Pheakdey
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ មនុស្សជាច្រើននាក់បានស្លាប់បាត់បង់ជីវិតនិងរងរបួសនៅក្នុងហេតុការណ៍បាក់ដីនៅឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី ២៨​ ខែវិច្ឆិកា។ តំបន់ដែលជាកន្លែងកំពុងប្រឈមនឹងបញ្ហាធម្មជាតិប្រកបដោយគ្រោះថ្នាក់ខ្ពស់បំផុតនេះ គឺខេត្ត North Sumatra ដែលជាដែនដីកោះដ៏ធំមួយ ស្ថិតនៅប៉ែកខាងជើង នៃប្រទេសឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា គិតត្រឹមពេលនេះគេបានរកឃើញសាកសពប្រជាពលរដ្ឋចំនួន ២៧នាក់ហើយ​ ដែលបានស្លាប់ដោយសារតែត្រូវកប់ជាប់នៅក្រោមបំណាក់ដី ខណៈពលរដ្ឋជាង ២០នាក់ផ្សេងទៀតបានរងរបួសនិងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើបានបន្តថា បញ្ហាបាក់ដីនេះបានកើតឡើងក្រោយខេត្ត North Sumatra បានទទួលរងសម្ពាធទឹកភ្លៀងធ្លាក់ក្នុងកម្រិតដ៏ច្រើននិងជាច្រើនជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថៃចុងក្រោយនេះ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 29, 2024
  • អន្តរជាតិ

    ចិន៖ ខណៈដែលអាកាសធាតុបានបន្តចុះត្រជាក់កាន់តែខ្លាំងនិងអមជាមួយព្រិលធ្លាក់យ៉ាងច្រើនផងនោះ អាជ្ញាធរចិនបានសម្រេចដាក់ចេញវិធានការមួយចំនួនដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី ២៨​ ខែវិច្ឆិកា។ វិធានការដែលអាជ្ញាធរចិនបានចាក់ចេញជាបន្ទាន់នោះរួមមាន ទាញសញ្ញាអាសន្នកម្រិតទី ៤ នៅតាមទីតាំងមួយចំនួន ខណៈទីតាំងខ្លះត្រូវទាញសញ្ញាអាសន្នរហូតដល់កម្រិតទី ១ ឬកម្រិតក្រហម ដែលជាកម្រិតខ្ពស់បំផុតផងដែរ។ ប្រភពខាងលើបានបន្តថា បញ្ហាអាកាសធាតុដែលប្រទេសចិនកំពុង​ប្រឈមនៅពេលនេះគឺបានកើតឡើងនៅតំបន់ភាគជើងប្រទេស មានដូចជាខេត្ត Heilongjiang ខេត្ត Jilin ខេត្ត Qinghai និងខេត្ត Gansu ជាដើម ដែលសីតុណ្ហភាពបានចុះដល់កម្រិតក្រោម ១០អង្សាសេ និងមានអមដោយព្រិលធ្លាក់យ៉ាងក្រាស់ផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តី​រាយការណ៍ណាមួយបង្ហាញថា មានគ្រោះថ្នាក់ធ្ងន់ធ្ងរបានកើតឡើងចំពោះប្រជាពលរដ្ឋនោះទេ

    November 29, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ការប្រឈមជាមួយនឹងការធ្លាក់ព្រឹលក្នុងកម្រិតដ៏ច្រើនមិនធ្លាប់មានរបស់ប្រទេសកូរ៉េខាងត្បូងបានឈានចូលដល់ថ្ងៃទី២ ហើយ​ នេះយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី ២៨ ខែវិច្ឆិកា។ គិតត្រឹមពេលនេះព្រឹលបានធ្លាក់ស្ទើរតែគ្រប់ទីកន្លែងក្នុងទីក្រុងសេអ៊ូលហើយ ខណៈតំបន់ដែលមានព្រឹលធ្លាក់ខ្លាំងជាងគេបំផុតនោះគឺមានព្រឹលធ្លាក់ក្នុងកម្ពស់រហូតដល់ ៤០សង់ទីម៉ែត្រឯណោះ។ នៅចំពោះមុខបញ្ហាអាកាសធាតុដ៏កម្រនេះ អាជ្ញាធរអាកាសចរណ៍កូរ៉េខាងត្បូងបានសម្រេចលុបចោលជើងហោះហើរអស់ចំនួន ១៤០ជើង និងជាច្រើនជើងផ្សេងទៀតត្រូវបានពន្យាពេលផងដែរ។ ចំពោះគ្រោះថ្នាក់ដែលបានកើតឡើងទៅលើប្រជាពលរដ្ឋវិញគឺគិតត្រឹមពេលនេះឥទ្ធិពលរ​បស់ព្យុះព្រឹលបណ្តាលឱ្យមានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិត និង១១នាក់បានរងរបួសផងដែរ។​ គួររម្លឹកជូនថា ព្យុះព្រឹលដែលកូរ៉េខាងត្បូងកំពុងជួបប្រទះនៅពេលនេះគឺជាព្យុះព្រឹលដ៏ខ្លាំងបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេ បើគិតចាប់តាំងពីឆ្នាំ ១៩០៧ មក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 29, 2024
  • អន្តរជាតិ

    ស្រីលង្កា៖ ប្រទេសស្រីលង្កាកំពុងតែប្រឈមនឹងការវាយប្រហារដោយខ្យល់ព្យុះក្នុងកម្រិតដ៏គ្រោះថ្នាក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា។ ព្យុះដែលកំពុងបង្កគ្រោះថ្នាក់នៅក្នុងប្រទេសស្រីលង្កានៅពេលនេះគឺជាប្រភេទព្យុះស៊ីក្លូន ដែលបានបោកបក់មកពីតំបន់ភាគខាងត្បូង នៃប្រទេសឥណ្ឌា។ បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កាបានបញ្ជាក់ថា ឥទ្ធិពលរបស់ព្យុះខាងលើបានកំពុងតែបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងបង្កទៅជាទឹកជំនន់នៅតាមតំបន់សំខាន់ៗជាច្រើនផងដែរ​ ខណៈផ្លូវថ្នល់មួយចំនួនត្រូវបានកាត់ផ្តាច់មិនអាចដំណើរការបាន។ ចំពោះគ្រោះថ្នាក់ទៅលើប្រជាពលរដ្ឋវិញគឺតិតត្រឹមពេលនេះ មានពលរដ្ឋស្រីលង្កាចំនួន ៨នាក់ ក្នុងនោះមានក្មេងៗចំនួន ៦នាក់ផងដែរ កំពុងតែបាត់ខ្លួន ដោយពួកគេបានហូរទៅតាមកម្លាំងទឹកជំនន់ ខណៈគេមិនសង្ឃឹមខ្ពស់ថា ពួកគេអាចមានសំណាងនៅរស់មានជីវិតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    November 28, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ទីក្រុងសេអ៊ូ ដែលជារដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងបានប្រឈមនឹងបញ្ហាធ្លាក់ព្រិលយ៉ាង​ខ្លាំង ពោលគឺក្នុងកម្រិតដ៏ច្រើនមិនធ្លាប់មាននោះទេនៅក្នុងរយៈពេលជាងមួយសតវត្សចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី ២៧ ខែវិច្ឆិកា។ គួរកត់សម្គាល់ថា ព្រិលដែលបានធ្លាក់នៅប៉ែកខាងជើងទីក្រុងសេអ៊ូលកាលពីយប់កន្លងទៅនេះមានកម្ពស់រហូតដល់ ១៨សង់ទីម៉ែត្រ។ បើតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានបញ្ជាក់ថា ជាមួយនឹងកម្ពស់ ១៨សង់ទីម៉ែត្រនេះ វាគឺជាការធ្លាក់ព្រិលក្នុងកម្រិតខ្ពស់បំផុតបំបែកកំណត់ត្រាកាលពីឆ្នាំ ១៩០៧ កន្លងទៅ ពោលគឺបានកើតឡើងតាំងពីជាង ១០០ឆ្នាំមុន។ ប្រភពខាងលើនេះបានបន្តថា នៅចំពោះមុខការធ្លាក់ព្រិលក្នុងកម្រិតដ៏ខ្ពស់នេះ អាជ្ញាធរអាកាសចរណ៍កូរ៉េខាងត្បូងបានសម្រេចពន្យាពេលជើងហោះហើរជាង ២០០ជើង​ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ ខណៈគិតត្រឹមពេលនេះពុំមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ផ្សេងៗដែលបានកើតឡើងចំពោះប្រជាពលរដ្ឋនៅឡើយទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    November 28, 2024
  • អន្តរជាតិ

    អាមេរិក៖ យោងតាមការវិភាគរបស់ក្រុមសេដ្ឋវិទូនៅលើពិភពលោក ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា បានឱ្យដឹងថា ទំនិញមួយចំនួននៅក្នុងទីផ្សារសហរដ្ឋអាមេរិកនឹងត្រូវឡើងថ្លៃប្រសិនបើលោក ដូណាល់ ត្រាំ អនុវត្តផែនការដំឡើងថ្លៃពន្ធលើផលិតផលនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិចស៊ិច ដូចអ្វីដែលគាត់បានប្រកាសមែននោះ។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានចេញមកធ្វើការសន្យាជាសាធារណៈថា លោកនឹងដំឡើងពន្ធនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិចស៊ិច រហូតដល់ ២៥% ក្រោយពេលដែលលោកបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ។ ប្រភពខាងលើបានបន្តថា មុនទំនិញដែលអាចប្រឈមនឹងការឡើងថ្លៃនោះមានរាប់ចាប់តាំងពីផលិតផលសាច់ ផ្លែឈើ រហូតដល់គ្រឿងស្រវឹង ដូចជាសាច់ជ្រូក សាច់គោ ផ្លែប៊ឺរ ផ្លែស្ត្របឺរីនិងផ្លែឈើស្រស់មួយចំនួនទៀត ស្រាវីស្គី  ស្រាបៀរ

    November 27, 2024
  • អន្តរជាតិ

    អាមេរិក៖ លោក ដូណាល់ ត្រាំ បានសន្យាថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកក្នុងនាមជាប្រធានាធិបតីនឹងដំឡើងពន្ធនាំចូលពីប្រទេសធំៗចំនួន ៣ ក្នុងនោះរួមមាន ប្រទេសចិន កាណាដា និងម៉ិចស៊ីកូឱ្យខ្ពស់ជាពន្ធនាំចូល ដែលសហរដ្ឋអាមេរិកកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន។ លោក ដូ ណាល់ត្រាំ ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការនៅក្នុងថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ បានបញ្ជាក់ថា ពន្ធនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិចស៊ីកូនឹងត្រូវដំឡើងដល់​ ២៥% នៃតម្លៃជាក់ស្តែងរបស់ផលិតដែលត្រូវនាំចូលនោះ។ ដោយឡែកសម្រាប់ពន្ធនាំចូលពីប្រទេសចិនវិញនឹងត្រូវដំឡើងពី ១០%-២០% បន្ថែមទៀតពីលើពន្ធនាំចូលនាពេលបច្ចុប្បន្ន ដែលត្រូវបានគេមើលឃើញថាជាអត្រាពន្ធដ៏ខ្ពស់ស្រាប់ទៅហើយនោះ​ ពោលគឺពន្ធនាំចូលទំនិញពីប្រទេសចិនអាចនឹងត្រូវឡើងរហូតដល់ ៦០% នៃតម្លៃផលិតផលជាក់ស្តែង។ ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានជាច្រើននៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក

    November 26, 2024
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូណេស៊ីចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាបាក់​ដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា។ គ្រោះធម្មជាតិខាងលើនេះបានកើតឡើងនៅក្នុងខេត្ត North Sumatra ភាគខាងជើង នៃប្រទេសឥណ្ឌូនេស៊ី និងបានកើតឡើងក្រោយតំបន់មួយនេះបានទទួលរងសម្ពាធទឹកភ្លៀងយ៉ាងខ្លាំងក្នុងរយៈពេល ៤ថ្ងៃជាប់ៗគ្នាមកនេះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតជាង ១០នាក់ហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋឥណ្ឌូណេស៊ីចំនួន ៧នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈក្រុមអ្នកជួយសង្គ្រោះនិងមន្ត្រីប៉ូលិសមូលដ្ឋានប្រមាណជាជាង ១០០នាក់កំពុងតាមស្វែងរកពួកគេ។ យ៉ាងណាក្តីអាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា ក្តីសង្ឃឹមថាមនុស្សដែលកំពុងបាត់ខ្លួនទាំង  ៧នាក់នោះនៅមានជីវិតគឺមានតិចណាស់ ហើយតាមការសន្និដ្ឋានគឺពួកគេទំនងជាត្រូវកប់ជាប់នៅក្នុងដីយ៉ាងជ្រៅហើយ ទើបក្រុមអ្នកជួយសង្គ្រោះពិបាកស្វែងរកពួកគេដូចនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 26, 2024
  • អន្តរជាតិ

    ឡាវ៖ អាជ្ញាធរឡាវបានសម្រេចឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ម្នាក់ដើម្បីយកទៅសាកសួរក្នុងប្រតិបត្តិការស៊ើបអង្កេតករណីសោកនាដកម្មដ៏កម្រមួយ ដែលបណ្តាលឱ្យមានភ្ញៀវទេសចរអន្តរជាតិចំនួន ៦នាក់ត្រូវស្លាប់បាត់បង់ជីវិតដោយសារពុលស្រាកាលពីពេលថ្មីៗនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានបញ្ជាក់ថា បុរសជាម្ចាស់ផ្ទះសំណាក់រូបនោះមានឈ្មោះថា Duong Van Huan ជាជនជាតិវៀតណាម ដែលបានទៅរស់នៅក្នុងប្រទេសឡាវអស់រយៈពេល ១១ឆ្នាំមកហើយ ខណៈផ្ទះសំណាក់របស់គាត់នោះមានឈ្មោះថា Nana Backpackers hostel ។ មានទីតាំងស្ថិតនៅក្នុងទីក្រុង Vang Vieng នៃប្រទេសឡាវ ផ្ទះសំណាក់ Nana Backpackers hostel ដែលជាប្រភេទផ្ទះសំណាក់មានបន្ទប់តូចៗសម្រាប់ការស្នាក់ម្នាក់ឯង បានផ្តល់ជូននូវប្រម៉ូសិនយ៉ាងពិសេសមួយកាលពីពេលកន្លងទៅនេះ គឺភ្ញៀវដែលបានស្នាក់នៅក្នុងផ្ទះសំណាក់អាចមកទទួលយកស្រាប្រភេទ Vodka ដោយមិនគិតថ្លៃបាន។ ប្រភពខាងលើបានបន្តថា​ ស្រា Vodka ដែលជារ​បស់​ផ្តល់ជូនដោយមិនគិតថ្លៃនោះត្រូវផ្តល់ជូនទៅកាន់ភ្ញៀវអន្តរជាតិប្រមាណជាជាង ១០០នាក់

    November 25, 2024
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីកំពុងសម្រុកចាក់វ៉ាក់សាំងការពារជំងឺរលាកសួតជូនពលរដ្ឋនៅក្នុងទូទាំងប្រទេស ក្រោយករណីស្លាប់បង្កឡើងដោយជំងឺមួយនេះបានបន្តកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ​ ទី២៥ ខែវិច្ឆិកាបាន​បញ្ជាក់ថា កាលពីឆ្នាំ ២០២៣កន្លងទៅនេះ​ តួលេខអ្នកស្លាប់ដោយជំងឺរលាកសួតនៅទូទាំងប្រទេសម៉ាឡេស៊ីមានរហូតដល់ ១៨,១៨១ករណី ខណៈកាលពីឆ្នាំ ២០១៤កន្លងទៅករណីស្លាប់ដោយជំងឺនេះមានត្រឹមតែ ៩,២៥០ករណីប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ជាមួយនឹងតួលេខអ្នកស្លាប់ជាង ១,៨ម៉ឺននាក់កាលពីឆ្នាំ ២០២៣កន្លងទៅនេះ ជំងឺរលាកសួតបានក្លាយជាជំងឺដែលបានបណ្តាលឱ្យមានពលរដ្ឋម៉ាឡេស៊ីស្លាប់ច្រើនជាងគេបំផុតផងដែរ បើមិនរាប់បញ្ចូលជំងឺរាតត្បាតសកលកូវីដ-១៩ កាលពីឆ្នាំ ២០២១ នោះទេ។ សូមបញ្ជាក់ជូនថា ជំងឺរលាកសួតគឺជាជំងឺប្រព័ន្ធផ្លូវដង្ហើមម្យ៉ាង ដែលបង្កឱ្យមានអាការមួយចំនួនដូចជា៖ -ពិបាកដកដង្ហើម -ក្អក​ខ្លាំង អាចជាក្អកមាន​កំហាកហើយកំហាក​នោះអាចមានពណ៌​បៃតងរឺលឿង -គ្រុនក្តៅ -អស់កម្លាំង

    November 25, 2024