- Pheakdey
- អន្តរជាតិ
ថៃ៖ អាជ្ញាធរក្រុងបាងកក ប្រទេសថៃ បានដាក់ចេញបទបញ្ជាដ៏តឹងរឹងមួយហាមឃាត់មិនឱ្យពលរដ្ឋដុតកាំជ្រួចនិងបង្ហោះគោមដោយដោយគ្មានការអនុញ្ញាតនោះទេនៅក្នុងថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ ដើម្បីបង្ការកុំឱ្យមានបញ្ហាភ្លើងឆេះទ្រង់ទ្រាយធំ ដូចជាឆេះផ្ទះឬទ្រព្យសម្បត្តិផ្សេងៗ និងទប់ស្កាត់គ្រោះមួយចំនួនដែលអាចកើតដោយយថាហេតុផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ពលរដ្ឋណាដែលធ្វើហ៊ានធ្វើសកម្មភាពបំពានបទបញ្ជានេះនឹងត្រូវរងនូវការពិន័យជាប្រាក់ចំនួន ៦០,០០០បាត (១,៧៦០ដុល្លារ) ឬជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។ យ៉ាងណាក្តី អាជ្ញាធរក្រុងបាងកកក៏បានរៀបចំកន្លែងសម្រាប់ឱ្យប្រជាពលរដ្ឋទៅលេងដុតកាំជ្រួចនិងបង្ហោះគោមបានផងដែរ ដោយនៅតាមទីតាំងទាំងនោះអាជ្ញាធនឹងរដាក់ពង្រាយក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ ដើម្បីត្រៀមធ្វើអន្តរាគមន៍ភ្លាមៗ ក្នុងករណីមានបញ្ហាណាមួយកើតឡើង។ ទីតាំងដែលមពលរដ្ឋអាចទៅលេងដុតកាំជ្រួចនិងបង្ហោះគោមនៅក្នុងយប់ថ្ងៃឆ្លងឆ្នាំបាននោះ គឺមានចំនួន ១៤ កន្លែង ដូចជា៖ ១-CentralWorld ២-One Bangkok ៣-Seacon Square ៤-Terminal 21 ៥-Iconsiam
December 28, 2024 - អន្តរជាតិ
អាមេរិក៖ លោក ដូណាល់ ត្រាំ ដែលគ្រោងនឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅដើមឆ្នាំ ២០២៥ បានស្នើឱ្យតុលាការកំពូលអាមេរិកផ្អាកនីតិវិធីនៃការបង្កើតច្បាប់ ពិសេសមួយ ដែលអាចឈានទៅហាមឃាត់កម្មវិធី TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៨ ខែធ្នូ។ យ៉ាងណាក្តី លទ្ធភាពនៃការរក្សាទុកកម្មវិធី TikTok នៅលើទឹកដីអាមេរិកបានឬអត់នោះ នៅមិនទាន់មានអ្នកណាអាចបញ្ជាក់បានទេនៅពេលនេះ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងរដ្ឋាភិបាលអាមេរិកជាមួយនិងក្រុមហ៊ុន TikTok បានកើតមានឡើងអស់រយៈពេលច្រើនឆ្នាំមកហើយ ដោយអាជ្ញាធរអាមេរិកបានចោទប្រកាន់ថា បណ្តាញសង្គម TikTok ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance បានលួចយកទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិកដើម្បីផ្តល់ឱ្យរដ្ឋាភិបាលចិន។ នៅចំពោះមុខបញ្ហានេះ អាមេរិកបានស្នើឱ្យក្រុមហ៊ុន ByteDance ត្រូវលក់ភាគហ៊ុនខ្លះឱ្យទៅអាមេរិកគ្រប់គ្រង ទើបអាមេរិកអាចរក្សាសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់បាន បើមិនដូចនោះទេអាមេរិកនឹងបង្កើតច្បាប់ពិសេសមួយ
December 28, 2024 - អន្តរជាតិ
ម៉ារ៉ុក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានទូកមួយគ្រឿងបានលិចក្នុងសមុទ្រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសុក្រ ទី២៧ ខែធ្នូ។ ហេតុការណ៍អកុសនេះបានកើតឡើងនៅក្នុងអំឡុងពេលដែលទូកកំពុងព្យាយាមធ្វើដំណើរចេញពីប្រទេសម៉ារ៉ុកឆ្ពោះទៅកាន់ប្រទេសអេស្ប៉ាញ ដែលជាការធ្វើដំណើរឆ្លងដែនដោយខុសច្បាប់មួយ។ ប្រភពខាងលើបានបន្តថា នៅក្នុងទូកមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ៨០នាក់ ហើយពួកគេគឺសុទ្ធជាពលរដ្ឋនៅតំបន់អាហ្វ្រិកខាងលិច ដែលមានបំណងចង់ទៅរស់នៅក្នុងប្រទេសអេស្ប៉ាញក្នុងនាមជាជនភៀសខ្លួន។ គួរកត់សម្គាល់ថា ហេតុការណ៍មានជនភៀសខ្លួនស្លាប់ក្នុងអំឡុងពេលកំពុងព្យាយាមឆ្លងដែនទៅកាន់ប្រទេសអេស្ប៉ាញបានកើតមានជាបន្តបន្ទាប់ ហើយនៅក្នុងឆ្នាំ ២០២៤នេះ ជនភៀសខ្លួន ដែលបានស្លាប់បាត់បង់ជីវិតសរុបមានប្រមាណជា ៥,០០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
December 28, 2024 - អន្តរជាតិ
ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនបានប្រកាសពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចំនួន ៧របស់សហរដ្ឋអាមេរិក ក្រោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន បានសម្រេចផ្តល់ជំនួយយោធាយ៉ាងច្រើនឱ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៧ ខែធ្នូ។ នៅក្នុងចំណោមក្រុមហ៊ុនទាំង ៧នោះ ក៏មានក្រុមហ៊ុនល្បីៗមួយចំនួនដូចជា ក្រុមហ៊ុន Raytheon និងក្រុមហ៊ុន Hudson Technologies Co ផងដែរ។ ប្រភពខាងលើបានបន្តថា ទណ្ឌកម្មរបស់អាជ្ញាធរចិនទៅកាន់ក្រុមហ៊ុនធំៗរបស់អាមេរិកទាំងអស់នេះនឹងត្រូវអនុវត្តក្នុងទម្រង់ដូចជា បង្កកព្រទ្យសម្បត្តិរបស់អគ្គនាយកនិងបុគ្គលសំខាន់ៗនៅក្នុងក្រុមហ៊ុននីមួយៗ ហាមឃាត់បុគ្គលទាំងនេះមិនឱ្យធ្វើដំណើរមកកាន់ប្រទេសចិន និងហាមក្រុមហ៊ុនដែលស្ថិតនៅក្នុងបញ្ជីទទួលទណ្ឌកម្មនេះមិនឱ្យលក់ផលិតផលផ្សេងៗរបស់ពួកគេនៅលើទឹកដីចិនជាដើម។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះអាមេរិកបានសម្រចផ្តល់ជំនួយយោធា ដែលមានតម្លៃ ៥៧១,៣លានដុល្លារបន្ថែមទៀតទៅកាន់កោះតៃវ៉ាន់ ដើម្បីទុកសម្រាប់ប្រើប្រាស់ទប់ទល់ទៅនឹងការគំរាមគំហែងរបស់យោធាចិន៕
December 27, 2024 - អន្តរជាតិ
ថៃ៖ ការទទួលផ្សព្វផ្សាយផលិតផលនៅលើបណ្តាញសង្គម បានក្លាយជារបៀបរកប្រាក់ចំណូលយ៉ាងមានសក្តានុពលមួយនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ យ៉ាងណាក្តីក៏មានករណីអ្នកទទួលផ្សព្វផ្សាយមួយចំនួនបានរងគ្រោះថ្នាក់ពីផលិតផល ដែលពួកគេធ្វើការផ្សព្វផ្សាយនោះផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឱ្យដឹងថាតារាប្រព័ន្ធផ្សព្វផ្សាយសង្គម Thanakarn ដែលមានអាជីពជាងអ្នកលក់ផ្កា និង ជាតារាប្រព័ន្ធផ្សព្វផ្សាយសង្គម បានបាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ទី ២៦ ធ្នូ ២០២៤ កន្លងនេះ នៅក្នុងខេត្ត Chanthaburi ប្រទេសថៃ ក្រោយរូបគាត់បានផលិតវីដេអូ ដោយព្យាយាមផឹកស្រាមួយដបឱ្យអស់យ៉ាងឆាប់រហ័សបំផុត។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារផឹកស្រាយ៉ាងលឿនដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់គាត់នោះមានឈ្មោះថា Thanakarn Kanthee អាយុ ២១ឆ្នាំ។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះលោក Thanakarn Kanthee បានភ្នាល់ផឹកស្រាវីស្គីមួយដបចំណុះ ៣៥០ មីល្លីលីត្រជាថ្នូរនឹងលុយ ៣
December 27, 2024 - អន្តរជាតិ
ចិន៖ ប្រទេសចិនបានប្រកាសពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបង្អស់នៅលើពិភពលោក នេះ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ។ តាមកម្រោងគឺទំនប់វារីអគ្គិសនីមួយនេះនឹងត្រូវសាងសង់នៅក្រោមទន្លេ Yarlung Zangbo ជ្រុងខាងកើត នៃតំបន់ខ្ពង់រាបទីបេ។ បើយោងតាមក្រុមហ៊ុនសាងសង់ថាមពលនៃប្រទេសចិនឱ្យដឹងថា ទំនប់វារីអគ្គិសនីថ្មីនេះនឹងត្រូវចំណាយអស់ប្រាក់ប្រមាណជា ២៥៤,២ ពាន់លានយ័ន (៣៤,៨៣ ដុល្លារអាមេរិក) ខណៈទំនប់វារីអគ្គីសនីដ៏ធំនេះនឹងមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានប្រមាណជា ៨៨,២ ពាន់លានគីឡូវ៉ាត់ម៉ោង។ យ៉ាងណាក្តី មានការសិក្សាមួយចំនួនក៏បានរកឃើញផងដែរថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះអាចជះផលប៉ះពាល់ដល់ប្រព័ន្ធទឹកទន្លេផ្នែកមួយនៅក្នុងប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដែស៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 26, 2024 - អន្តរជាតិ
ក្រុមហ៊ុនផលិតរថយន្តធំៗចំនួន ២ គឺក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan បានសម្រេចសហការគ្នាជាក្រុមហ៊ុនតែមួយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Soya Cincau។ ការច្របាច់បញ្ចូលគ្នានេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីប្រកួតប្រជែងក្នុងទីផ្សាររថយន្តដើរដោយថាមពលអគ្គិសនី (EV) ជាមួយក្រុមហ៊ុនធំៗមួយចំនួនទៀតនៅលើពិភពលោក ដូចជាក្រុមហ៊ុន Toyota ក្រុមហ៊ុន Tesla និងក្រុមហ៊ុន BYD ជាដើម។ ទន្ទឹមគ្នានេះក្រុមហ៊ុនផលិតរថយន្តមួយផ្សេងទៀត គឺក្រុមហ៊ុន Mitsubishi ក៏កំពុងពិចារណាក្នុងការចូលរួមជាមួយក្រុមហ៊ុនទាំង ២ ខាងលើនេះផងដែរ ខណៈក្រុមហ៊ុន Mitsubishi នឹងធ្វើការសម្រេចចិត្តចុងក្រោយនៅចុងខែមករា ឆ្នាំ២០២៥។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺកិច្ចព្រមព្រៀងផ្លូវការស្តីពីផែនការរកស៊ីចូលហ៊ុនគ្នារវាងក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan នឹងត្រូវចុះហត្ថលេខានៅក្នុងខែមិថុនា
December 24, 2024 - អន្តរជាតិ
ធនាគារពិភពលោក (World Bank) ប្រកាសផ្តល់ប្រាក់ជំនួយ ១២លានដុល្លារ ទៅកាន់ប្រទេសវ៉ានូអាទូ ដែលទើបរងគ្រោះដោយបញ្ហារញ្ជួយដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៤ ខែធ្នូ។ គួរបញ្ជាក់ជូនថា វ៉ានូអាទូ គឺជាប្រទេសតូចមួយស្ថិតនៅក្នុងទ្វីបអូសេអានី ហើយគិតត្រឹមឆ្នាំ ២០២៣ ប្រទេសដែលផ្តុំឡើងដោយកោះប្រមាណជា ៨០នេះ មានប្រជាពលរដ្ឋរស់នៅសរុបជាង ៣៣ម៉ឺននាក់ប៉ុណ្ណោះ។ កាលពីថ្ងៃទី ១៨ ខែធ្នូ សប្តាហ៍កន្លងទៅ ទីក្រុង Port Vila របស់ប្រទេសវ៉ានូអាទូបានរងការវាយប្រហារដោយគ្រោះរញ្ជួយដ៏ធ្ងន់ធ្ងរមួយ ដែលបានកើតឡើងក្នុងកម្រិតរហូតដល់ ៧,៣រ៉ិចទ័រ ខណៈគ្រោះធម្មជាតិមួយនេះបានបណ្តាលឱ្យមនុស្សចំនួន ១៤នាក់ ត្រូវស្លាប់បាត់បង់ជីវិតនិងជាច្រើននាក់ផ្សេងទៀតបានរបួសធ្ងន់ធ្ងរ។
December 24, 2024 - អន្តរជាតិ
ចិន៖ រដ្ឋាភិបាលចិនបានថ្លែងព្រមានថា “អាមេរិកកំពុងលេងជាមួយភ្លើងហើយ” ក្រោយអាមេរិកបន្តផ្តល់ជំនួយយោធាទៅកាន់កោះតៃវ៉ាន់យ៉ាងច្រើនបន្ថែមទៀតកាលពីចុងសប្តាហ៍កន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី ២២ ខែធ្នូ។ នៅក្នុងសេចក្តីថ្លែងការដដែលនេះ ចិនក៏បានប្រាប់ឱ្យអាមេរិកឈប់ផ្តល់អាវុធឱ្យតៃវ៉ាន់ទៀត ដ្បិតសកម្មភាពដែលអាមេរិកកំពុងធ្វើនេះ នឹងជម្រុញឱ្យមានគ្រោះថ្នាក់កាន់តែខ្លាំងនៅច្រកសមុទ្រតៃវ៉ាន់។ គួររម្លឹកជូនថា កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូនេះ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានចុះហត្ថលេខាអនុម័តលើកញ្ចប់ជំនួយការពារជាតិទ្រង់ទ្រាយធំមួយឱ្យទៅកោះតៃវ៉ាន់ ដោយជំនួយនោះមានទំហំទឹកប្រាក់ចំនួន ៥៧១,៣ ដុល្លារអាមេរិក ខណៈនៅក្នុងកញ្ចប់ជំនួយមានរួមបញ្ចូលទាំងការបំពាក់សេវាកម្មយោធាទំនើបៗឱ្យទៅក្រសួងការពារជាតិតៃវ៉ាន់ ការផ្តល់ការបណ្តុះបណ្តាលទៅកាន់ក្រុមយោធាតៃវ៉ាន់ និងមានអាវុធទំនើបៗមួយចំនួនផងដែរ។ យ៉ាងណាក្តី ប្រទេសចិនមិនដែលសប្បាយចិត្តជាមួយនឹងអាមេរិក្នុងការផ្តល់ជំនួយយោធាទៅកាន់កោះតៃវ៉ាន់នោះទេ ដ្បិតចិនតែងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន ខណៈកោះតៃវ៉ាន់តែងចិញ្ចឹមចិត្តចង់ផ្តាច់ខ្លួនធ្វើជាប្រទេសឯករាជ្យមួយដោយមានអាមេរិកជាអ្នកជួយគាំទ្រ៕ អត្ថបទ៖ ភក្តី
December 23, 2024 - អន្តរជាតិ
អាមេរិក៖ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកអាចនឹងទាមទារយកព្រែកជីកប៉ាណាម៉ាឱ្យអាមេរិកគ្រប់គ្រងវិញ ប្រសិនបើប្រទេសប៉ាណាម៉ាមិនមានសមត្ថភាពអាចគ្រប់គ្រងផ្លូវទឹកដ៏សំខាន់មួយនេះឱ្យបានត្រឹមត្រូវនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២២ ខែធ្នូ។ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន លោក ដូណាល់ ត្រាំ ក៏បានរិះគន់ចំៗផងដែរថា នាពេលបច្ចុប្បន្ននេះសេវាបើកឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដែលនាវាយោធានិងនាវាដឹកជញ្ជូនទំនិញអាមេរិកត្រូវបង់ឱ្យទៅអាជ្ញាធរប៉ាណាម៉ានោះមានតម្លៃខ្ពស់ណាស់ ពោលគឺជាអត្រាមួយដែលលើសពីកម្រិតអាចទទួលយកបាន។ លោក ដូ ណាល់ ត្រាំ ដែលគ្រោងនឹងចូលកាន់តំណែងជាប្រធានាធីបតីអាមេរិកជាផ្លូវការនៅដើមឆ្នាំ២០២៥ខាងមុខនេះបានបញ្ជាក់បន្ថែមថា វិស័យពាណិជ្ជកម្មចិនក៏កំពុងតែជះឥទ្ធិពលទៅលើព្រែកជីកប៉ាណាម៉ាដែរ ដូចនេះអាជ្ញាធរប៉ាណាម៉ាត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ ពោលគឺត្រូវធ្វើឱ្យប្រាកដថា ព្រែកជីកប៉ាណាម៉ាស្ថិតនៅក្រោមការគ្រប់គ្រងប្រកបដោយតម្លាភាពពីសំណាក់អាជ្ញាធរនៃប្រទេសប៉ាណាម៉ា តែមិនមែនជារបស់ចិននោះទេ។ ភ្លាមៗក្រោយការប្រកាសជាសាធារណៈរបស់លោក ដូណាល់ ត្រាំ
December 22, 2024









