មនុស្ស ៨នាក់បានបាត់បង់ជីវិត, ១៥នាក់រងរបួស ក្នុងហេតុការណ៍មានភ្លើងឆេះផ្សារមួយកន្លែងក្នុងប្រទេសចិន
- BY
- Pheakdey
- January 4, 2025
ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះផ្សារមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងល្ងាចថ្ងៃសៅរ៍ ទី៤ ខែមករា។ ផ្សារដែលជាកន្លែងកើតហេតុខាងកើនេះ គឺជាផ្សារលក់បន្ថែ មានទីតាំងស្ថិតនៅក្នុងក្រុង Zhangjiakou ខេត្ត Hebei ភាគខាងត្បូងនៃប្រទេសចិន។

បើតាមអាជ្ញាធរចិនបានឱ្យដឹងបន្ថែមថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ គិតត្រឹមពេលនេះគេនៅមិនទាន់បានរកឃើញមូលហេតុច្បាស់លាស់ ដែលបណ្តាលឱ្យមានអគ្គីភ័យត្រូវឆាបឆេះទ្រង់ទ្រាយធំដូចនេះនៅឡើយទេ ខណៈប៉ូលិសមូលដ្ឋានកំពុងបើកការស៊ើបអង្កេតជាបន្ទាន់មួយ ដើម្បីស្វែងរកអ្នកត្រូវទទួលខុសត្រូវក្នុងករណីនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






