អន្តរជាតិ

ជប៉ុនកត់ត្រាការកើនឡើងសីតុណ្ហភាពក្នុងរដូវស្លឹកឈើជ្រុះ ក្នុងកម្រិតមិនធ្លាប់មាននោះទេក្នុងរយៈពេលជាង ១២០ឆ្នាំចុងក្រោយនេះ

BY
Pheakdey
December 3, 2024

ជប៉ុន៖ ប្រទេសជប៉ុនបានកត់ត្រាបញ្ហាប្រែប្រួលអាកាសធាតុដ៏កម្រមួយដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេលជាង ១០០ឆ្នាំចុងក្រោយនេះ ដោយសីតុណ្ហភាពនៅក្នុងរដូវស្លឹកឈើជ្រុះបែរជាកើនឡើងខ្ពស់ខុសក្រក្រតី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៣​ ខែធ្នូ។ ការកើនឡើងសីតុណ្ហភាពនៅក្នុងរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ ២០២៤នេះ មានកម្រិតខុសៗគ្នាតាមតំបន់សំខាន់មួយចំនួន ដូចជា៖

-នៅក្នុងទីក្រុងតូក្យូ សីតុណ្ហភាពបានកើនឡើងខ្ពស់ជាងធម្មតាចំនួន ២,៤អង្សាសេ​

-នៅក្នុងទីក្រុងណាហ្គោយ៉ា សីតុណ្ហភាពបានកើនឡើងខ្ពស់ជាងធម្មតាចំនួន ២,៩អង្សាសេ

-នៅក្នុងទីក្រុងសាប៉ូរ៉ូ សីតុណ្ហភាពបានកើនឡើងខ្ពស់ជាងធម្មតាចំនួន ១,២អង្សាសេ

បើតាមអាជ្ញាធរឧតុនិយមជប៉ុនបានបញ្ជាក់ថា បើគិតជាមធ្យមសីតុណ្ហភាពក្នុងរដូវស្លឹកឈើជ្រុះនៅទូទាំងប្រទេសជប៉ុនក្នុងឆ្នាំ២០២៤នេះ មានកើនឡើងចំនួន ១,៩៧អង្សាសេ​​ ដែលជាការកើនឡើងក្នុងកម្រិតដ៏ខ្ពស់មួយមិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ១៨៩៨មក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: