ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិន ប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន ៧ ក្រោយលោក ចូ បៃឌិន សម្រេចផ្តល់ជំនួយយោធាតម្លៃជាង ៥៧១លានដុល្លារទៅកាន់កោះតៃវ៉ាន់

    BY Pheakdey December 27, 2024
    ចិន ប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន ៧ ក្រោយលោក ចូ បៃឌិន សម្រេចផ្តល់ជំនួយយោធាតម្លៃជាង ៥៧១លានដុល្លារទៅកាន់កោះតៃវ៉ាន់

    ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនបានប្រកាសពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចំនួន ៧របស់សហរដ្ឋអាមេរិក ក្រោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន បានសម្រេចផ្តល់ជំនួយយោធាយ៉ាង​ច្រើនឱ្យទៅកោះតៃវ៉ាន់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៧ ខែធ្នូ។ នៅក្នុងចំណោមក្រុមហ៊ុនទាំង ​៧នោះ ក៏មានក្រុមហ៊ុនល្បីៗមួយចំនួនដូចជា ក្រុមហ៊ុន Raytheon និងក្រុមហ៊ុន Hudson Technologies Co ផងដែរ។

    ប្រភពខាងលើបានបន្តថា ទណ្ឌកម្មរបស់អាជ្ញាធរចិនទៅកាន់ក្រុមហ៊ុនធំៗរបស់អាមេរិកទាំងអស់នេះនឹងត្រូវអនុវត្តក្នុងទម្រង់ដូចជា បង្កកព្រទ្យសម្បត្តិរបស់អគ្គនាយកនិងបុគ្គលសំខាន់ៗនៅក្នុងក្រុមហ៊ុននីមួយៗ ហាមឃាត់បុគ្គលទាំងនេះមិនឱ្យធ្វើដំណើរមកកាន់ប្រទេសចិន និងហាមក្រុមហ៊ុនដែលស្ថិតនៅក្នុងបញ្ជីទទួលទណ្ឌកម្មនេះមិនឱ្យលក់ផលិតផលផ្សេងៗរបស់ពួកគេនៅលើទឹកដីចិនជាដើម។​ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះអាមេរិកបានសម្រចផ្តល់ជំនួយយោធា ដែលមានតម្លៃ ៥៧១,៣លានដុល្លារបន្ថែមទៀតទៅកាន់កោះតៃវ៉ាន់ ដើម្បីទុកសម្រាប់ប្រើប្រាស់ទប់ទល់ទៅនឹងការគំរាមគំហែងរបស់យោធាចិន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: