អន្តរជាតិ

ហេតុការណ៍ភ្លើងឆេះព្រៃនៅអាមេរិក បានបណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត និងជាង ១០០,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
January 9, 2025

អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៩​ ខែមករា។ គិតត្រឹមពេលនេះគ្រោះថ្នាក់ដែលបានបង្កឡើងដោយអគ្គីភ័យទ្រង់ទ្រាយធំមួយនេះហាក់មិនទាន់ថយចុះទាល់តែសោះ បើទោះជាភ្លើងបានចាប់ផ្តើមឆេះអស់រយៈពេល ៣ថ្ងៃមកហើយក្តី។

បើតាមអាជ្ញាធរអាមេរិកបានឱ្យដឹងថា ទំហំព្រៃដែលត្រូវបានឆេះបំផ្លាញបានកើនឡើងពីទំហំ ១,‌១៨២ហិចតាកាលពីថ្ងៃម្សិលមិញ មកដល់ទំហំ ៤,៨៥៦ ហិចតាហើយដោយគិតត្រឹមពេលចុះផ្សាយនេះ។ ដោយចំឡែកចំពោះតួលេខពលរដ្ឋដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ននោះក៏មានការកើនឡើងផងដែរ ពោលគឺបានកើនឡើងពីចំនួន ៣០,០០០នាក់កាលពីថ្ងៃម្សិលមិញ មកដល់ចំនួនជាង ១០០,០០០នាក់ដោយគិតត្រឹមថ្ងៃទី ៩ ខែមករានេះ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: