ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រលានយន្តហោះថៃ ចេញមកសុំទោសជាសាធារណៈ ជុំវិញករណីយករូបភាពជានិមិត្តរូបរបស់ប្រទេសសិង្ហបុរីទៅប្រើប្រាស់ក្នុងតំបន់វប្បធម៌របស់ខ្លួន

    BY Pheakdey December 17, 2024
    ព្រលានយន្តហោះថៃ ចេញមកសុំទោសជាសាធារណៈ ជុំវិញករណីយករូបភាពជានិមិត្តរូបរបស់ប្រទេសសិង្ហបុរីទៅប្រើប្រាស់ក្នុងតំបន់វប្បធម៌របស់ខ្លួន

    ថៃ៖ អាកាសយានដ្ឋានអន្តរជាតិភូកេត ប្រទេសថៃ បានចេញមកធ្វើការសូមទោសជាសាធារណៈ ជុំវិញករណីដែលអាកាសយានដ្ឋានបានយករូបភាពដែលជានិមិត្តរូបរបស់ប្រទេសសិង្ហបុរីទៅដាក់តាំងនៅលើអគាររបស់ខ្លួនដោយគ្មានការអនុញ្ញាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃអង្គារ ទី១៧​​ ខែធ្នូ។ រូបភាពដែលជានិមិត្តរូបរបស់ប្រទេសសិង្ហបុរីនោះគឺរូបភាពហាងទំនិញ Peranakan ។

    ប្រភពខាងលើបានបន្តថា ការចេញមកសុំទោសពីសំណាក់អាកាសយានដ្ឋាអន្តរជាតិភូកេតនៅពេនេះ​ គឺត្រូវបានធ្វើឡើងក្រោយក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅក្នុងប្រទេសសិង្ហបុរីជាច្រើននាក់បាននាំគ្នាធ្វើការរិះគន់ និងទាមទារឱ្យអាជ្ញាធរថៃត្រូវដករូបភាពហាងទំនិញ Peranakan នោះចេញវិញ ដ្បិតវាគឺជានិមិត្តរូបរបស់ប្រទេសសិង្ហបុរី ដែលថៃមិនអាចយកទៅប្រើប្រាស់ដូចជាកម្មសិទ្ធរបស់ខ្លួននោះទេ។ សូមបញ្ជាក់ជូនថា រូបភាពហាងទំនិញ Peranakan ខាងលើនេះត្រូវបានគេប្រទះឃើញនៅក្នុងតំបន់វប្បធម៌មួយដែលមានឈ្មោះថា “ក្រុងភូកេតចាស់” (Phuket Old Town) ដែលស្ថិតនៅក្នុងបរិវេណនៃព្រលានយន្តហោះអន្តរជាតិភូកេត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: