អន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុនកំពុងសាកល្បងថ្នាំមួយប្រភេទ ដែលអាចជួយបណ្តុះធ្មេញដែលបា_ក់ឱ្យដុះលូតលាស់ជាថ្មីម្តងទៀត

BY
Pheakdey
December 13, 2024

ជប៉ុន៖ ក្រុមទន្តបណ្ឌិតជប៉ុនកំពុងធ្វើការសាកល្បងថ្នាំបណ្តុះធ្មេញឱ្យដុះឡើងវិញជាថ្មីម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៣ ខែធ្នូ។ ការធ្វើតេស្តសាកល្បងលើថ្នាំដ៏អស្ចារ្យនេះកំពុងត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Kitano ដែមានមូលដ្ឋានៅក្នុងទីក្រុងអូសាកា។

លោក Katsu Takahashi ប្រធានផ្នែកវះកាត់លើបញ្ហាមាត់ធ្មេញបានពន្យល់ថា តាមធម្មតាគឺមនុស្សត្រូវដុះធ្មេញចំនួន ២ដងក្នុងមួយជីវិតរបស់ពួកគេ ដោយធ្មេញទី១ គេតែងហៅថា ធ្មេញព្រៃឬនៅក្នុងភាសាបច្ចេកទេសគេហៅថាធ្មេញជំនាន់ទី១  និងមួយទៀតគឺធ្មេញស្រុកឬតាមភាសាបច្ចេកទេសគេហៅថាធ្មេញជំនាន់ទី ២ ខណៈតាមកត្តាធម្មជាតិគឺក្រោយធ្មេញជំនាន់ទី ២បានបាក់រួចហើយ​ ធ្មេញនឹងមិនអាចដុះលូតលាស់បានជាថ្មីម្តងទៀតនោះទេ។ យ៉ាងណាក្តី អ្នកជំនាញផ្នែកសុខភាពមាត់ធ្មេញរូបនេះបានបន្តថា​ បើទោះជាធ្មេញមិនអាចលូតលាស់ក្នុងជំនាន់ីទី ៣ តាមបែបធម្មជាតិក៏ពិតមែន តែថ្នាំដែលគេកំពុងតែធ្វើការពិសោធន៍ខាងលើនេះមានសមត្ថភាពពិសេសអាចជួយឱ្យដុំពកនៅក្រោមបញ្ចាញធ្មេញមានលទ្ធភាពក្នុងបណ្តុះធ្មេញជំនាន់ទី ៣បាន។ គិតពេលនេះគេកំពុងតាមដានលើចំណុចវិជ្ជមាននិងអវិជ្ជមានរបស់ថ្នាំបណ្តុះធ្មេញនេះយ៉ាងល្អិតល្អន់ជាបំផុត ខណៈកាលបរិច្ឆេទនៃការប្រកាសឱ្យប្រើប្រាស់ថ្នាំជាផ្លូវការគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: