តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីតំបន់នៅទីបេ ប្រទេសចិន កើនឡើងដល់ ១២៦នាក់ និង ១៨៨នាក់បានរងរបួស
- BY
- Pheakdey
- January 8, 2025
ចិន៖ តួលេខអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីតំបន់ជើងភ្នំហិម៉ាឡៃបានកើនឡើងដល់ចំនួន ១២៦នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី៨ ខែមករា។ ចំពោះតួលេខអ្នករងរបួសវិញ គឺគិតត្រឹមពេលនេះមានចំនួន ១៨៨នាក់ ហើយនៅក្នុងនោះគឺមានមួយចំនួនបានរងរបួសធ្ងន់ធ្ងរផងដែរ។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះក៏បានជួយសង្គ្រោះពលរដ្ឋ ដែលជាប់នៅក្រោមគំនរបាក់បែកបានចំនួន ៤០០នាក់ ខណៈមានពលរដ្ឋចំនួន ៣០,០០០នាក់ត្រូវបង្ខំចិត្តផ្លាស់ប្តូរទីលំនៅផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃអង្គារ ទី៧ ខែមករា ម្សិលមិញនេះ តំបន់ទីបេ នៃប្រទេសចិន ដែលមានចម្ងាយប្រមាណជា ៨០គីឡូម៉ែត្រពីភាគខាងជើងនៃភ្នំ Everest បានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ ខណៈការរញ្ជួយក៏បានរាលដាលដល់ប្រទេសមួយចំនួននៅក្បែរតំបន់នោះផងដែរ ដូចជាប្រទេសនេប៉ាល់ ប៊ូតង់ និងឥណ្ឌា៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






