Pheakdey
  • អន្តរជាតិ

    ស្កុតឡេន៖ ជាទូទៅពងមាន់ត្រូវបានគេចាត់ទុកជាអាហារ ដែលមានតម្លៃថោកមួយប្រភេទ ហើយការដាក់លក់នៅតាមផ្សារទំនើបវិញគឺគេតែវេចខ្ចប់ជាប្រអប់ ឬជាកញ្ចប់ ដែលមានចំនួនពងមាន់ច្រើនលើសពីមួយ ពោលគឺគេកម្រទិញពងមាន់ម្តងមួយគ្រាប់ណាស់។ យ៉ាងណាក្តី យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូបានឱ្យដឹងថា​ មានពងមាន់មួយគ្រាប់ត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ២០០ ផោន ឬស្មើនឹង ២៥៣ ដុល្លារឯណោះ។ មិនត្រឹមតែលក់បានថ្លៃនោះទេ ពងមាន់មួយគ្រាន់នេះថែមទាំងត្រូវបានដាក់លក់ក្នុងទម្រង់ជាការដេញថ្លៃ ដោយមនុស្សជាច្រើនព្យាយាមដេញថ្លៃទិញវាទៀតផង។  ប្រភពខាងបានបន្តថា ការពិតពងមាន់មួយគ្រាប់នេះគឺគ្រាន់តែជាពងមាន់ធម្មតាប៉ុណ្ណោះ តែវាមានលក្ខណៈពិសេសមួយគឺត្រង់ថា វាមានរាងមូល ពោលគឺមូលដូចបាល់តែម្តង​ ខណៈរូបរាងពិសេសនេះទៀតសោធគឺបានកើតឡើងតាមធម្មជាតិដោយពុំមានការកែច្នៃអ្វីឡើយ។ ស្រ្តីជាម្ចាស់ពងមាន់តម្លៃជាង ២៥០ដុល្លារនេះបានឱ្យដឹងថា គាត់បានទៅផ្សារទំនើបទិញពងមាន់យកមកទុកញ៉ាំជាធម្មតា ដោយពងមាន់នោះមានតម្លៃ ១,៩ផោន (២,៤០ដុល្លារ)

    December 17, 2024
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលទឹកជំនន់នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី១៦ ខែធ្នូ។ ក្រៅតែពីបានសម្លាប់មនុស្សអស់មួយចំនួនហើយ គិតត្រឹមពេលនេះទឹកជំនន់ក៏បានជន់លិចផ្ទះប្រជាពលរដ្ឋចំនួន៤៣,៥៩៥ ខ្នងផងដែរ។ ប្រភពខាងលើបានបន្តថា ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងដល់អាយុជីវិតប្រជាពលរដ្ឋនៅពេលនេះគឺបានកើតឡើងនៅក្នុងស្រុកចំនួន ១១ នៃខេត្តចំនួន ៤ នៅតំបន់ភាគខាងត្បូងប្រទេសថៃ ដោយខេត្តទាំង ៤នោះរួមមានខេត្ត Chumphon, ខេត្តRanong, ខេត្តSurat Thani, និង ខេត្ត Nakhon Si Thammarat។ បើតាមអាជ្ញាធរថៃបានឱ្យដឹងថា ទឹកជំនន់អាចនឹងបង្កឱ្យមានបញ្ហាកាន់តែអាក្រក់ជាងនេះបន្ថែមទៀត ដ្បិតភ្លៀងនឹងបន្តធ្លាក់ជាច្រើនថ្ងៃទៀត ដែលនឹងធ្វើឱ្យកម្ពស់ទឹកជំនន់កាន់ឡើងខ្ពស់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    December 16, 2024
  • អន្តរជាតិ

    បារាំង៖ អាជ្ញាធរបារាំងបានជូនដំណឹងអំពីករណីមានមនុស្សជាច្រើនរយនាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះស៊ីក្លូន Chido នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៥ ខែធ្នូ។ ទីតាំងដែលកំពុងរងការគំរាមគំហែងពីគ្រោះធម្មជាតិដ៏កម្រនេះគឺ តំបន់ Kaweni ស្ថិតនៅលើដែនដីនៃ កោះ Mayotte ដែលមានចម្ងាយប្រមាណជា ៨,០០០គីឡូម៉ែត្រពីទីក្រុងប៉ារីស។ ប្រភពខាងលើបានបន្តថា ព្យុះស៊ីក្លូន Chido បានធ្វើដំណើរទៅដល់តំបន់ Kaweni តាំងតែពីយប់ថ្ងៃសុក្រម្លេះ និងបានធ្វើដំណើរក្នុងល្បឿនប្រមាណជា ២០០គីឡូម៉ែត្រនៅក្នុងមួយម៉ោង ហើយឥទ្ធិពលរបស់ព្យុះនៅពេលនេះត្រូវបានគេកត់សម្គាល់ថា វាគឺជាព្យុះដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមាននៅលើកោះ Mayotte នោះទេ បើគិតក្នុងរយៈពេល ៩០ឆ្នាំចុងក្រោយនេះ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះនៅមិនទាន់រសាត់បាត់នៅឡើយទេ ខណៈតួលេខអ្នកស្លាប់ក៏អាចបងកើនឡើងផងដែរ៕  អត្ថបទ៖ ភក្តី ប្រភព៖ The

    December 15, 2024
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសារព័ត៌មាន ABC ដែលជាបណ្តាញសារព័ត៌មានដ៏ធំមួយនៅលើពិភពលោកបានយល់ព្រមបង់ប្រាក់សងជំងឺចិត្តចំនួន ១៥លានដុល្លារឱ្យទៅលោក​ ដូណាល់ ត្រាំ  ជុំវិញករណីដែលបណ្តាញសារព័ត៌មានមួយនេះបានចុះផ្សាយអត្ថបទមិនពិតអំពីលោក​ ដូណាល់ ត្រាំ នាពេលកន្លងមក។ ក្រៅតែពីត្រូវបង់ប្រាក់ឱ្យទៅម្ចាស់ដើមបណ្តឹងចំនួន ១៥លានដុល្លារហើយ ក្រុមហ៊ុនសារព័ត៌មាន ABC ក៏ត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់ចំនួន ១លានដុល្លារផ្សេងទៀតសម្រាប់ថ្លៃសេវាមេធាវីក្នុងសំណុំរឿងដ៏ចម្រូងចម្រាសនេះផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃ​ទី១០ ខែមិនាកន្លងទៅ បណ្តាញសារព័ត៌មាន ABC ធ្លាប់បានផ្សព្វផ្សាយកិច្ចសម្ភាសន៍មួយ ដែលខ្លឹមសារនៅក្នុងកិច្ចសម្ភាសន៍នោះគឺបានបង្ហាញថា លោក ដូណាល់ ត្រាំ បានជាប់ពាក់ព័ន្ធក្នុងករណីរំលោភបំពានផ្លូវលើភេទលើយុវតីម្នាក់។ យ៉ាងណាក្តី ក្រោយពេលលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតក្លាយជាប្រធានាធីបតីកាលពីដើមខែវិច្ឆិកានេះ តុលាការអាមេរិក៏បានសម្រេចបិទបញ្ចប់សំណុំរឿងរំលោភបំពានផ្លូវភេទនេះចោល ដោយប្រកាសសាលក្រមថា លោក ដូណាល់

    December 15, 2024
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់ McKinsey & Co. ត្រូវបានតុលាការអាមេរិកបង្គាប់ឱ្យបង់ប្រាក់រហូតដល់ ៦៥០លានដុល្លារ ជុំវិញករណីដែលក្រុមហ៊ុនដ៏ធំមួយនេះបានផ្តល់យុទ្ធសាស្រ្តទីផ្សារយ៉ាងល្អមួយទៅកាន់ក្រុមហ៊ុនផលិតថ្នាំដែលចម្រាញ់ចេញពីអាភៀនកាលពី ៥ឆ្នាំមុន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃសុក្រ ទី១៣​ ខែធ្នូបានបញ្ជាក់ថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីឆ្នាំ ២០១៩ ម្លេះ តែយ៉ាងណាក្តីការយល់ព្រមព្រៀងគ្នាចុងក្រោយចំពោះការបង់ប្រាក់ពិន័យដ៏ច្រើនខាងលើនេះទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបានបន្តថា ក្រុមហ៊ុនដែលជាអ្នកផលិតឱសថដោយផ្ទាល់នោះគឺក្រុមហ៊ុន Purdue Pharma ហើយនាពេលកន្លងមក ក្រុមហ៊ុនផលិតឱសថមួយនេះបានដាក់លក់ថ្នាំបំបាត់ការឈឺចាប់មួយប្រភេទឈ្មោះ OxyContin នៅសហរដ្ឋអាមេរិក ដោយប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារពីក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់ McKinsey & Co.។ យុទ្ធសាស្រ្តផ្សព្វផ្សាយនិងជំរុញការលក់របស់ក្រុមហ៊ុន McKinsey & Co. ក្នុងការលក់ថ្នាំបំបាត់ការឈឺចាប់ខាងលើពិតជាមានប្រសិទ្ធភាព តែទន្ទឹមគ្នានោះវាក៏បានជួយជម្រុញនិងលើកទឹកចិត្តដល់ពលរដ្ឋអាមេរិកជាច្រើននាក់ផ្សេងទៀតឱ្យងាកទៅប្រើប្រាស់អាភៀនដោយផ្ទាល់ផងដែរ។ សូមបញ្ជាក់ជូនថា

    December 14, 2024
  • អន្តរជាតិ

    ជប៉ុន៖ ក្រុមទន្តបណ្ឌិតជប៉ុនកំពុងធ្វើការសាកល្បងថ្នាំបណ្តុះធ្មេញឱ្យដុះឡើងវិញជាថ្មីម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៣ ខែធ្នូ។ ការធ្វើតេស្តសាកល្បងលើថ្នាំដ៏អស្ចារ្យនេះកំពុងត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Kitano ដែមានមូលដ្ឋានៅក្នុងទីក្រុងអូសាកា។ លោក Katsu Takahashi ប្រធានផ្នែកវះកាត់លើបញ្ហាមាត់ធ្មេញបានពន្យល់ថា តាមធម្មតាគឺមនុស្សត្រូវដុះធ្មេញចំនួន ២ដងក្នុងមួយជីវិតរបស់ពួកគេ ដោយធ្មេញទី១ គេតែងហៅថា ធ្មេញព្រៃឬនៅក្នុងភាសាបច្ចេកទេសគេហៅថាធ្មេញជំនាន់ទី១  និងមួយទៀតគឺធ្មេញស្រុកឬតាមភាសាបច្ចេកទេសគេហៅថាធ្មេញជំនាន់ទី ២ ខណៈតាមកត្តាធម្មជាតិគឺក្រោយធ្មេញជំនាន់ទី ២បានបាក់រួចហើយ​ ធ្មេញនឹងមិនអាចដុះលូតលាស់បានជាថ្មីម្តងទៀតនោះទេ។ យ៉ាងណាក្តី អ្នកជំនាញផ្នែកសុខភាពមាត់ធ្មេញរូបនេះបានបន្តថា​ បើទោះជាធ្មេញមិនអាចលូតលាស់ក្នុងជំនាន់ីទី ៣ តាមបែបធម្មជាតិក៏ពិតមែន តែថ្នាំដែលគេកំពុងតែធ្វើការពិសោធន៍ខាងលើនេះមានសមត្ថភាពពិសេសអាចជួយឱ្យដុំពកនៅក្រោមបញ្ចាញធ្មេញមានលទ្ធភាពក្នុងបណ្តុះធ្មេញជំនាន់ទី ៣បាន។ គិតពេលនេះគេកំពុងតាមដានលើចំណុចវិជ្ជមាននិងអវិជ្ជមានរបស់ថ្នាំបណ្តុះធ្មេញនេះយ៉ាងល្អិតល្អន់ជាបំផុត ខណៈកាលបរិច្ឆេទនៃការប្រកាសឱ្យប្រើប្រាស់ថ្នាំជាផ្លូវការគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

    December 13, 2024
  • អន្តរជាតិ

    ជប៉ុន៖ ទីក្រុងតូក្យូគ្រោងនឹងផ្តល់សេវាមើលថែកុមារនៅពេលថ្ងៃដោយមិនគិតថ្លៃដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋសម្រេចចិត្តយកកូនឱ្យបានច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ។ វិធានការនេះត្រូវបានដាក់ដេញដើម្បីឆ្លើយតបទៅនឹងបញ្ហាធ្លាក់ចុះនៃអត្រាកំណើត ពោលគឺចំនួនពលរដ្ឋកើតថ្មីបានបន្តធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុនក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា វិធានការផ្តល់សេវាមើលថែកុមារនៅពេលថ្ងៃដោយមិនគិតថ្លៃខាងលើនេះនឹងត្រូវអនុវត្តចំពោះគ្រប់ពលរដ្ឋទាំងអស់ដោយមិនគិតថា​ ពួកគេមកពីគ្រួសារដែលមានប្រាក់ចំណូលទាប ឬមកពីគ្រួសារដែលមានប្រាក់ចំណូលខ្ពស់នោះទេ ខណៈវិធានការនឹងត្រូវអនុវត្តចំពោះតែកូនទី ១ និងកូនទី ២ នៃគ្រួសារនីមួយៗតែប៉ុណ្ណោះ។ បើតាមលោកស្រី Yuriko Koike ដែលជាអភិបាលក្រុងតូក្យូបានឱ្យដឹង តាមរយៈការផ្តល់ជូនសេវាកម្មមើលថែកុមារដោយមិនគិតថ្លៃខាងលើនេះ គឺវានឹងជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋបានមួយផ្នែក ខណៈពលរដ្ឋចំនួនដែលធ្លាប់តែចំណាយពេលមើលថែកូនដោយខ្លួនឯងនោះក៏មានពេលវេលាអាចទៅធ្វើការងាររកប្រាក់មកផ្គត់ផ្គង់គ្រួសារបានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    December 12, 2024
  • អន្តរជាតិ

    អាមេរិក៖ ទ្រព្យសម្បត្តិរបស់លោកមហាសេដ្ឋី Elon Musk បានកើតឡើងយ៉ាងឆាប់រហ័សក្រោយលោក Donald Trump បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក ខណៈគិតត្រឹមពេលនេះទ្រព្យសម្បត្តិសរុបរប​ស់មហាសេដ្ឋីវ័យ ៥៣ឆ្នាំរូបនេះ ត្រូវបានគេប៉ាន់ប្រមាណថា បានកើនឡើងរហូតដល់ជាង ៤០០ពាន់លានដុល្លារឯណោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះបានបញ្ជាក់ថា ការកើនឡើងនៃប្រាក់ចំណូលដ៏ច្រើននិងឆាប់រហ័សបំផុតនេះក៏ជារឿងថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តពិភពលោកផងដែរ។ គួរកត់សម្គាល់ថា ក្រោយពេលលោក Donald Trump បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកភ្លាម ភាគហ៊ុននៅក្នុងក្រុមហ៊ុនធំៗរបស់លោក Elon Musk បានកើនឡើងយ៉ាងគំហុកតែម្តង ដូចជាភាគហ៊ុននៅក្នុងក្រុមហ៊ុន SpaceX បានកើនឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យលោក Elon Musk

    December 12, 2024
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ១០លានដុល្លារសម្រាប់អ្នកណាដែលអាចផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនចោរអ៊ីនធឺណិត (Hacker) ជនជាតិចិនម្នាក់ និងបក្សពួករបស់គាត់មួយចំនួនទៀតផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃពុធ ទី១១ ខែធ្នូនេះបញ្ជាក់ថា សេចក្តីប្រកាសខាងលើនេះត្រូវបានធ្វើឡើងតាមរយៈលិខិតផ្លូវការមួយច្បាប់ចេញដោយក្រសួងរតនាគារសហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីប្រកាសខាងលើបានបញ្ជាក់ថា​ កំពូល Hacker ដែលសហរដ្ឋអមេរិកកំពុងតាមចាប់ខ្លួនរូបនេះមានឈ្មោះថា Guan Tianfeng អាយុ​ ៣០ឆ្នាំ ហើយបើតាមក្រុមប៉ូលិសជំនាញអាមេរិកបានជឿជាក់ថា នាពេលបច្ចុប្បន្ននេះលោក Guan Tianfeng កំពុងសម្ងំលាក់ខ្លួននៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា កាលពីអំឡុងខែមេសា ឆ្នាំ២០២០ លោក Guan Tianfeng និងបក្សពួករបស់គាត់មួយចំនួនទៀតបានចូលទៅលួចយកព័ត៌មានចេញពីឧបករណ៍អេឡិចត្រូនិចប្រមាណជា ៨១,០០០គ្រឿងនៅជុំវិញពិភពលោក ហើយនៅក្នុងនោះមានឧបករណ៍អេឡិចត្រូនិចចំនួន ២៣,០០០គ្រឿងគឺនៅក្នុងសហរដ្ឋអាមេរិក៕ អត្ថបទ៖

    December 11, 2024
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានសម្រេចដាក់បញ្ចូលក្រុមហ៊ុនធំៗចំនួន ២ របស់ចិននៅក្នុងបញ្ជីខ្មៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃពុធ ទី១១។ សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ដែលកំពុងស្ថិតនៅក្នុងអាណត្តិដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន នៅពេលនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ក្រុមហ៊ុនទាំងនោះបានធ្វើសកម្មភាពមួយចំនួនជាប់ទាក់ទងនឹងការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក។ ប្រភពខាងលើបានបន្តថា ក្រុមហ៊ុនទាំង ២នោះរួមមាន៖ ទី១ គឺក្រុមហ៊ុនបច្ចេកវិទ្យា Zhejiang Uniview Technologies Co. ដែលត្រូវបានអាមេរិករកឃើញថា ក្រុមហ៊ុននេះបានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពធ្វើទុក្ខបុកម្នេញលើពលរដ្ឋ Uygurs និងពលរដ្ឋជនជាតិភាគតិចមួយចំនួនទៀតនៅតំបន់ភាគពាយព្យនៃប្រទេសចិន។ សម្រាប់ក្រុមហ៊ុនទី ២វិញគឺក្រុមហ៊ុន Beijing Zhongdun Security Technology

    December 11, 2024