Pheakdey
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានប្រកាសប្រើច្បាប់អាជ្ញាសឹកជាបន្ទាន់នៅក្នុងយប់ថ្ងៃអង្គារ ទី៣ ខែធ្នូ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដោយលោកបានអះអាងថា ការសម្រេចនេះត្រូវបានធ្វើឡើងដើម្បីការពារប្រទេសពីកងកម្លាំងកុម្មុយនិស្តរបស់ប្រទេសកូរ៉េខាងជើង។ យ៉ាងណាក្តី លោក Yoon Suk Yeol មិនបានថ្លែងលម្អិតអំពីការគំរាមគំហែងដោយអាវុធនុយក្លេអ៊ែរពីសំណាក់កងកម្លាំងកុម្មុយនិស្តរបស់ប្រទេសកូរ៉េខាងជើងក្នុងរូបភាពណាមួយ ឬក្នុងទម្រង់ណាមួយនោះទេ ដោយលោកបានបញ្ជាក់ត្រឹមតែអំពីរបៀបដែលពលរដ្ឋកូរ៉េខាងត្បូងត្រូវរៀបចំខ្លួន និងវិធានការដែលអាជ្ញាធរកូរ៉េខាងត្បូងត្រូវអនុវត្តតែប៉ុណ្តោះ។ សូមបញ្ជាក់ជូនថា ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់ប្រទេសកូរ៉េខាងត្បូងនៅពេលនេះ គឺជាការប្រកាសលើកដំបូងហើយបើគិតចាប់តាំងពីឆ្នាំ ១៩៨០មក៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    December 3, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ភ្ញៀវទេសចរជនជាតិវៀតណាមចំនួន ៣៨នាក់កំពុងបាត់ខ្លួនៅលើកោះជេជូ នៃប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ​ ទី៣ ខែធ្នូ។ ភ្ញៀវទេសចរទាំង​ ៣៨នាក់នេះ គឺជាភ្ញៀវទេសចរនៅក្នុងចំណោមក្រុមភ្ញៀវទេសចរសរុបចំនួន ៩០នាក់ ដែលបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី ១៤​ ខែវិច្ឆិកាកន្លងទៅ។ ប្រភពខាងលើបានបន្តថា​ តាមគម្រោងគឺពួកគេត្រូវធ្វើដំណើរចេញពីប្រទេសកូរ៉េខាងត្បូងវិញនៅក្នុងថ្ងៃទី ១៧ ខែវិច្ឆិកា តែរហូតមកទល់នឹងពេលនេះគេមិនបានដឹងថាពួកគេបានទៅដល់ទីណានោះទេ ខណៈភ្ញៀវទេសចរជនជាតិវៀតណាមនៅក្នុងក្រុមរបស់ពួកគេចំនួន ៥២នាក់ផ្សេងទៀតបានត្រលប់មកកាន់ប្រទេសកំណើតវិញរួចរាល់អស់ហើយ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្រុមពលរដ្ឋវៀតណាមទាំង ៣៨នាក់នេះទំនងជាមានចេតនាចង់រស់នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងនាមជាជនភៀសខ្លួន ទើបពួកគេមិនព្រមត្រលប់ទៅវៀតណាមវិញ ខណៈពេលនេះអាជ្ញាធរកូរ៉េខាងត្បូងកំពុងតាមស្វែងរកពួកគេ ដើម្បីឱ្យពួកគេចាកចេញពីប្រទេសកូរ៉េខាងត្បូងវិញដោយអនុវត្តទៅតាមច្បាប់ដែលបានកំណត់៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    December 3, 2024
  • អន្តរជាតិ

    ថៃ៖​ រូបភាពព្រះសង្ឃមួយអង្គដែលបានបិទរោមចិញ្ចើមក្លែងក្លាយពេលទូទាត់ការទិញទំនិញនៅក្នុងហាងត្រូវបានគេយកទៅចែកចាយពេញបណ្តាញសង្គមក្នុងប្រទេសថៃ និងអមដោយការបញ្ចេញផ្សេងៗគ្នា ដ្បិតវាគឺជារឿងគួរឱ្យអស់សំណើចមួយសម្រាប់មនុស្សមួយចំនួន តែការសម្រេចធ្វើដូចនេះគឺជារឿងចាំបាច់បំផុតសម្រាប់ខ្លួនព្រះអង្គផ្ទាល់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣ ខែធ្នូបានបញ្ជាក់ថា អត្តសញ្ញាណរបស់ព្រះសង្ឃអង្គនេះមិនត្រូវបានគេស្គាល់ឡើយ តែអ្វីដែលគេបានដឹងយ៉ាងច្បាស់នោះគឺព្រះអង្គត្រូវធ្វើការស្កេនមុខដើម្បីទូទាត់ប្រាក់ តែមុខងារស្កេនមុខនៅទូរស័ព្ទមិនស្គាល់ព្រះអង្គឡើង ដោយព្រះអង្គគ្មានរោមចិញ្ចើម។ ប្រភពខាងលើនេះបានបន្តថា  ព្រះតេជគុណអង្គនេះធ្លាប់បានទៅចុះឈ្មោះប្រើប្រាស់ប័ណ្ណសមធម៌របស់រដ្ឋ ដែលតាមរយៈនៃការប្រើប្រាស់ប័ណ្ណអេឡិចត្រូនិចនេះ គឺព្រះអង្គអាចមានសិទ្ធទទួលបានលុយឧបត្ថម្ភមួយចំនួនពីរដ្ឋាភិបាលក្នុងការចំណាយមួយចំនួនតាមការកំណត់របស់អាជ្ញាធរថៃ។ យ៉ាងណាក្តី ដើម្បីអាចប្រើប្រាស់ប័ណ្ណសមធម៌នេះបានគឺព្រះអង្គត្រូវធ្វើការបង្ហាញអត្តសញ្ញាណប័ណ្ណនិងធ្វើការស្កេនមុខបញ្ជាក់ ហើយមុខនោះទៀតសោធគឺត្រូវតែជាមុខរបស់ប្រជាពលរដ្ឋធម្មតា ពោលគឺមុនមនុស្សដែលមានរោមចិញ្ចើម។ ពេលស្កេនមុខដំបូង មុខងារស្កេនមុខបានបដិសេធភ្លាម ព្រោះព្រះអង្គគ្មានរោមចិញ្ចើមដូចពលរដ្ឋធម្មតាឡើយ ហើយដើម្បីដោះស្រាយបញ្ហានេះព្រះអង្គក៏បានសម្រេចយករោមចិញ្ចើមសិប្បនិម្មិតមកពាក់ ទើបមុខងារស្កេនមុខព្រមអនុញ្ញាតឱ្យធ្វើការទូទាត់ប្រាក់ជាធម្មតាបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    December 3, 2024
  • អន្តរជាតិ

    ជប៉ុន៖ ប្រទេសជប៉ុនបានកត់ត្រាបញ្ហាប្រែប្រួលអាកាសធាតុដ៏កម្រមួយដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេលជាង ១០០ឆ្នាំចុងក្រោយនេះ ដោយសីតុណ្ហភាពនៅក្នុងរដូវស្លឹកឈើជ្រុះបែរជាកើនឡើងខ្ពស់ខុសក្រក្រតី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៣​ ខែធ្នូ។ ការកើនឡើងសីតុណ្ហភាពនៅក្នុងរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ ២០២៤នេះ មានកម្រិតខុសៗគ្នាតាមតំបន់សំខាន់មួយចំនួន ដូចជា៖ -នៅក្នុងទីក្រុងតូក្យូ សីតុណ្ហភាពបានកើនឡើងខ្ពស់ជាងធម្មតាចំនួន ២,៤អង្សាសេ​ -នៅក្នុងទីក្រុងណាហ្គោយ៉ា សីតុណ្ហភាពបានកើនឡើងខ្ពស់ជាងធម្មតាចំនួន ២,៩អង្សាសេ -នៅក្នុងទីក្រុងសាប៉ូរ៉ូ សីតុណ្ហភាពបានកើនឡើងខ្ពស់ជាងធម្មតាចំនួន ១,២អង្សាសេ បើតាមអាជ្ញាធរឧតុនិយមជប៉ុនបានបញ្ជាក់ថា បើគិតជាមធ្យមសីតុណ្ហភាពក្នុងរដូវស្លឹកឈើជ្រុះនៅទូទាំងប្រទេសជប៉ុនក្នុងឆ្នាំ២០២៤នេះ មានកើនឡើងចំនួន ១,៩៧អង្សាសេ​​ ដែលជាការកើនឡើងក្នុងកម្រិតដ៏ខ្ពស់មួយមិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ១៨៩៨មក៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    December 3, 2024
  • អន្តរជាតិ

    ហ្គីណេ៖ យ៉ាងហោចណាស់មានមនុស្សចំ​នួន ៥៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋានបាត់ទាត់មួយកន្លែងនៅក្នុងប្រទេសហ្គីណេ តំបន់អាហ្វ្រិកខាងលិច នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅយប់ថ្ងៃចន្ទ​ ទី២ ខែធ្នូ។ ហេតុការណ៍គ្រោះថ្នាក់យ៉ាងអាណោធអាធ័មនេះនេះ ក៏បានក្លាយជាហេតុការណ៍មានមនុស្សរត់ជាន់គ្នាស្លាប់ក្នុងកីឡដ្ឋានបាត់ទាត់ច្រើនជាងគេបំផុតផងដែរ នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងអំឡុងពេលនៃការប្រកួតរវាងក្រុមបាត់ទាត់ Labe ដែលជាក្រុមភ្ញៀវ ត្រូវលេងទល់នឹងក្រុមម្ចាស់ផ្ទះ Nzerekore ក្នុងពានរង្វាន់ដ៏ធំមួយប្រចាំប្រទេសហ្គីណេ។ ដើមហេតុដែលបង្កឱ្យមានការរត់ជាន់គ្នាគឺដោយសារក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Labe ខឹងនឹងការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ដែលសម្រេចពិន័យកាតក្រហម ឬមានន័យថាបណ្តេញកីឡាករចេញពីទីលានលែងឱ្យប្រកួតទៅកាន់កីឡាករចំនួន ២រូបរបស់ក្រុមបាល់ទាត់ Labe និងថែមទាំងបានសម្រេចផ្តល់ការទាត់បាល់ពិន័យ ១១ម៉ែត្រឱ្យទៅក្រុម Nzerekore ទៀតផង។ ភ្លាមៗក្រោយការកាត់សេចក្តីនេះ ក្រុមអ្នកគាំទ្ររបស់ក្រុមបាត់ទាត់ Labe បានផ្តើមគប់វត្ថុផ្សេងៗមានទាំងដុំថ្មផងដែរចូលទៅក្នុងទីលាន ក្រោយមកទាំងពួកគេនិងក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ម្ខាងទៀតក៏នាំគ្នាសម្រុករត់ចូលទៅក្នុងទីលានរហូតមានការជាន់គ្នាស្លាប់តែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC

    December 2, 2024
  • អន្តរជាតិ

    ថៃ៖ តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅតំបន់ប៉ែកខាងត្បូងប្រទេសថៃបានបន្តកើនឡើងដល់ចំនួន ២២នាក់ហើយ​​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២ ខែធ្នូ។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ទឹកជំនន់ក៏ជះឥទ្ធិអាក្រក់ដោយផ្ទាល់និងប្រយោលចំពោះពលរដ្ឋចំនួន ៦៦៤,១៧០គ្រួសារផងដែរ បើគិតចាប់តាំងពីថ្ងៃទី ២២ ខែវិច្ឆិកាមក។ បើតាមអាជ្ញាធរថៃបានឱ្យដឹងថា ដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កឡើយដោយយថាហេតុ អាជ្ញាធរបានបង្កើតជំរំស្នាក់នៅមួយកន្លែងសម្រាប់ឱ្យពលរដ្ឋងាយរងគ្រោះទៅស្នាក់នៅជាបណ្តោះអាសន្ន ខណៈគិតត្រឹមពេលនេះមានប្រជាពលរដ្ឋចំនួន ២២,០០០នាក់ហើយ ដែលបានសម្រេចចិត្តជម្លៀសខ្លួនចេញពីផ្ទះទៅស្នាក់នៅក្នុងទីទួលមានសុវត្ថិភាពមួយនេះ។ ប្រភពខាងលើនេះបានបន្តថា ការប្រឈមនឹងគ្រោះទឹកជំនន់នេះអាចបន្តរហូតដល់ថ្ងៃទី ៥ ខែធ្នូ ដ្បិតយោងតាមការព្យាករណ៍ឧតុនិយមបានបង្ហាញថា​ ចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី ៥ ខែធ្នូ តំបន់ខាងលើនេះនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី

    December 2, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានសម្រេចបិទសាលារៀនជាច្រើនជាបន្ទាន់ដោយសារតែឥទ្ធិពលរបស់ព្យុះស៊ីក្លូន Fengal នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយឥទ្ធិពលព្យុះស៊ីក្លូន Fengal នៅពេលនេះគឺរដ្ឋ Tamil Nadu ដែលស្ថិតតំបន់ប៉ែកខាងត្បូង​ នៃប្រទេសឥណ្ឌា។ បើយោងតាមអាជ្ញាធរឧតុ​និយមឥណ្ឌាបានបញ្ជាក់ថា ព្យុះស៊ីក្លូន Fengal នឹងបោកបក់កាត់ទីក្រុងនិងទីប្រជុំជនសំខាន់ៗជាច្រើននៅក្នុងរដ្ឋ Tamil Nadu ក្នុងល្បឿនជាមធ្យមចន្លោះពី ៧០ទៅ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈឥទ្ធិពលរបស់ព្យុះនឹងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបណ្តាលឱ្យមានបញ្ហាបាក់ដីនៅតាមតំបន់មួយចំនួនផងដែរ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខការប្រឈមនឹងគ្រោះធម្មជាតិមួយនេះ អាជ្ញាធរបានសម្រេចធ្វើការជម្លៀសពលរដ្ឋប្រមាណជាជាង ៤០០នាក់ហើយ​​ ខណៈគិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍បង្ហាញថា មានអ្នករងរបួសធ្ងន់ធ្ងរនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    November 30, 2024
  • អន្តរជាតិ

    ហុងកុង៖ សហគ្រិនលុយគ្រីបតូវ័យក្មេងមួយរូបបានបំពេញនូវការសន្យារបស់ខ្លួនក្នុងញ៉ាំចេញមួយផ្លែ ដែលមានតម្លៃរហូតដល់ ៦,២លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា។ សហគ្រិនរូបិយប័ណ្ណឌីជីថលរូបនេះមានឈ្មោះថា Justin Sun ជាពលរដ្ឋហុងកុង មានអាយុ ៣៤ឆ្នាំ ខណៈរូបគាត់ត្រូវបានគេព្យាករណ៍ថា មានព្រទ្យសម្បត្តិសរុបប្រមាណជាជាង ១,៤ពាន់លានដុល្លារ។ គួររម្លឹកជូនថា ចេកមួយផ្លែដែលមានតម្លៃរហូតដល់ជាង ៦លានដុល្លារនោះ មិនមែនជាផ្លែចេញធម្មតាឡើយ ពោលវាគឺជាចេកដែលត្រូវបានគេយករៀបចំដាក់លក់ក្នុងទម្រង់ជាដេញថ្លៃនៅក្នុងកម្មវិធីតាំងពិព័រណ៍បែបសិល្បៈដ៏ធំមួយរៀបចំឡើងដោយក្រុមហ៊ុន Sotheby នៅក្នុងទីក្រុងញូវយ៉កកាលពីសប្តាហ៍មុននេះ។ បើតាមលោក Justin Sun បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ឈ្នះការដេញថ្លៃក្លាយជាម្ចាស់កម្មសិទ្ធចេកគឺជាមោទកភាពមួយ ហើយការញ៉ាំចេកដ៏ថ្លៃនេះនៅក្នុងសន្និសីទសារព័ត៌មានដ៏ធំគឺជាប្រវត្តិសាស្រ្តការងារសិល្បៈដ៏អស្ចារ្យមួយផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    November 30, 2024
  • អន្តរជាតិ

    ថៃ៖​ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា។ ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងនៅក្នុងតំបន់ភាគខាងត្បូងថៃនៅពេលនេះ គឺជាទំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា ក្នុងរយៈពេលប៉ុ​ន្មានថ្ងៃចុងក្រោយនេះ។  បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់ជំនន់ទឹកភ្លៀងក៏បានបង្កផលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលចំពោះពលរដ្ឋចំនួន ៥៥៣,៩២១នាក់ផងដែរ ខណៈនៅក្នុងចំណោមអ្នករងផលប៉ះពាល់ទាំងអស់នោះ មានពលរដ្ឋជាង ១៣,០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន។ ប្រភពខាងលើបានបន្តថា ផលប៉ះពាល់ផ្សេងៗដែលបង្កឡើងដោយជំនន់ទឹកភ្លៀងអាចបន្តកើតមានច្រើនបន្ថែមទៀត ដ្បិតគិតត្រឹមពេលនេះបញ្ហាព្យុះភ្លៀងនៅក្នុងតំបន់កើតហេតុហាក់មិនទាន់ថយចុះឥទ្ធិពលនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 30, 2024
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានទាញសញ្ញាព្រមានពីគ្រោះថ្នាក់បង្កឡើងដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈមួយទសវត្សចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៩​ ខែវិច្ឆិកា។ តំបន់ដែលកំពុងរងគ្រោះដោយបញ្ហាទឹកជំនន់នៅពេលនេះគឺ រដ្ឋ Kelantan ដែលស្ថិតនៅក្នុងតំបន់ Peninsular ភាគខាងជើង នៃប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ទឹកជំនន់បានបង្ខំឱ្យពលរដ្ឋម៉ាឡេស៊ីចំនួន ៦៣,២១៩នាក់ហើយ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ននិងស្ថិតនៅក្រោមការជួយទំនុកបម្រុងពីសំណាក់អាជ្ញាធរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថាមានមានជនរងគ្រោះធ្ងន់ធ្ងររហូតត្រូវស្លាប់បាត់បង់ជីវិតនោះទេ។ សូមរម្លឹកជូនថា​ កាលពីឆ្នាំ ២០១៤ កន្លងទៅ ពោលគឺកាលពី ១០មុន ម៉ាឡេស៊ីធ្លាប់ជួបប្រទះនឹងបញ្ហាទឹកជំនន់ធ្ងន់ធ្ងរម្តងដែរ ដោយពេលនោះមានមនុស្សរហូតដល់ជាង ២០០,០០០នាក់ ដែលបានធ្វើការជម្លៀសខ្លួនទាំងបង្ខំ៕ អត្ថបទ៖ ភក្តី

    November 29, 2024