- Pheakdey
- អន្តរជាតិ
អាល់បានី៖ នាយករដ្ឋមន្ត្រីនៃប្រទេសអាល់បានីគឺលោក Edi Rama បានប្រកាសអំពីគម្រោងបិទចោលនូវកម្ម TikTok ដោយប្រើពេលយ៉ាងយូរមួយឆ្នាំទៀតគិតចាប់ពីឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២២ ខែធ្នូ។ ការថ្លែងអំពីគម្រោងបិទបណ្តាញសង្គមដ៏មានប្រជាប្រិយភាពនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល ដែលលោកនាយករដ្ឋមន្ត្រីវ័យ ៦០ឆ្នាំរូបនេបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំមួយនៅក្នុងទីក្រុង Tirana ដែលមានការចូលរួមពីសំណាក់ក្រុមគ្រូបង្រៀន អ្នកជំនាញផ្នែកចិត្តសាស្រ្ត និងក្រុមអាណាព្យាបាលរបស់ក្មេងៗសិស្សសាលាជាច្រើននាក់ផងដែរ។ លោក Edi Rama លោកនាយករដ្ឋមន្ត្រី Edi Rama បានបញ្ជាក់អំពីហេតុផលដែលជម្រុញឱ្យមានការបិទកម្មវិធី TikTok មិនឱ្យមានការប្រើប្រាស់នៅលើទឹកដីនៃប្រទេសអាល់បានីថា គឺដើម្បីរក្សាគុណភាពនៃការសិក្សានៅតាមប្រព័ន្ធអប់រំទូទាំងប្រទេស ជាពិសេសនោះគឺរក្សាសុវត្ថិភាពនៅតាមសាលារៀនចំពោះក្រុមសិស្សានុសិស្សវ័យក្មេងតែម្តង ដែលនាពេលកន្លងមកក្រុមអ្នកជំនាញបានរកឃើញថា មានពលរដ្ឋវ័យក្មេងជាច្រើនបានវក់នឹងការលេង TikTok រហូតភ្លេចផ្តោតអារម្មណ៍លើការសិក្សា ខណៈពលរដ្ឋមួយចំនួនថែមទាំងបានកើតមានបញ្ហាផ្លូវចិត្តទៀតផងបន្ទាប់ពីបានចំណាយពេលយ៉ាងច្រើនជាមួយ TikTok។ គួររម្លឹកជូនថា
December 22, 2024 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានចុះហត្ថលេខាអនុម័តលើកញ្ចប់ជំនួយការពារជាតិឱ្យទៅកោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ចំនួន ៥៧១,៣ ដុល្លារបន្ថែមទៀត នេះបើយោតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទៅ២១ ខែធ្នូ។ ការចុះហត្ថលេខាលើកញ្ចប់ជំនួយផ្នែកយោធានេះត្រូវបានធ្វើឡើងស្របពេលដែលលោក ចូ បៃឌិន ស្ទើរតែបញ្ចប់អាណត្តិក្នុងនាមជាប្រធាធិបតីអាមេរិកទៅហើយ ពោលគឺវាទំនងជាការចុះហត្ថលេខាចុងក្រោយរបស់គាត់ផងដែរ សម្រាប់ការផ្តល់ជំនួយទៅឱ្យកោះតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា នៅក្នុងកញ្ចប់ជំនួយយោធាដែលមានតម្លៃរហូតដល់ជាង ៥០០លានដុល្លារខាងលើនេះ គឺមានបញ្ចូលទាំងការបំពាក់សេវាកម្មយោធាទំនើបៗឱ្យទៅក្រសួងការពារជាតិតៃវ៉ាន់ ការផ្តល់ការបណ្តុះបណ្តាលទៅកាន់ក្រុមយោធាតៃវ៉ាន់ និងមានអាវុធទំនើបៗមួយចំនួនផងដែរ។ គួរកត់សម្គាល់ថា ការសម្រេចផ្តល់ជំនួយការពារជាតិពីសំណាក់អាមេរិកទៅកាន់កោះតៃវ៉ាន់ក្នុងជាសម្ព័ន្ធមិត្តនៅពេលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសចិនបានបង្កការគំរាមគំហែងទ្រង់ទ្រាយទៅកាន់កោះតៃវ៉ាន់ជាបន្តបន្ទាប់ក្នុងរយៈជាច្រើនសប្តាហ៍ចុងក្រោយនេះ ដោយនៅក្នុងនោះមានទាំងការធ្វើសមយុទ្ធយោធាឡោមព័ន្ធកោះតៃវ៉ាន់ទាំងមូលទៀតផង៕ អត្ថបទ៖ភក្តី ប្រភព៖ Channel News Asia
December 21, 2024 - អន្តរជាតិ
ចិន៖ នៅក្នុងសប្តាហ៍នេះមានអវកាសយានិកចិនចំនួន ២នាក់បានបញ្ចប់បេសកកម្មរដើរក្នុងលំហរដោយប្រើរយៈពេលសរុបរហូតដល់ជាង ៩ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែធ្នូ។ ជាមួយនឹងរយៈពេលនៃការដើរក្នុងលំហរជាង ៩ម៉ោងខាងលើនេះ វាក៏បានក្លាយជាកំណត់ត្រាថ្មីមួយផងដែរ ពោលគឺរយៈពេលដើរក្នុងលំហរវែងជាងគេបំផុតដែលមិនធ្លាប់មាននោះទេក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក។ បើតាមទីភ្នាក់ងារអវកាសចិន (China Manned Space Agency) បានបង្ហាញចំណាប់អារម្មណ៍ជុំវិញករណីខាងលើនេះថា វាគឺជាសម្ធិផលថ្មីមួយដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកវិទ្យាសាស្រ្តចិនដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាល ហើយជោគជ័យថ្មីនេះនឹងជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងទៅកាន់វិស័យអវកាសចិនឱ្យកាន់តែរីកចម្រើនខ្លាំងជាងនេះបន្ថែមទៀតនៅពេលអនាគត។ ប្រភពខាងលើបានបន្តថា នៅក្នុងឆ្នាំ ២០៣០ ខាងមុខនេះ ចិនក៏មានគម្រោងបញ្ជូនយានអវកាសរបស់ខ្លួនជាលើកដំបូងទៅចុះចតក្នុងឋានព្រះច័ន្ទដែរ ហើយចិននឹងក្លាយជាប្រទេសទី២ ដែលអាចធ្វើរឿងនេះបានបន្ទាប់ពីសហរដ្ឋអាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖The Strait Time
December 21, 2024 - អន្តរជាតិ
អាឡឺម៉ង់៖ យ៉ាងណោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍មានបុរសម្នាក់បើករថយន្តទាំងកម្រោលចូលទៅក្នុងផ្សារមួយកន្លែងនៅប្រទេសអាឡឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែធ្នូ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះក៏មានជនរងគ្រោះម្នាក់ជាកុមារម្នាក់ផងដែរ ខណៈទីតាំងដែលជាកន្លែងកើតហេតុគឺផ្សារនៅជាប់នឹងដងផ្លូវមួយកន្លែងក្នុងទីក្រុងប៊ែរឡាំង មានឈ្មោះថា Christmas Market។ ក្រៅតែពីបានសម្លាប់មនុស្សយ៉ាងអាណោចអាធ័មហើយ ហេតុការណ៍នេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៦៨នាក់ផ្សេងទៀតបានរងរបួសផងដែរ ដោយនៅក្នុងនោះគឺមានជនរងគ្រោះចំនួន ១៤នាក់បានរងរបួសធ្ងន់ធ្ងរ។ បើតាមអាជ្ញាធរអាឡឺម៉ង់បានបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ដែលជាជនបង្កហេតុ មានអាយុ ៥០ឆ្នាំ មានមុខរបរជាវេជ្ជបណ្ឌិតផ្នែកចិត្តសាស្រ្ត និងជាពលរដ្ឋមានដើមកំណើតមកពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានផ្លាស់ទៅរស់នៅក្នុងប្រទេសអាឡឺម៉ង់កាលពីឆ្នាំ ២០០៦។ គិតត្រឹមពេលនេះជនបង្កហេតុត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ខណៈមូលហេតុដែលជម្រុញឱ្យគាត់ធ្វើរឿងដ៏ឆ្កួតលីលានេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
December 21, 2024 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon បានប្រកាសពន្យាពេលនៃការវិលត្រលប់ចូលមកធ្វើការងារនៅក្នុងការិយាល័យវិញរបស់បុគ្គលិករាប់ពាន់នាក់ព្រោះតែខ្វះកន្លែងអង្គុយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២០ ខែធ្នូ។ តាមគម្រោងគឺក្រុមបុគ្គលិកទាំងអស់នេះនឹងត្រូវចូលទៅធ្វើការងារនៅក្នុងការិយាល័យជាធម្មតាវិញគឺដើមខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ យ៉ាងណាក្តី ដោយសារតែស្ថានភាពនៅក្នុងក្រុមហ៊ុននាពេលបច្ចុប្បន្ននេះមានលក្ខណៈតូចចង្អៀត និងគ្មានកន្លែងគ្រប់គ្រាន់សម្រាប់រៀបចំជាការិយាល័យនោះ ខាងក្រុមហ៊ុនបានសម្រេចឱ្យបុគ្គលិករាប់ពាន់នាក់ត្រូវបន្តធ្វើការងារតាមប្រព័ន្ធ Online រហូតដល់ខែមីនា ឬអាចបន្តដល់ខែមេសា ឆ្នាំ២០២៥ ទម្រាំតែក្រុមហ៊ុនអាចរកកន្លែងរៀបចំការិយាល័យឱ្យពួកគេមកអង្គុយធ្វើការបាន។ គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon មានបុគ្គលិកសរុបនៅទូទាំងពិភពលោកប្រមាណជា ៣៥០,០០០នាក់ ខណៈវិធានការពន្យាពេលខាងលើនេះនឹងត្រូវអនុវត្តចំពោះការិយាល័យនៅក្នុងទីក្រុង Midtown Manhattan សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 20, 2024 - អន្តរជាតិ
អាមេរិក៖ ក្រុម Hacker របស់ប្រទេសខាងជើងបានលួចលុយគ្រីបតូអស់ចំនួន ១,៨ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤នេះ នេះបើយោងតាមរបាយការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២០ ខែធ្នូ។ របាយការណ៍ពិសេសនេះត្រូវបានស្រាវជ្រាវដោយក្រុមហ៊ុន Chainalysis ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នៅក្នុងរបាយការដដែលនេះក៏បានបង្ហាញផងដែរថា ចំនួនលុយគ្រីបតូបដែលក្រុម Hacker របស់ប្រទេសខាងជើងបានលួចនៅក្នុងឆ្នាំ២០២៤ មានការកើនឡើងយ៉ាងច្រើន ពោលវាចំនួនលុយដែលច្រើនបំផុត បើធៀបទៅនឹងចំនួនលុយដែលពួកគេបានលួចនាពេលកន្លងមក។ ប្រភពខាងលើបានបន្តថា នៅក្នុងឆ្នាំ២០២៤ នេះ ចំនួនលុយគ្រីបតូបដែលត្រូវបានក្រុម Hacker ទូទាំងពិភពលោកបានលួចយកគឺមានចំនួនសរុបរហូតដល់ ២,២ពាន់លានដុល្លារ ខណៈលុយចំនួន ១,៨ពាន់លានដុល្លារគឺជាស្នាដៃរបស់ក្រុម Hacker កូរ៉េខាងជើង៕
December 20, 2024 - អន្តរជាតិ
នីហ្សេរីយ៉ា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នាដ៏កម្រមួយនៅក្នុងប្រទេសនីហ្សេរីយ៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian នៅក្នុងថ្ងៃសុក្រ ទី២០ ខែធ្នូ។ ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុជាង ៣០នាក់ហើយ នៅមានមនុស្សចំនួន ៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើនេះបានបន្តថា ហេតុការកាណ៍អកុសលខាងលើនេះបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែងមានឈ្មោះថា Basorun Islamic Highschool និងមានទីតាំងស្ថិតនៅក្នុងក្រុង Ibadan ដែលជាក្រុងធំបំផុតលំដាប់ទី៣ នៅក្នុងប្រទេសនីហ្សេរីយ៉ា។ បើតាមអាជ្ញាធរនីហ្សេរីយ៉ាបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាកូនក្មេងសិស្សសាលា ហើយហេតុផលដែលនាំឱ្យមានការរត់ជាន់គ្នាគឺដោយសារតែនៅក្នុងសាលារៀនបានរៀបចំកម្មវិធីតាំងពិព័រណ៌មួយ ដែលមានក្មេងៗចូលរួមសរុបប្រមាណជា ៥,០០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Guardian
December 20, 2024 - អន្តរជាតិ
វៀតណាម៖ យ៉ាងយោចណាស់មានមនុស្សចំនួន ១១នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះ ហាងកាហ្វេមួយកន្លែងនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ១៩ ខែធ្នូ។ ហាងកាហ្វេមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងទីក្រុងហាណូយ និងជាអគារដែលមានកម្ពស់ ៣ជាន់។ ប្រភពខាងលើបានបន្តថា ក្រៅពីមានមនុស្សបាត់បង់ជីវិត ក្នុងនោះក៏មានមនុស្សចំនួន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈមនុស្សចំនួន ៧នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះចេញពីអគ្គីភ័យទាន់ពេលវេលា។ បើយោងតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ភ្លាមៗក្រោយកើតមានហេតុការណ៍អកុសលនេះ ប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ ដែលបានធ្វើសកម្មភាពចាក់សាំងពីលើដំបូលអគារនិងបង្កើតឱ្យមានភ្លើងឆាបឆេះឡើង បន្ទាប់ពីរូបគាត់មានជម្លោះជាមួយនិងបុគ្គលិកនៅក្នុងហាង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 19, 2024 - អន្តរជាតិ
អៀរឡង់៖ គណៈកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់បានពិន័យក្រុមហ៊ុន Meta ជាប្រាក់ចំនួន ២៥១លានអឺរ៉ូ (២៦៣លានដុល្លារ) ជុំវិញដែលក្រុមហ៊ុនបានបំពានទិន្នន័យអ្នកប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៨ ខែធ្នូ។ សូមបញ្ជាក់ថា ការបំពានទិន្នន័យអ្នកប្រើប្រាស់នៅទីនេះគឺមានន័យថា ក្រុមហ៊ុនបានលួចឬអនុញ្ញាតឱ្យមានគេលួចយកទិន្នន័យរបស់ម្ចាស់គណនីបណ្តាញសង្គមទៅប្រើប្រាស់ក្នុងគោលបំណងទាញយកផលប្រយោជន៍ផ្សេងៗដោយគ្មានការអនុញ្ញាតពីសាមីខ្លួន។ សូមរម្លឹកជូនថា សកម្មភាពបំពានទិន្នន័យរបស់អ្នកប្រើប្រាស់ពីសំណាក់ក្រុមហ៊ុន Meta ក្នុងករណីខាងលើនេះបានកើងឡើងនៅក្នុងអំឡុងខែកញ្ញា កាលពីឆ្នាំ២០១៨ កន្លងទៅ ខណៈការពិន័យខាងលើទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីនេះ ក្រោយការស៊ើបអង្កេតត្រូវបានបិទបញ្ចប់។ ប្រភពខាងលើបានបន្តថា ម្ចាស់គណនីបណ្តាញសង្គម Facebook ឬ Instagram ដែលបានរងផលប៉ះពាល់ក្នុងករណីខាងលើនេះគឺមានចំនួនសរុប ជាង ២៩លានគណនីនៅជុំវិញពិភពលោក ហើយនៅក្នុងមានគណនីអ្នកប្រើប្រាស់ប្រមាណជា ៣លានគណនីគឺជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់អឺរ៉ុប៕ អត្ថបទ៖ ភក្តី
December 18, 2024 - អន្តរជាតិ
ថៃ៖ អាកាសយានដ្ឋានអន្តរជាតិភូកេត ប្រទេសថៃ បានចេញមកធ្វើការសូមទោសជាសាធារណៈ ជុំវិញករណីដែលអាកាសយានដ្ឋានបានយករូបភាពដែលជានិមិត្តរូបរបស់ប្រទេសសិង្ហបុរីទៅដាក់តាំងនៅលើអគាររបស់ខ្លួនដោយគ្មានការអនុញ្ញាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ។ រូបភាពដែលជានិមិត្តរូបរបស់ប្រទេសសិង្ហបុរីនោះគឺរូបភាពហាងទំនិញ Peranakan ។ ប្រភពខាងលើបានបន្តថា ការចេញមកសុំទោសពីសំណាក់អាកាសយានដ្ឋាអន្តរជាតិភូកេតនៅពេនេះ គឺត្រូវបានធ្វើឡើងក្រោយក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅក្នុងប្រទេសសិង្ហបុរីជាច្រើននាក់បាននាំគ្នាធ្វើការរិះគន់ និងទាមទារឱ្យអាជ្ញាធរថៃត្រូវដករូបភាពហាងទំនិញ Peranakan នោះចេញវិញ ដ្បិតវាគឺជានិមិត្តរូបរបស់ប្រទេសសិង្ហបុរី ដែលថៃមិនអាចយកទៅប្រើប្រាស់ដូចជាកម្មសិទ្ធរបស់ខ្លួននោះទេ។ សូមបញ្ជាក់ជូនថា រូបភាពហាងទំនិញ Peranakan ខាងលើនេះត្រូវបានគេប្រទះឃើញនៅក្នុងតំបន់វប្បធម៌មួយដែលមានឈ្មោះថា “ក្រុងភូកេតចាស់” (Phuket Old Town) ដែលស្ថិតនៅក្នុងបរិវេណនៃព្រលានយន្តហោះអន្តរជាតិភូកេត៕
December 17, 2024









