុល្លារឯណោះ។ ត្រីធូណាដែលមានតម្លៃជាង ១លានដុល្លារនេះ មានទម្ងន់ ២៧៦គីឡូក្រាម និងមានទំហំធំប៉ុនម៉ូតូមួយគ្រឿង ហើយត្រីធូណាមួយក្បាលនេះត្រូវបានគេចាត់ទុកជាប្រភេទត្រីកម្រ ដ្បិតវាមានទំហំធំខ្លាំង បើធៀបទៅនឹងប្រភេទត្រីធូណាដែលគេទិញយកមកញ៉ាំជាទូទៅ។ ប្រភពខាងលើបានបន្តថា ដោយសារត្រីធូណាមួយក្បាលនេះគឺជាប្រភេទត្រីកម្រ ដូចនេះគេបានរៀបចំពិធីដេញថ្លៃដ៏ធំមួយ ដែលមានការចូលរួមដេញថ្លៃពីសំណាក់ភោជនីយដ្ឋានធំៗជាច្រើននៅក្នុងប្រទេសជប៉ុន ខណៈម្ចាស់ត្រីធូណាខាងលើនេះគឺក្រុមហ៊ុន Onodera Group ដែលមានភោជនីយដ្ឋានល្បីៗជាច្រើននៅទូទាំងប្រទេសជប៉ុន ដូចជាភោជនីយដ្ឋាន Ginza
January 6, 2025 - អន្តរជាតិ
អាមេរិក៖ ពលរដ្ឋអាមេរិកប្រមាណជា ៦០លាននាក់ រស់នៅក្នុងរដ្ឋចំនួន ៣០ផ្សេងគ្នាកំពុងរងឥទ្ធិពលអាក្រក់យ៉ាងខ្លាំងពីព្យុះរដូវរងាដ៏កម្រមួយ ឬជាទូទៅតែងហៅព្យុះនេះថា “ព្យុះព្រិលទឹកកក” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងព្រឹកថ្ងៃចន្ទ ទី៦ ខែមករា។ គួរបញ្ជាក់ជូនថា “ព្យុះព្រិលទឹកកក” គឺជាស្ថានភាពបរិយាកាស ដែលសីតុណ្ហភាពបានចុះត្រជាក់ខ្លាំង និងអមដោយមានការធ្លាក់ព្រិលក្នុងបរិមាណយ៉ាងច្រើនផងដែរ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ព្រុះព្រិលទឹកកកដែលដែលអាមេរិកកំពុងប្រឈមនៅដើមឆ្នាំ២០២៥នេះ គឺជាព្យុះព្រិលទឹកកដែលបានកើតឡើងក្នុងកម្រិតដ៏ធ្ងន់ធ្ងរបំផុតមួយ បើគិតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ នៅចំពោះមុខការប្រឈមនឹងបញ្ហាអាកាសធាតុដ៏គ្រោះថ្នាក់នេះ រដ្ឋចំនួន ៧ មានដូចជា រដ្ឋ Kentucky, រដ្ឋ Virginia, រដ្ឋ West Virginia, រដ្ឋ Arkansas, រដ្ឋ
January 6, 2025 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះផ្សារមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងល្ងាចថ្ងៃសៅរ៍ ទី៤ ខែមករា។ ផ្សារដែលជាកន្លែងកើតហេតុខាងកើនេះ គឺជាផ្សារលក់បន្ថែ មានទីតាំងស្ថិតនៅក្នុងក្រុង Zhangjiakou ខេត្ត Hebei ភាគខាងត្បូងនៃប្រទេសចិន។ បើតាមអាជ្ញាធរចិនបានឱ្យដឹងបន្ថែមថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ គិតត្រឹមពេលនេះគេនៅមិនទាន់បានរកឃើញមូលហេតុច្បាស់លាស់ ដែលបណ្តាលឱ្យមានអគ្គីភ័យត្រូវឆាបឆេះទ្រង់ទ្រាយធំដូចនេះនៅឡើយទេ ខណៈប៉ូលិសមូលដ្ឋានកំពុងបើកការស៊ើបអង្កេតជាបន្ទាន់មួយ ដើម្បីស្វែងរកអ្នកត្រូវទទួលខុសត្រូវក្នុងករណីនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
January 4, 2025 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានប្រកាសកាត់បន្ថយជើងហោះហើររបស់ខ្លួនប្រហែល ១,៩០០ជើង ដើម្បីអាចមានពេលវេលាច្រើនផ្តោតលើការត្រួតពិនិត្យបញ្ហាសុវត្ថិភាពប្រតិបត្តិការ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៤ ខែមករា។ តាមគម្រោងការកាត់បន្ថយជើងហោះហើរនេះនឹងត្រូវបន្តធ្វើឡើងរហូតដល់ខែមីនា ឆ្នាំ២០២៥ និងអនុវត្តទាំងជើងហោះហើរក្នុងស្រុកនិងអន្តរជាតិផងដែរ។ បើតាមលោក Song Kyung-hoon ប្រធានគ្រប់គ្រងក្រុមហ៊ុន Jeju Air បានឱ្យដឹងថា ការសម្រេចលុបចោលជើងហើរដ៏ច្រើននេះនឹងធ្វើឱ្យក្រុមហ៊ុនត្រូវខាតបង់ប្រាក់ចំណូលប្រមាណជា ២៦០ពាន់លានវ៉ុន (ជាង ១៧៧លានដុល្លារ) តែយ៉ាងណាក្តីក្រុមហ៊ុនត្រូវតែអនុវត្តតាមគម្រោងនេះដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងពេលធ្វើប្រតិបត្តិការណ៍ហោះហើរ ក៏ដូចជាបង្កើតទំនុកខ្ពស់ឡើងវិញពីសំណាក់ក្រុមអ្នកដំណើរផងដែរ។ គួររម្លឹកជូនថា កាលពីចុងសប្តាហ៍មុននេះ មានយន្តហោះដឹកអ្នកដំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air
January 4, 2025 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសពីគម្រោងលក់មីស៊ីល ដែលមានតម្លៃ ៣,៦ ពាន់លានដុល្លារឱ្យទៅប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៤ ខែមករា។ គិតត្រឹមពេលនេះការអនុម័តជាផ្លូវការក្នុងចំណោមសមាជិកសភាអាមេរិកត្រូវបានធ្វើឡើងរួចរាល់ហើយ ខណៈដំណើរការនៃការបញ្ជូនមីស៊ីលទៅកាន់ទឹកជប៉ុននឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងកញ្ចប់តម្លៃជាង ៣ពាន់លានដុល្លារនេះ នឹងមានរួមបញ្ចូលនូវប្រភេទមីស៊ីលសម្រាប់បាញ់នៅលើអាកាសប្រមាណជា ១,២០០គ្រាប់ និងសម្ភារៈយោធាសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងពេលបាញ់មីស៊ីលទាំងនេះមួយចំនួនផងដែរ។ គួរតក់សម្គាល់ថា ការសម្រចបញ្ជាទិញមីស៊ីលក្នុងតម្លៃដ៏ខ្ពស់របស់ប្រទេសជប៉ុននៅពេលនេះ បានកើតឡើងស្របពេលដែលចិនបានបង្ហាញឥទ្ធិពលយោធារបស់ខ្លួនកាន់ខ្លាំងឡើងៗនៅតំបន់ជម្លោះប៉ាស៊ីហ្វិក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
January 4, 2025









